ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះធនាគារ ពិភពលោកដែលបានវន្តជួយគាំទ្រដល់វិស័យ កសិកម្មកម្ពុជាឲ្យមានការរីកចំរើន ជាបន្តបន្ទាប់ជាក់ស្ដែង ក្នុងអនុវិស័យជលផល
Tue,01 October 2019 (Time 04:33 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹក សកលប្រចាំតំបន់អាស៊ីខាងត្បូងនៃធនាគារពិភពលោក និងសហការី ដើម្បីចូលជួបសម្តែងការគួរសម រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងស្ទឹងត្រែងដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល ក្នុងគោលបំណងលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី និងពិភាក្សាអំពីលទ្ធភាពបន្តនិងពង្រីកវិសាលភាពនៃគម្រោងនេះ។ មានមតិស្វាគមន៍ តាមរយ:លោក Kamata ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យជលផល តាមរយៈការអនុវត្តគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រក្នុងការទប់ស្កាត់បទល្មើសជលផល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផល និងសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតយ៉ាងមានប្រសិទ្ធ ភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវារីវប្បកម្មក្នុងគោលបំណងដើម្បីបង្កើនផលិតភាពផលិតកម្ម និរន្តរភាពនៃផលចាប់ ធានាបាននូវបរិមាណ គុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តាល គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្តង់ដារ ធានាគុណភាព សុវត្តិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍"។ នាឱកាសនេះ លោក Kamata បានថ្លែងអំណរគុណជូនចំពោះការផ្តល់កិច្ចសហការបានល្អពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល ដែលធ្វើឲ្យការអនុវត្តគម្រោងទទួលបានលទ្ធផលតាមការរំពឹងទុក។ ទន្ទឹមនឹងនេះ លោក Kamata ក៏បានឯកភាពទាំងស្រុងនូវចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទាក់ទងនឹងការកែលម្អរចនាសម្ព័ន្ធទីផ្សារ ការជួយបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗគាំទ្រដល់ដំណើរការកែច្នៃផលវារីវប្បកម្មដើម្បីឈានទៅធ្វើការលើកកម្ពស់គុណភាព ការប្រកួតប្រជែង និងនាំចេញសមស្របតាមស្តង់ដាទីផ្សារតម្រូវ គឺបានបញ្ចូលជាផែនការសកម្មភាពស្នូលនៃគម្រោងគាំទ្រថ្មី ហើយសង្ឃឹមថានឹងអាចទទួលបានការគាំទ្រ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា គម្រោងស្តីពីការគ្រប់ គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) បានគាំទ្រដល់សហគមន៍នេសាទចំនួន ៤០ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងដឹកនាំរបស់គណ:កម្មការសហគមន៍នេសាទ បានធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងកន្លែងនេសាទរបស់សហគមន៍ បង្កើតវគ្គបណ្តុបណ្តាល ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការបោះបង្គោលព្រំប្រទល់សហគមន៍នេសាទ ចែកទូកទុកសម្រាប់ល្បាតយាមព្រៃ និងដែននេសាទសហគមន៍ ដើម្បីការពារបទល្មើស ការកាប់រានដីព្រៃលិចទឹក។ល។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបណ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ភោធ សមិទ្ធផលនានា នៅវត្តដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត

ប្រជាពលរដ្នទូទាំងឃុំគៀនជ្រៃ បានសម្ដែងនូវអំណរសាទរ សប្បាយរីករាយ និង អរគុណជូនចំពោះ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1355 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
11109 នាក់
សរុប :
1614560 នាក់