សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នាប្រាសាទអង្គវត្ត ខេត្តសៀមរាប៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើពិធីបួងសួងចម្រើនសេចក្តីសុខ ដល់ប្រទេសកម្ពុជា នៅទីតាំងប្រាសាទអង្គរវត្ត (អង្គរតូច) ដែលជាដួងព្រលឹងនៃប្រជាជាតិកម្ពុជា ។ពិធីជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តធ្វើចំនួន ៥កម្មវិធី និងស្ថិតនៅចំនួន៣ទីតាំង ។ កម្មវិធីទី១. ធ្វើឡើងនៅខាងមុខព្រះរាជដំណាក់ ស្ថិតក្នុងក្រុងសៀមរាបអង្គរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថ្វាយបង្គំ នៅព្រះអង្គចេកព្រះអង្គចម បន្ទាប់មកសម្ដេចបានអញ្ជើញថ្វាយបង្គំនៅរូបសំណាក់លោកយាយទេព ។ ដោយក្នុងបរិវេណព្រះរាជដំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេននូវទេយ្យទានចំពោះព្រះសង្ឃ ហើយបានឧទ្ទិសបុណ្យកុសល ជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មវិញ្ញាណវិវឌ្ឍនា ប៊ុន សេងលី បិតាមាតាបង្កើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ជាបុត្រាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការទាំង៧សណ្ដាន រួមទាំងវិញ្ញាណក្ខន្ធវីរៈជនពលី ក្នុងបុព្វហេតុការពារទឹកដី។កម្មវិធីទី២. ប្រារព្ធពិធីបួងសួងនៅអភិរក្សអង្គរ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេច ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានធ្វើពិធីថ្វាយបង្គំព្រះអង្គកងជុំ, ពិធីថ្វាយបង្គំលោកតាដំបងដែក, ពិធីថ្វាយបង្គំមេទ័ពធំ, ពិធីថ្វាយបង្គំព្រះអង្គគោកធ្លក ជាមួយនឹងមានពិធីបួងសួង និងពិធីថ្វាយបង្គំព្រះអង្គជុំ ដែលមានការគោះគង យ៉ាងរន្ទឺរណ្ដំ។កម្មវិធីទី៣. សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរទៅកាន់ប្រាសាទអង្គរតូច តាមច្រកចូលខាងកើត ដើម្បីប្រារព្ធពិធី ដោយសម្ដេចបានអញ្ជើញថ្វាយបង្គំព្រះអង្គរាជ្យ ជាមួយនឹងការបូជានូវភ្ញីផ្កា ស្លាធម៌ បាយសី ផ្លែឈើស្រស់ៗ ផ្លែដូងខ្ចីៗស្រស់ៗ ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងរណ្ដាប់ជាច្រើនមុខទៀត ដែលបានដាក់លើជើងពានយ៉ាងសមសួន និងប្រកបដោយសេចក្តីគោរព។គួរបញ្ជាក់ថា ខ្លោងទ្វារខាងលិច ដែលជាខ្លោងទ្វារចូលនេះ ហៅថា “គុកតារាជ” ។ ទីនេះតម្កល់ប្រតិមាព្រះនរាយណ៍មួយអង្គ មានព្រះហស្ថ៨ កម្ពស់ប្រមាណ ៣ម៉ែត្រ ហើយអ្នកស្រុកហៅថា “តារាជ” ។ តារាជនេះ ត្រូវបានអ្នកស្រុកនៅសៀមរាប ឬអ្នកមកពីទីឆ្ងាយនានា ធ្វើការគោរពបន់ស្រន់ ពុំដែលដាច់ឡើយ ព្រោះតែភាពល្បីល្បាញ នៃឫទ្ធានុពភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ លើសពីនេះទៀត អ្នកស្រុកសៀមរាបអង្គរ ក៏តែងតែប្រារព្ធពីធីឡើងតារាជ នៅថ្ងៃ៣កើត ខែមាឃជារៀងរាល់ឆ្នាំ ដើម្បីសុំនូវសេចក្តីសុខសប្បាយ ដោយសារនៅថ្ងៃនោះ ជាទូទៅអ្នកទីក្រុងអង្គរ គេធ្វើពិធីបិទវដ្ដស្រូវហៅថា “ឡើងមាឃ” ។បន្ទាប់ពីថ្វាយបង្គំព្រះអង្គរាជ និងថ្វាយគ្រឿងរណ្ដាប់ផ្សេងៗ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញថ្វាយបង្គំព្រះនាងលក្ស្មី ។ ព្រះនាងលក្ម្សី ឬព្រះម៉ែលក្ម្សី គឺជាព្រះសក្ដិ នៃព្រះនរាយណ៍ ព្រះនាងកើតឡើងដំបូង ក្នុងរឿងកូរសមុទ្រទឹកដោះ។ ព្រះនាងមានរូបសម្ផស្សដ៏ល្អលើសលប់ ដែលជាទីចាប់អារម្មណ៍ របស់ព្រះអាទិទេពជាច្រើនក្នុងស្ថានសួគ៌។បន្ទាប់មកទៀតសម្ដេចប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយបង្គំព្រះអង្គរយពាន់។ ព្រះអង្គរយ ព្រះអង្គពាន ជាទីសក្ការបូជាមួយកន្លែង ស្ថិតក្នុងប្រាសាទអង្គរវត្ត។ ដោយប្រជាពលរដ្ឋជិតឆ្ងាយ មិនថាបរទេស តែងចូលទៅអុជធូបគោរពបូជា ដើម្បីសុំសេចក្តីសុខសប្បាយ ពេលទៅដល់ទីនោះ។សម្រាប់កម្មវិធីទី៤. គឺពិធីថ្វាយបង្គំព្រះអង្គបាកាន នៅកំពូលអង្គរវត្ត (មានបួនទិស) ។ ចំណែកកម្មវិធីទី៥. ការថ្វាយបង្គំព្រះអង្គពេជ្រ ។ សរុបសេចក្តីមក ពិធីបួងសួងចម្រើនសេចក្តីសុខនេះ បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ៕
ចំនួនអ្នកទស្សនា
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៧ នៅវត្តវិសុទ្ធិវង្សា និងប្រារព្ធពិធីបង្សុកូល នៅសាលាបុណ្យភូមិកណ្តាលកោះសូទិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវាលស្បូវ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោកស្រី អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី៧ នៅវត្តឈូក និងវត្តទទោល ស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញប្រារព្ធពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញចូលរួមសមាទានសីល និងរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ វេនបិណ្ឌទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមសមាទានសីល ស្តាប់ព្រះបរិត្ត និងព្រះធម៌ទេសនា វេនបិណ្ឌ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ រួមជាមួយក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តទួលក្រសាំង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ នៃការថែរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ វត្តឱង្ការ និងវត្តទាន់អរ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ នៅវត្តព្នៅកើត វត្តរវៀងកើត និងវត្តផ្ដៅជុំ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំ Bilateral Meeting (ទ្វេភាគី) រវាងគណៈប្រតិភូកម្ពុជា និងក្រុមការងារ INTERPOL. ដើម្បីបង្ការ ទប់ស្កាត់ការជួញដូរខុសច្បាប់ នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ