អភិបាលខេត្តកណ្ដាល បានណែនាំដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដើម្បីឱ្យមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ និងជាស្ពានអនាគតឆ្ពោះទៅកាន់ជីវភាពកាន់តែល្អប្រសើរខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការណែនាំដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ "ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" នាថ្ងៃនេះ គឺជាការដាស់តឿន និងក្រើនរំលឹក ជូនចំពោះយុវជន សិស្ស និស្សិត បងប្អូនកម្មករនិយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ អំពីសារៈសំខាន់ នៃការចាប់យកចំណេះជំនាញយ៉ាងតិចមួយ ប្រចាំជីវិតរបស់ខ្លួន ដែល“ជំនាញពិត ជីវិតប្រសើរ” ហើយជំនាញដែលចេះច្បាស់ប្រាកដ គឺជាស្ពានសាងក្តីសង្ឃឹមទៅអនាគតដ៏ល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀលក្នុង១ខែ រយៈពេល ៤ខែ សំដៅបង្រួមវិសមភាពសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ព្រមទាំងកាត់បន្ថយអត្រានៃភាពក្រីក្រជាអប្បបរមា តាមរយៈការបណ្តុះបណ្តាលបំណិន ដែលមានតម្រូវការទីផ្សារច្បាស់លាស់ ព្រមទាំងចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ សូមធ្វើការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យបានទូលំទូលាយ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀលក្នុង១ខែ រយៈពេល ៤ខែ ដើម្បីទទួលបានជំនាញដែលចេះច្បាស់ ប្រាកដ ជាស្ពានសាងក្តីសង្ឃឹមទៅអនាគតដ៏ល្អប្រសើរ និងអាចអោយគាត់បានឆ្លងផុតបន្ទាត់ក្រីក្រផងដែរ។ លោក ច្រឹង ណារី នាយកវិទ្យាស្ថានកម្មវិធី បានឱ្យដឹងថា៖ វិទ្យាស្ថានបណ្តុះបណ្តាលលើកម្រិត១. បរិញ្ញាបត្របច្ចេកវិទ្យា(៥ឆ្នាំ)២. កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(២ឆ្នាំ)៣. កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត) ហើយបច្ចុប្បន្នវិទ្យាស្ថានមានសិស្ស និស្សិត កំពុងសិក្សានៅក្នុងវិទ្យាស្ថានន តាមសហគមន៍ នៅមជ្ឈមណ្ឌល ស្ដានិតិសម្បទា មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងនៅពន្ធនាគារខេត្ត សរុបចំនួន ២២១២នាក់។
ចំនួនអ្នកទស្សនា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបន្តដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅទីស្ដីការក្រសួង
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងក្រសួងមហាផ្ទៃ ជាមួយបណ្តាប្រទេសជាដៃគូ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើទី១០ និងការពង្រីងវិធានការ បង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនឆ្លងដែន ប្រៃសណីយ៍ អាកាសយានដ្ឋាន និងកំពង់ផែ
ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីជាមួយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ក្នុងពិធីវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី កិច្ចការស្មៀន នៅសាលារាជធានីភ្នំពេញ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណ:សង្គ្រោះ ដែលមានសម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន០១គ្រួសារ នៅក្នុងស្រុកជើងព្រៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន៖ ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មី ដើម្បីច្បាមយកប្រៀបខ្លាំង ប្រៀបឈ្នះផ្តល់ឱកាស ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ
ឯកឧត្តម គួច ចំរើន បានណែនាំដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ដើម្បីឱ្យមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ និងជាស្ពានអនាគតឆ្ពោះទៅកាន់ ជីវភាពកាន់តែល្អប្រសើរ
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី
សម្ដេចធិបតីនាយករដ្នមន្ត្រី៖ ក្នុងករណីមានការវិលត្រឡប់ ក្នុងទ្រង់ទ្រាយធំ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការសម្របសម្រួលដោះស្រាយ
ឯកឧត្តម មែ ស៊ីថន បាននាំយកសារលែកទុក្ខ និងថវិកា របស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី សួន សំអឿន ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញបេសកកម្មការពារព្រំដែន
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលបានអញ្ជើញមក ពិនិត្យ ព្យាបាល វាស់ភ្នែក ចែកថ្នាំ និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំ ស្ដីពីធ្លាគម្លាតនគរូបនីយកម្ម និងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត និង ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ជាប់និទ្ទេស A ចំនួន ១៣៩នាក់ នៅទូទាំងខេត្តតាកែវ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យក្រុមការងារបច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឯកឧត្តម គួច ចំរើន អញ្ចើញចូលរួមពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៃវិទ្យាល័យទាំង៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង