ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋងាយរងគ្រោះដែលខ្វះខាតជីវភាព ចំនួន ៨០គ្រួសារ នៅស្រុកស្រីសន្ធរនៅព្រឹកថ្ងៃសុក្រ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៨០គ្រួសារ មកពី ៥៦ភូមិ នៃ១៤ឃុំ។ កម្មវិធីនេះ បានរៀបចំនៅក្នុង បរិវេណសាលាស្រុកស្រីសន្ធរ ដែលមានពលរដ្ឋងាយរងគ្រោះ រួមមាន ចាស់ជរាគ្មានទីពឹង៤២គ្រួសារ- ជនមានពិការភាព ១០ គ្រួសារ- មានជំងឺប្រចាំកាយ ១០គ្រួសារ- ទ័លលំបាក ១៨ គ្រួសារ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក "កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល "។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូlវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ, ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍។ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ លោកតា លោកយាយ និង ពលរដ្ឋទាំងអស់សូមបន្តអប់រំណែនាំកូនចៅឲ្យបានយល់ដឹងអំពីសារៈសំខាន់នៃសន្តិភាពដែល សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងរកបានដោយលំបាកបំផុត។ យើងទាំងអស់គ្នា សូមអរគុណសន្តិភាព សូមអរគុណសម្ដេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាថែរក្សាការពារ មរតកសន្តិភាពសម្ដេចតេជោ ឲ្យបានឋិតថេរគង់វង្ស ហើយប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំកម្ពុជា វិលទៅរកគ្រោះមហន្តរាយ សារជាថ្មីទៀត។ អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៨០ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ - អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , ឃីត ១កញ្ចប់ និង ថវិកា ៥០.០០០ រៀល៕
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយស ក្រោមប្រធានបទ យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន
ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល អញ្ចើញចូលរួមកិច្ចប្រជុំ ក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ប្រចាំខែមេសា- ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តមអភិបាលខេត្តកណ្ដាល ស្នើដល់ ក្រុមការងារ បច្ចេកទេស និងអាជ្ញាធរ មូលដ្ឋាន ត្រូវខិតខំ យកចិត្ត ទុកដាក់ ផ្សព្វផ្សាយ ពន្យល់ ប្រជាពលរដ្ឋ អំពី អត្ថប្រយោជន៍ នៃគម្រោង សាងសង់ ព្រែកជីក ហ្វូណនតេជោ និងការកែសម្រួលប្លង់ បច្ចេកទេស របស់គម្រោង អោយបានយល់ច្បាស់ បន្ថែមទៀត
កម្ពុជា-ជប៉ុន ឯកភាពបន្តជំរុញកិច្ចសហប្រតិការ ទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ
ប្រធានព្រឹទ្ធសភាជប៉ុន កោតសរសើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លើកឡើងថា៖ ការប្រមូលសំរាម នៅក្រុងតាខ្មៅ ក្នុងគោលបំណងឱ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្ម លើការប្រមូលសំរាមឡើយ
ឯកឧត្តម អ៊ុន ចាន់ដា បាននាំយក អំណោយរបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន៨០គ្រួសារ នៅស្រុកស្រីសន្ធរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST ប្រវែង ៤.៣៧៥ម៉ែត្រ នៅក្នុងស្រុកត្រាំកក់
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៅទីស្នាក់ការគណបក្សខណ្ឌច្បារពៅ
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ ដល់នាយ-ពលទាហាន និងនាយ-ពលនគរបាល នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥