ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន៖ ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មី ដើម្បីច្បាមយកប្រៀបខ្លាំង ប្រៀបឈ្នះផ្តល់ឱកាស ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ
Mon,16 June 2025 (Time 09:07 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មីដើម្បីច្បាមយកប្រៀបខ្លាំងប្រៀបឈ្នះផ្តល់ឪកាសជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ
==========
សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីបក្សចុះជូយមូលដ្ឋានខេត្ត បន្តគ្រប់គ្រងសមាជិកបក្ស និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានគ្រប់មូលដ្ឋាន សំដៅធានាច្បាប់យកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងពេលបោះឆ្នោត ផ្តល់តួនាទីជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងអភិវឌ្ឍន៏ប្រទេសឲ្យបានគ្រប់ៗអាណត្តិ ។

ការថ្លែងនិងមានប្រសាសន៍ របស់សម្ដេចបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀងប្រមាណជាង៥០០នាក់ផងដែរ។

ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិតិ្តសង្គហបណ្ឌិត បានសម្ដែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីគណបក្សថ្នាក់កណ្ដាលដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផលនិងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាពនិងសន្តិសុខល្អ។

សម្ដេចក៏បានណែនាំនិងជំរុញដល់ក្រុមការងារ បន្តចុះផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី២ ទី ៣ ខែមិថុនា ដែលរួមមានប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេសសមិទ្ធផលទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច បន្តក្តាប់ជាប់ជាប្រចាំសភាពការណ៏ សតិអារម្មណ៍ទាំងក្នុងគណបក្ស ក្នុងចំណោមប្រជាជន មហាជន និងបន្តអប់រំ ពលរដ្ឋ យុវជនដើម្បីធានាដល់ការអនុវត្តរាល់ភារកិច្ចការនយោបាយ របស់គណបក្សប្រកបដោយប្រសិទ្ធភាព។

សម្ដេចក៏បានជំរុញដល់ក្រុមការងារយុវជនគណបក្សត្រូវបន្តខិតខំចលនាកម្លាំងយុវជនគណបក្សគ្រប់ថ្នាក់ឱ្យសកម្មចូលរួមគ្រប់ការងារសង្គមដឹកនាំយុវជនចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេសចំពោះមុខត្រូវចូលរួមបំផុសចលនាយុវជនឲ្យមានមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល និងចំពោះមុខត្រូវចូលរួមយ៉ាងសកម្មក្នុងការតាមដាននិងទប់ស្កាត់ឲ្យបាននៅរាល់ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងក្នុងគោលបំណងផ្ដួលរាជរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។

ទាក់ទងទៅនិងគំនិតផ្តួចផ្តើម របស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា ស្នើដល់ថ្នាក់ដឹកនាំបក្ស ក៏ដូចរដ្ឋបាលខេត្ត ស្រុក ក្រុង អោយមានការលើកស្លាកស្តីពីដំណើរការស្វែងរកការផ្តួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់សម្តេចតេជោ និងឥស្សរជន សម្តេចបានឯកភាព ដោយធ្វើការណែនាំដល់មន្ត្រីបក្ស រដ្ឋបាលខេត្ត ស្រុក ក្រុងត្រូវរករូបដើម្បីលើកអោយបានគ្រប់មូលដ្ឋាន និង ចលនាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ពីវីរភាពនៃការលះបង់របស់ប្រមុខដឹកនាំគណបក្សរបស់យើងនាពេលកន្លងមក សំដៅឲ្យពលរដ្ឋ ពិសេសយុវជនបន្តថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង់ទៅថ្ងៃអនាគត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
728 នាក់
ម្សិលមិញ :
2206 នាក់
សប្តាហ៍នេះ :
16879 នាក់
សរុប :
6052385 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបន្តដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងក្រសួងមហាផ្ទៃ ជាមួយបណ្តាប្រទេសជាដៃគូ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើទី១០ និងការពង្រីងវិធានការ បង្ការ ទប់ស្កាត់បង្រ្កាបគ្រឿងញៀនឆ្លងដែន ប្រៃសណីយ៍ អាកាសយានដ្ឋាន និងកំពង់ផែ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញជាអធិបតីជាមួយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ក្នុងពិធីវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី កិច្ចការស្មៀន នៅសាលារាជធានីភ្នំពេញ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណ:សង្គ្រោះ ដែលមានសម្ដេចតេជោ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន០១គ្រួសារ នៅក្នុងស្រុកជើងព្រៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន៖ ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មី ដើម្បីច្បាមយកប្រៀបខ្លាំង ប្រៀបឈ្នះផ្តល់ឱកាស ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ

ឯកឧត្តម គួច ចំរើន បានណែនាំដល់សិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ដើម្បីឱ្យមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ និងជាស្ពានអនាគតឆ្ពោះទៅកាន់ ជីវភាពកាន់តែល្អប្រសើរ

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី

សម្ដេចធិបតីនាយករដ្នមន្ត្រី៖ ក្នុងករណីមានការវិលត្រឡប់ ក្នុងទ្រង់ទ្រាយធំ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការសម្របសម្រួលដោះស្រាយ

ឯកឧត្តម មែ ស៊ីថន បាននាំយកសារលែកទុក្ខ និងថវិកា របស់សម្ដេចនាយករដ្ឋមន្ដ្រី ចូលរួមបុណ្យសពលោកវរសេនីយ៍ត្រី សួន សំអឿន ដែលជួបគ្រោះថ្នាក់ ក្នុងពេលបំពេញបេសកកម្មការពារព្រំដែន

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ ដែលបានអញ្ជើញមក ពិនិត្យ ព្យាបាល វាស់ភ្នែក ចែកថ្នាំ និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីណែនាំ ស្ដីពីធ្លាគម្លាតនគរូបនីយកម្ម និងការផ្ដល់លិខិតអនុញ្ញាតសាងសង់ សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត និង ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ជាប់និទ្ទេស A ចំនួន ១៣៩នាក់ នៅទូទាំងខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យក្រុមការងារបច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម គួច ចំរើន អញ្ចើញចូលរួមពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៃវិទ្យាល័យទាំង៤ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង