ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ
Tue,24 June 2025 (Time 02:40 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ដែលជាសមានចិត្ត សេចក្តីស្រឡាញ់រាប់អាន និងការដឹងគុណដ៏ជ្រាលជ្រៅ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ព្រមទាំងសប្បុរសជននានាជូនដល់ បងប្អូនកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាកងឯកភាព ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ ដល់វីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានការពារបូរណភាពទឹកដី មិនឱ្យមានសត្រូវណាមកឈ្លានពានប្រទេសយើងឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បាទលើកឡើងថា ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ នៅខាងក្រោយបានផ្ដល់ការគាំទ្រ បងប្អូនកងកម្លាំងនៅជួរមុខ ដូចនេះរដ្ឋបាលខេត្តកណ្ដាល បានគៀងគរតាមរយៈការគាំទ្រ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ព្រមទាំង កម្លាំងចិត្ត និងការលើកទឹកចិត្ត ដល់កងកម្លាំងរបស់យើងនៅជួរមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជម្រាបពីគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន៖ តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

ហើយបន្ទាប់ពីបង្ហាញជំហរច្បាស់លាស់ក្នុងការដោះស្រាយតាមយន្តការតុលាការICJ ខ្មែរយើងមានការឯកភាពជាតិតែមួយ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ ហើយប្រជាជនយើង បានបង្ហាញជំហរគាំទ្រតាមរយៈសកម្មភាព ការដើរដង្ហែក្បួនកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតាមផ្លូវតុលាការICJលើបញ្ហាជំលោះព្រំដែនកម្ពុជាថៃ និងជាការលើកទឹកចិត្តដល់កងទ័ពកំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីរបស់យើងនៅជួរមុខ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
232 នាក់
ម្សិលមិញ :
5606 នាក់
សប្តាហ៍នេះ :
21527 នាក់
សរុប :
6076605 នាក់

ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ

សម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាព ជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង

មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប លើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅខេត្តសៀមរាប

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្តដឹកនាំប្រតិភូខេត្ត អញ្ចើញនាំយកអំណោយមនុស្សធម៌ មកផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់ក្បែរព្រំដែនថៃ មកកាន់ទីទួលសុវត្ថិភាពជាង ១.៣០០គ្រួសារ ស្ថិតនៅស្រុកគូលែន

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ ១ខ្នង កម្ពស់ ២ជាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយ ជូននាយទាហាន ពលទាហានកងទ័ពជួរមុខ ប្រចំការតាមព្រំដែនកម្ពុជា-ថៃ ប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស នៅសមរភូមិមុខ ទិសខេត្តព្រះវិហារ

គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី និងឯកឧត្តម វ៉ី សំណាង អញ្ជើងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូន កងកម្លាំងជួរមុខឈរជើង នៅតំបន់ព្រំដែន (កម្ពុជា-ថៃ)

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យការងារធានា ភស្តុភារ សម្ភារ បច្ចេកទេស និងផ្នែកតុបតែង វេទិការ កៅអី ត្រៀមរៀបចំពិធីសម្ពោធ សមិទ្ធផលដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែន

ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធ នៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន នៅសាលារៀនគោលដៅ គ.វ.អ. តំបន់៤ និងតំបន់៥ ចំនួន២២ សាលា ក្នុងខេត្តចំនួន៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តំបន់ផ្លូវថ្មើរជើងចតុមុខ

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប