រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥===============ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។ ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលចាប់បានត្រូវបញ្ជូនទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ជាពិសេសក៏ត្រូវជំរុញឱ្យអ្នកញៀនគ្រឿងញៀនទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យផងដែរ។ឯកឧត្តម គួច ចំរើន បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីAppនេះ ទៅស្រទាប់មហាជន ពិសេសយុវជន ឱ្យចេះប្រើកម្មវិធីនេះគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក បង្គាប់ទប់ស្កាតការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា តាមរយៈការជួយរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនដោយប្រើប្រាស់កម្មវិធីនេះ។ ឯកឧត្តមអភិបាកខេត្ត ក៏បានជំរុញ ទៅដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំបាក់ថ្នាក់ ត្រូវតែបន្តយកចិត្តទុកដាក់ និងមានវិធានការតឹងរឹងទៅលើបញ្ហាក្មេងទំនើងនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំណែនាំ និងវិធានការរដ្ឋបាល ហើយករណីចាប់បានក្មេងទំនើង ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មហាជនបានដឹង អំពីសកម្មភាពដាក់វិន័យដល់ក្មេងទំនើង។បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តទៅដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ online ឱ្យអស់ពីមូលដ្ឋាន ពេលបង្ក្រាបបានហើយត្រូវតាមជាប្រចាំធ្វើយ៉ាងណាកុំឱ្យបើកឡើងវិញបន្តទៀត។ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទៅលើបញ្ជាគ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុងតែកើនឡើង ដោយប្រើវិធារការច្បាប់ និងមានការផាក់ពិន័យ។ ក្នុងរដូវវស្សានេះ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវតែត្រៀមរៀបចំផែនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើបំផុត។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមតាមដានព័ត៌មានទាក់ទងទៅនិងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះបាន។ សូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខទាំងសុំភារៈថវិកា និងស្មារតី។
ចំនួនអ្នកទស្សនា
ឯកឧត្ដមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយអំពី គោលនយោបាយ គោលការណ៍រាជរដ្ឋាភិបាល ពាក់ព័ន្ធស្ថានភាពព្រំដែន
ឯកឧត្តមសន្តិបណ្ឌិត សាវឿន ឧបនាយរដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋខណ្ឌដង្កោ ដើម្បីស្វែងរកផលប្រយោជន៍រួម
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានស្រុកបាណន់ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចក្រឡាហោម ស ខេង តាគ្រាម
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ភ្នំសំពៅ ក្នុងស្រុកបាណន់
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមពិធីត្រួតពិនិត្យ ការហ្វឹកហាត់ក្បួន ដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលរងរបួសធ្ងន់ ក្នុងពេលបំពេញបេសកកម្ម
ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរ យៈពេលវែងជាមួយកម្ពុជា
កម្ពុជា-ឥណ្ឌា ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ ចប់អាណត្តិកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា
កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះបេសកកម្មការទូតរបស់ ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ
ឯកឧត្តម វ៉ី សំណាង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនបងប្អូន ២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនគ្រួសារងាយរងគ្រោះចំនួន ៦២១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅស្រុកកោះធំ ខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តី ព្រាងសេចក្តីណែនាំស្តីពី ចលនាប្រឡងប្រណាំង ចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការ យុទ្ធសាស្ដ្រថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំគម្រោង ថវិកាឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់ មុខសញ្ញាចំណាយ ថវិកាសេវាសង្គម និងអនាម័យបរិស្ថាន
ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការី រដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋសឹង្ហបុរី
ឯកឧត្តម លូ គឹមឈន់ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកព្រៃនប់ អញ្ជើញចូលរួមពិធីបញ្ជូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ចំនួ ៩៩៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ