ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង
Wed,02 July 2025 (Time 05:47 AM)
ដោយ ៖ ដើម្បីប្រជាជន


ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ ថាត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា, ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួមក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃក្នុងការបំពេញសេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង។ លទ្ធផលនេះ គឺកើតពីការប្រើប្រាស់កម្លាំងសរុប ដែលជាការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ហើយអ្វីដែលយើងសប្បាយរីករាយ គឺបរិមាណត្រីមានការកើនឡើង លក់មិនអស់ និង រក្សាបានតម្លៃ សមរម្យ។

ជាមួយនឹងសមិទ្ធផលវិជ្ជមាននេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ច្បាស់ថា កម្ពុជា ក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ សន្តិភាព និងគោល នយោបាយ។ ជាក់ស្តែង, ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម, តែ បច្ចុប្បន្ន, រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។ ជារួម, សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និង សម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនេះ, កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយ បានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមានដូចជា៖ ដីកសិកម្មមិនយកពន្ធ, សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ការដាក់ចេញគោលនយោបាយត្រឹមត្រូវ គឺបានធ្វើឱ្យយើងម្ចាស់ការ តាមរយៈការពង្រឹង ការអប់រំ, វិស័យសុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, បច្ចេកវិទ្យា អ៊ិនធើណែត បានធ្វើឱ្យកម្ពុជា អាចតទល់បានដោយងាយស្រួល សម្រាប់ការព្យាយាមគំរាមគំហែងមកកម្ពុជា ទាំងផ្នែកនយោបាយ, យោធា និងសេដ្ឋកិច្ច។ កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម, ក្នុងន័យនេះ, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ និងផលិត ហើយលើក កម្ពស់ផលិតផលក្នុងស្រុក, ព្រមជាមួយគ្នានេះ, យើងនឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ដូចនេះ, កម្ពុជាយើងនឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់កម្ពុជាអំពី ករណី បិទ ឬបើកព្រំដែនកម្ពុជា-ថៃ គឺកូនសោអាស្រ័យលើភាគីថៃប៉ុណ្ណោះ, ព្រោះថៃជាអ្នកបង្កើតនូវបញ្ហានេះ ដោយបានសម្រេចឱ្យមានការបិទ ឬការបើកដោយខ្លួនឯង ជាឯកតោភាគី គិតចាប់ពីថ្ងៃ៧ ខែមិថុនា កន្លង ទៅ ដោយមិនត្រូវម្តងបិទ ឬ ម្តងបើក ដោយគ្មានគោលជំហច្បាស់លាស់ និងចេតនាត្រឹមត្រូវ។ ចំពោះកម្ពុជា គឺ រក្សាគោលជំហរយ៉ាងច្បាស់ និង យ៉ាងសាមញ្ញ ដោយថៃជាអ្នកដោះស្រាយ ចាក់សោដោយប្រកាសបើក ឱ្យដូចដើមវិញគ្រប់ច្រកព្រំដែន និងសន្យាមិនឱ្យកើតមានឡើងជាថ្មី ពិសេសនឹងមិនមានការបិទ ឬបើកច្រកដោយឯកតោភាគីដូចមុនជាថ្មី ដើម្បីធានាដល់និរន្តភាពនៃ ការ ធ្វើទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, បម្រើផលប្រយោជន៍ប្រជាជនទាំងពីរ។ កម្ពុជា នឹងពិនិត្យបើកដំណើរការឡើងវិញទាំងអស់យ៉ាងយូរត្រឹមរយៈពេល ៥ម៉ោង។ អ្វីដែលកម្ពុជាធ្វើ គឺដើម្បីតែការពារសេចក្តីថ្លៃថ្នូរ, កិត្តិយស, ភាពត្រឹមត្រូវ, ការពារបូរណភាពទឹកដី និងបម្រើឧត្តមប្រយោជន៍ជាតិខ្មែរ, ពោលគឺ កម្ពុជាប្រកាន់ខ្ជាប់នូវការជ្រើសយកច្បាប់អន្តរជាតិ និងសន្តិភាព។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
495 នាក់
ម្សិលមិញ :
2117 នាក់
សប្តាហ៍នេះ :
30857 នាក់
សរុប :
6115680 នាក់

ត្រីនៅក្នុងទន្លេ និងបឹង បើបានផល គឺសម្រាប់ទាំងអស់គ្នា ការកើនឡើង នៃ បរិមាណត្រី ដែលកើតពីការចូលរួម ក្នុងការទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ក៏បានធានា ការផ្គត់ផ្គង់ និងតម្លៃ ក្នុងការបំពេញ សេចក្តីត្រូវការទីផ្សារ និងសន្តិសុខស្បៀង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅស្រុកបាទី ខេត្តតាកែវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញចូលរួមពិធីត្រួតពិនិត្យការហ្វឹកហាត់ក្បួន ដង្ហែរព្យុហយាត្រាសាកល្បង ដើម្បីឈានឆ្ពោះទៅការ ប្រារព្ធពិធីផ្លូវការ ក្នុងពិធីអបអរសាទរ ខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈរៀបចំ ប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំការលើ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងជំនួបកិច្ចប្រជុំពិភាក្សា ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយលោក Andrew Leyva ប្រតិភូតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមកិច្ចប្រជុំបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ

ឯកឧត្ដម​ អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ ជំរុញឱ្យក្រុមហ៊ុនបង្កេីន ការយកចិត្តទុកដាក់ ដោះស្រាយផលប៉ះពាល់ ចំពោះការ រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ចើញចូលរួម​ពិធី​អបអរ​សាទរ​ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ​២៦​ មិថុនា​ ឆ្នាំ២០២៥​ ក្រោម​ប្រធាន​បទ​ រួមគ្នា​ បង្ការ​ទប់ស្កាត់​ និងផ្ដាច់​ឬសគល់​ នៃបញ្ហា​គ្រឿង​ញៀន​ នៅស្រុក​ចំការលេី

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និង ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាប ឱ្យបានជាដាច់ខាត រាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការ ផ្សព្វផ្សាយអប់រំ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សា និងដាក់ទិសដៅ សម្រាប់អនុវត្តបន្តលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្តិភាពសង្គម និងការងារពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា ចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយ ផលប៉ះពាល់​ដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង នៅស្រុកស្រីសន្ធរ

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំសហការី ចំណុះនាយកដ្ឋាន ចូលរួមគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ

ឯកឧត្តម លូ គឹមឈន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានស្រុកស្រីសន្ធរ អញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនស្រុកស្រីសន្ធរ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្តកំពង់ចាម