ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះ ក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស
Tue,17 June 2025 (Time 08:24 PM)
ដោយ ៖ ដើម្បីប្រជាជន


មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហា ដោះសន្តិវិធី និងសន្តិភាព។ កម្ពុជា ជ្រើសយកច្បាប់អន្តរជាតិ ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច, ដើម្បីជៀសវាងមានបញ្ហានាពេលអនាគតបន្តទៀត បើមិនដូច្នោះទេ តំបន់ទាំង៤នេះ នៅតែបន្តមានបញ្ហាមិនចេះចប់ ជាបន្តទៀត។ ពាក់ព័ន្ធនឹងការបើកព្រំដែនវិញ គឺភាគីដែលបិទជាឯកតោភាគីត្រូវបើកវិញដោយខ្លួនឯង ហើយកម្ពុជានឹងបើកតាមក្រោយ ។ កម្ពុជានឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីប្តូរផ្តាច់ការពារបូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត នេះគឺជាការប្តេជ្ញារបស់យើង។ ជាមួយគ្នានេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ដែលនេះ ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏សំខាន់ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន័មួយចំនួន ដូចខាងក្រោម៖ ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ។ ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន, អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និង គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ។

ទី៣. ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង។ ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត ។ ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សាឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ។

ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។ និង ទី៧. អំពាវនាវដល់សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
923 នាក់
ម្សិលមិញ :
2588 នាក់
សប្តាហ៍នេះ :
14970 នាក់
សរុប :
6058589 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ត្រីភាគីថ្នាក់រដ្ឋមន្រ្តីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

​ថវិកា​ចំនួន​ ២,៤០០$​ ​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តម​សន្តិបណ្ឌិត​ សុខ​ ផល​ ​ផ្តល់​ជូន​គណ:គ្រប់គ្រង​សាលា ​វិទ្យាល័យ​សម្តេចក្រឡាហោម​ ស​ ខេង​ កន្ទឺ​២​ ដេីម្បី​រៀបចំកែលម្អ​សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​សាលា​បន្ថែមទៀត​

លោកឧត្តម​សេនីយ៍​ទោ សែ វុទ្ធី មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញត្រួតពិនិត្យការងារធានាជីវភាព ដឹកជញ្ជូន ត្រៀមរៀបចំការប្រារព្ធពិធី រំលឹកខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអុិច១៦

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ដ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជន និង សហភាពសហព័ន្ធយុវជនកម្ពុជា

កិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្ត និងពិធីប្រកាសកែសម្រួល តែងតាំងសមាសភាពមន្ត្រីបក្ស ក្រោមអធិបតីភាព លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សស្រុកជើងព្រៃ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន​ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនកងទ័ពជួរមុខ​ អង្គភាពតំបន់សឹករងខេត្តស្ទឹងត្រែង​ យោធភូមិភាគទី១

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅកំពង់ផែស្វយ័តភ្នំពេញ តាមដងទន្លេមេគង្គក្រោម ក្នុងស្រុកកៀនស្វាយ ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ចើញចូលរួមក្នុងពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះ ក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកម្មវិធីបិទ មហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិទ្យាស្ថានជាតិអប់រំ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពង្រឹងការត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន

​ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ​ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ​​ នៅស្រុកបន្ទាយមាស​ ខេត្តកំពត

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ បានអញ្ចើញបន្តដឹកនាំប្រតិភូ របស់គណៈកម្មការ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយចាត់តាំងអនុវត្តផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ កម្មពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March) ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព របស់មហាជន ដែលចូលរួមគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពបន្តដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅប្រៃសណីយ៍កម្ពុជា ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងក្រសួងមហាផ្ទៃ ជាមួយបណ្តាប្រទេសជាដៃគូ នៅទីស្តីការក្រសួងមហាផ្ទៃ