មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរនាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និង គណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ជាការឆ្លើតយប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាដែនដីអាណាចក្រដ៏រុងរឿងមួយរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហេីយជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និង ជប៉ុន ព្រមទាំងសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់កងទ័ពស័្វយការពារជេីងគោកជប៉ុន ដែលបានផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍, ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ, កងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ជាដើម។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម៕
ចំនួនអ្នកទស្សនា
ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ
សម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាព ជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តសៀមរាប
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្តដឹកនាំប្រតិភូខេត្ត អញ្ចើញនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់ក្បែរព្រំដែនថៃ មកកាន់ទីទួលសុវត្ថិភាពជាង ១.៣០០គ្រួសារ ស្ថិតនៅស្រុកគូលែន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កម្ពស់ ២ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូននាយទាហាន ពលទាហានកងទ័ពជួរមុខ ប្រចំការតាមព្រំដែនកម្ពុជា-ថៃ ប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស នៅសមរភូមិមុខ ទិសខេត្តព្រះវិហារ
គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី និងឯកឧត្តម វ៉ី សំណាង អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូន កងកម្លាំងជួរមុខឈរជើង នៅតំបន់ព្រំដែន (កម្ពុជា-ថៃ)
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យការងារធានា ភស្តុភារ សម្ភារ បច្ចេកទេស និងផ្នែកតុបតែង វេទិការ កៅអី ត្រៀមរៀបចំពិធីសម្ពោធ សមិទ្ធផលដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែន
ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធ នៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន នៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន២២ សាលា ក្នុងខេត្តចំនួន៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តំបន់ផ្លូវថ្មើរជើងចតុមុខ
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប