អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ៥០៨នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៨៨រូប។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ ១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) និងពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)។២-បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។ក្នុងដំណើរការសន្តិបាត បានប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប (ស្ត្រី៣រូប) រួចមកអង្គសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៨៦ សំឡេងលើ ៨៨សំឡេង។ អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើស ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាអាណត្តិទី៦ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍, ឯកឧត្តម ហួត វុទ្ធី អនុប្រធាន, សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធាន, លោកស្រី ចាន់ វ៉ាន់នី ហេរញ្ញិក, ឯកឧត្តម ស្រី សុភ័ក្រ ជាលេខាធិការ និងសមាជិកចំនួន ៩ រូបទៀត។ ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតសាខា បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌និងការរួបរួមគ្នាក្នុងសង្គមជាតិតាមរយៈកការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ទី២ ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ។ ល។ ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។ រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្ស ពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារ ឲ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នា ទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ៕តាងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ដើម្បីជាការសំដែងនូវគារវៈកិច្ចចំពោះអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា, ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ។បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្ដិទី៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង១០ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌៤- ការអភិវឌ្ឍន៍ស្ថាប័ន៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ ដល់នាយ-ពលទាហាន និងនាយ-ពលនគរបាល នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ គម្រោងផ្លូវថ្មេីរជេីងរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត