ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
Sun,15 June 2025 (Time 10:45 AM)
ដោយ ៖ ដើម្បីប្រជាជន


យោងតាមបណ្ដាញសង្គមផ្លូវការ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖ កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។

ថ្ងៃនេះ ទី ៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

(សូមបញ្ជាក់ ÷ ចំពោះលិខិតផ្លូវការនេះ នឹងត្រូវប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ តាមរយៈស្ថានឯកអគ្គរដ្ឋទូតកម្ពុជាដែលទទួលខុសត្រូវប្រទេសហូឡង់ នៅថ្ងៃចន្ទនេះ។)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
833 នាក់
ម្សិលមិញ :
2206 នាក់
សប្តាហ៍នេះ :
16984 នាក់
សរុប :
6052490 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបន្តដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងក្រសួងមហាផ្ទៃ ជាមួយបណ្តាប្រទេសជាដៃគូ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើទី១០ និងការពង្រីងវិធានការ បង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនឆ្លងដែន ប្រៃសណីយ៍ អាកាសយានដ្ឋាន និងកំពង់ផែ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីជាមួយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ក្នុងពិធីវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី កិច្ចការស្មៀន នៅសាលារាជធានីភ្នំពេញ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណ:សង្គ្រោះ ដែលមានសម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន០១គ្រួសារ នៅក្នុងស្រុកជើងព្រៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន៖ ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មី ដើម្បីច្បាមយកប្រៀបខ្លាំង ប្រៀបឈ្នះផ្តល់ឱកាស ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ

ឯកឧត្តម គួច ចំរើន បានណែនាំដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ដើម្បីឱ្យមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ និងជាស្ពានអនាគតឆ្ពោះទៅកាន់ ជីវភាពកាន់តែល្អប្រសើរ

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី

សម្ដេចធិបតីនាយករដ្នមន្ត្រី៖ ក្នុងករណីមានការវិលត្រឡប់ ក្នុងទ្រង់ទ្រាយធំ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការសម្របសម្រួលដោះស្រាយ

ឯកឧត្តម មែ ស៊ីថន បាននាំយកសារលែកទុក្ខ និងថវិកា របស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី សួន សំអឿន ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញបេសកកម្មការពារព្រំដែន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលបានអញ្ជើញមក ពិនិត្យ ព្យាបាល វាស់ភ្នែក ចែកថ្នាំ និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំ ស្ដីពីធ្លាគម្លាតនគរូបនីយកម្ម និងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត និង ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ជាប់និទ្ទេស A ចំនួន ១៣៩នាក់ នៅទូទាំងខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យក្រុមការងារបច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម គួច ចំរើន អញ្ចើញចូលរួមពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៃវិទ្យាល័យទាំង៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង