ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី===============ខេត្តរតនគិរី៖ នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាន់ សោភា អភិបាលរង តំណាងលោក ញ៉ែ សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងគណៈប្រតិភូអមដំណើរ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានវត្តមានចូលរួមរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់សរុបចំនួន២៨៤នាក់។ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានឡើងអានរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយតាមរយៈរបាយការណ៍នេះ បានបង្ហាញថាកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជារួមមានភាពប្រក្រតីល្អប្រសើរ។ លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានឡើងមានមតិសំណេះសំណាល និងបានថ្លែងអំពីកិច្ចការពារសន្តិសុខស្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខជាតិទូទាំងប្រទេសទាំងមូល។ លោកក៏បានធ្វើការសង្ខេបអំពីសហភាពការណ៍ ភូមិសាស្ត្រ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តរតនគិរី និងបានកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានខិតខំបំពេញកិច្ចការងារក្នុងការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយគណៈបញ្ជាការខេត្ត ជូនប្រជាពលរដ្ឋទូទាំងខេត្តប្រកបដោយលទ្ធផលល្អប្រសើរ។ បន្ទាប់ពីស្តាប់មតិសំណេះសំណាលរបស់ឯកឧត្តមអភិបាលរងរួចមក ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញឡើងធ្វើសេចក្តីសន្និដ្ឋាន និងប្រសាសន៍ណែនាំ ព្រមទាំងបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់បងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបានថ្លែងទៅកាន់អង្គប្រជុំស្តីពីស្ថានភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ឆ្លៀតឱកាសនេះឯកឧត្តមបណ្ឌិត ក៏បាន ផ្តល់ប្រសាសន៍បន្ថែមថា ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំកម្លាំងឱ្យបានត្រឹមត្រូវក៏ដូចជាសម្ភារ អាវុធ ត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរជូនដល់កងកម្លាំងយើង ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំង ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕
ចំនួនអ្នកទស្សនា
កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីប្រគល់ សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ពន្ធនាគារ និងវិញ្ញាបនបត្រ ជូនដល់និស្សិត និងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ចើញចូលរួមទទួលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញមកដល់ខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៅសាលមហោស្របកោះពេជ្រ
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងសិស្សនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តកំពង់ចាម និងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ខេវី ត្បូងឃ្មុំ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តរយៈពេល ៦ខែ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ពាក់ព័ន្ធព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី អញ្ចើញចូលរួមត្រួតពិនិត្យការងារ រៀបចំផែនឈរ ផែនទ័ពព្យុហយាត្រា និងផែនគ្រឿងចក្រព្យុហយាត្រា ដើម្បីអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
ឯកឧត្តម គួច ចំរើន បានដឹកនាំប្រតិភូខេត្តកណ្ដាល នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យ
សម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលជុំទី២ នៃកម្មវិធីការអប់រំភាព ជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក