ឯកឧត្តម វ៉ី សំណាង អញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងប្រគល់អំណោយជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក នៅស្រុកបាទី ===================នៅថ្ងៃទី០៦ ខែសីហាឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងប្រគល់អំណោយជូនដល់គ្រួសារយោធិន ដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក។ ពិធីនេះដែរដោយមានការចូលរួមពីសំណាក់ មន្រ្តីគ្រប់ជាន់ថ្នាក់ ស្រុកបាទី ខេត្តតាកែវ។ អំណោយសប្បុរសធម៌គ្រប់មជ្ឈដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវត្រូវបានចែកជូនដល់ក្រុមគ្រួសារយោធិនជួរមុខនៅវេលានេះ រួមមានៈ ថវិកា២០ម៉ឺនរៀលក្នុងមួយគ្រួសារ អង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រេីប្រាស់ផ្សេងៗជាច្រេីនទៀត បានចែកជូនចំនួន៨៥គ្រួសារ ក្នុងនោះមានគ្រួសារយោធិន របស់កងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក មានចំនួន៦៥គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិត្រពាំងឫស្សីថ្មី ភូមិប្រហែក ភូមិភ្នំតូច ឃុំសូភីស្រុកបាទី ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាល នៃគណអភិបាល បានមានប្រសាសន៍សួរសុខទុក្ខ ដល់ក្រុមគ្រួសារយោធិន និងសូមដឹងគុណដ់ល់វីរភាពរបស់បងប្អូនកងកម្លាំងដែលបានចុះបំពេញភារកិច្ចនៅជួរមុខ និងបាននាំយកពាក្យផ្តាំផ្ញេីរសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងសូមកោតសរសេីរ នូវការលះបង់របស់បងប្អូនកងកម្លាំងយេីងទាំងអស់ដែលបានចុះបំពេញភារកិច្ចនៅជួរមុខ ដោយភាពអង់អាចក្លាហាន ដេីម្បីការពារបូរណភាពទឹកដីកម្ពុជា ពីចោរសៀមឈ្លានពាន។ សូមរម្លឹកផងដែរថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្តម អភិបាល នៃគណអភិបាល ខេត្តតាកែវ និងមន្ត្រី គ្រប់ជាន់ថ្នាក់ ក៏បានចុះមកសួរសុខទុក្ខដល់កងកម្លាំង របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក របស់យេីងម្នាក់ ឈ្មោះ ម៉ៅ ណុល ដែលមានវីរភាពអង់អាចក្លាហាន ប្រយុទ្ធតតាំងជាមួយសត្រូវការពារទឹកដី ដែលរងការឈ្លានពានពីសំណាក់ចោរសៀមកលេីប្រទេសកម្ពុជាមុន នៅសមរភូមិទិសប្រាសាទតាក្របី រហូតដល់មានការដាក់រហសនាមពីសំណាក់បងប្អូនប្រជាលរដ្ឋថា "រាំប៉ូ កម្ពុជា "។ ក្នុងនាមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក សូមគោរពថ្លែងអំណរគុណ ដល់សម្តេច តេជោ សម្តេចមហាបវរធិបតី ក៏ដូចលោកអភិបាលនៃគណអភិបាលខេត្តតាកែវ និងមន្ត្រីក្រោមឱវាទ ដែលបានយកចិត្តទុក្ខដាក់ដល់គ្រួសារកងទ័ពនៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ក៏ដូចជាកងកម្លាំងទាំងអស់ដែលបាននឹងកំពុងបំពេញភារកិច្ច ការពារបូរណភាពដែនដីកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម និងសូមគោរពជូនពរ សូមជួបប្រទះតែពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
ចំនួនអ្នកទស្សនា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទទួលថវិកាចំនួន ៤៣៤លានរៀល ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាត អន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែង៦២៥ម ទទឹង៥ម មូលនិធិស្រុកឆ្នាំ២០២៥ នៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញចូលរួមពិធីអបអរសាទរ រំលឹកខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ និងការសាងសង់ផ្ទះ សម្រាប់បម្រើជូនអតីតយុទ្ធជន ស្ថិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទី កំណត់កម្ពស់អគារនៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តក្រសួង ស្តីពីការរៀបចំផែនទីកំណត់កម្ពស់អគារ នៅតំបន់សំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល អញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង អញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
គណៈប្រតិភូសភាអាមេរិក កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់កម្ពុជា
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំរៀបចំវេចខ្ចប់ និងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក ជាលើកទី៧
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Zhejiang Seaport Logistics Group Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានប្រគល់ដល់ដៃ ពលរដ្ឋទីទាល់ក្រ ចំនួន១៧គ្រួសារ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជន ចំនួន៤០គ្រួសារ នៅខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ
ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចបវរធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការរៀបចំការ ជ្រើសរើសមន្ត្រីថ្មី សម្រាប់ក្រសួងយុត្តិធម៌