លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំសហព្រំប្រទល់ ប្រចាំឆ្នាំ២០២៤ ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក យី វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកកោះសូទិន បានដឹកនាំកិច្ចប្រជុំសហព្រំរប្រទល់ រវាងខេត្ត និងខេត្ត ស្រុក និងស្រុក ឃុំ និងឃុំ ជាប់ព្រំប្រទល់ប្រចាំឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំ អធិការដ្ឋាននគរបាលស្រុកកោះសូទិន ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកយកបទពិសោធន៍ល្អៗ ដែលបានអនុវត្ត ហើយទទួលលទ្ធផលនាពេលកន្លែងមក និងបន្តខិតខំប្រើវិធានការក្ដៅ ក្នុងការបង្ការ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដើម្បីធានាបាននូវការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រវាងសហព្រំប្រទល់ខេត្តទាំង៣ ឱ្យបានល្អប្រសើរ ។ដោយកិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីលោក ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម,ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង លោក អនុផែនការងារនគរបាលព្រហ្មទណ្ឌ លោក នាយ/នាយរងការិយាល័យ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម,ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង លោកអធិការនគរបាលស្រុក/ក្រុង ជាប់ព្រំប្រទល់ លោក អធិការរង នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុក/ក្រុង ជាប់ព្រំប្រទល់ លោក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាប់ព្រំប្រទល់ ៕
ចំនួនអ្នកទស្សនា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសិក្ខាសាលាស្ដីពី និរន្តរភាព នៃសំណង់ តាមរយៈការលើកកម្ពស់ ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប្រកបដោយប្រសិទ្ធភាព
គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំសំណេះសំណាល ជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចគណៈប្រតិភូ ក្រុមការងារ Futuru Lider ba ASEAN (FLBA) នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Fuji Electric Co., Ltd. ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ
ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញដឹកនាំកិច្ចប្រជុំ ចុះផ្សព្វផ្សាយការប្រើប្រាស់ដី និងថ្នាំកសិកម្មជូនដល់កសិករ ទូទាំងខេត្តកំពង់ឆ្នាំង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្ស អនុប្រធាន សមាជិកសមាជិកាបក្ស ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកថ្មី
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ