ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិត្រូវពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាកម្ពុជាប្រឈមនឹងសង្រ្គាមឈ្លានពានកងទ័ពថៃនៅជួរមុខក៏ដោយ ក៏កងកម្លាំងនគរបាលជាតិនៅជួរក្រោយត្រូវតែបន្តពង្រឹងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ការថ្លែងនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងរំឭកដល់កងកម្លាំងនគរបាលទាំងអស់ឱ្យបន្តបំពេញតួនាទីស្នូលរបស់ខ្លួនក្នុងការការពារសុវត្ថិភាព និងធានាបាននូវភាពសុខសាន្តរបស់សង្គមជាតិទាំងមូល។ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅទី២ របស់រដ្ឋបាលខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី០៤ ខែសីហានេះ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា៖ «ជួរមុខដែលជាទ័ពការពារបូរណភាពទឹកដីកំពុងតែត្រៀមប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង ដូច្នេះជួរក្រោយដែលជាកម្លាំងនគរបាលជាតិត្រូវតែធ្វើឱ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការរក្សាសន្តិសុខនៅផ្ទៃក្នុងគឺជាកាតព្វកិច្ចដ៏សំខាន់ ដែលជួយឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ»។ឯកឧត្តម ម៉ក់ ជីតូ ក៏បានណែនាំដល់លោកមេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដែលមានវត្តមានកិច្ចប្រជុំនេះត្រូវពង្រឹងការល្បាត ដោយបង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើសដូចជា៖ ចោរកម្ម ប្លន់ លួច គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានអសន្តិសុខ សហការជាមួយប្រជាពលរដ្ឋ ដោយត្រូវបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យពួកគេចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាពសហគមន៍ ជាពិសេសត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ឬបញ្ហាប្រឈមណាមួយដែលកើតឡើងនៅក្នុងសង្គម។មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបន្ថែមថា សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តរបស់សង្គម និងជាកត្តាចម្បងមួយដែលជួយឱ្យរដ្ឋាភិបាលអាចដឹកនាំប្រទេសបានយ៉ាងរលូន។ ដូច្នេះ កងកម្លាំងនគរបាលជាតិត្រូវចាត់ទុកការងារនេះជាអាទិភាពខ្ពស់បំផុត និងអនុវត្តដោយមានការទទួលខុសត្រូវ វិជ្ជាជីវៈ និងសីលធម៌ល្អ ហើយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕
ចំនួនអ្នកទស្សនា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទទួលថវិកាចំនួន ៤៣៤លានរៀល ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាត អន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម មូលនិធិស្រុកឆ្នាំ២០២៥ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីអបអរសាទរ រំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទី កំណត់កម្ពស់អគារនៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារ នៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
គណៈប្រតិភូសភាអាមេរិក កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់កម្ពុជា
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក ជាលើកទី៧
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Zhejiang Seaport Logistics Group Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជន ចំនួន៤០គ្រួសារ នៅខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការរៀបចំការ ជ្រើសរើសមន្ត្រីថ្មី សម្រាប់ក្រសួងយុត្តិធម៌