ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី អញ្ចើញបន្តចុះពិនិត្យ វឌ្ឍនភាពនៃការ អនុវត្តគម្រោងLASEDII និងសំណេះសំណាលជាមួយប្រជាសប្បទានិក អំពីការបង្កបង្កើនផល នៅខេត្តក្រចេះ
Mon,28 October 2019 (Time 07:43 AM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) ការងារបង្កបង្កើនផង និងស្ថានភាពរស់នៅរបស់សម្បទានិកនៅឃុំសំបុក និងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែង ចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) នៃធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

បានបន្តដំណើរឆ្ពោះទៅឃុំសំបុក និងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោង LASED II និងធ្វើការសំណេះសំណាលជាមួយសម្បទានិកអំពីការងារបង្កបង្កើនផង និងស្ថានភាពរស់នៅរបស់ពួកគាត់តាមរយៈគម្រោង។

ជាបឋម ឯកឧត្តមខាន់ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ប្រចាំខេត្តក្រចេះបានរាយការណ៍យ៉ាងសង្ខេបថា រាជរដ្ឋាភិបាលបានអនុម័តផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៣ ២៩៤,៣៦ ហិកតា ជូនដល់ឃុំសំបុក ដែលបច្ចុប្បន្នមានសម្បទានិកចំនួន ៥៥៤គ្រួសារកំពុងរស់នៅ រីឯឃុំចង្រ្កង់ មានសម្បទានិកចំនួន ៣៣១គ្រួសារ កំពុងរស់នៅលើផ្ទៃដីជាង ៦១២ហិកតា។

សម្រាប់ឆ្នាំ២០១៨ គិតជាមធ្យម ប្រាក់ចំណូលប្រចាំគ្រួសារសម្បទានិកនៅឃុំទាំងពីរ ស្មើជាង ២ ៣០០ដុល្លារអាមេរិក ដែលចំណូលនេះបានមកពីប្រកបមុខរបបកសិកម្មដូចជា ការដាំដុះដំណាំបន្លែ ឈើហូបផ្លែ និងការចិញ្ចឹមសត្វ។

បន្ទាប់ពីមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់
ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអនុវត្តគម្រោងក្នុងគោលបំណងអភិវឌ្ឍដីសម្បទានសង្គមកិច្ចដែលរដ្ឋបានចែកជូនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅកសាងលំនៅឋានថ្មី ប្រកបការងារបង្កបង្កើនផលដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួន។

លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគម្រោងបាននិងកំពុងសម្រេច ហើយពិតណាស់ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវ សហការអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ជាក់ស្ដែង ស្ថានភាពជីវភាពរបស់សម្បទានិកមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការកើនឡើងនូវផលិតផលកសិកម្មដែលពួកគាត់បានធ្វើការដាំដុះដំណាំដូចជាស្វាយចន្ទី ដំឡូងមី បន្លែបង្កា និងការចិញ្ចឹមគោ និងមាន់លើដីដែលទទួលបានគឺជាចំណូលដ៏រឹងមាំ ហើយបានកែប្រែកម្រិតជីវភាពរបស់ពួកគាត់ពីមួយជំហានទៅមួយជំហាន ពីគ្រួសារគ្មានលទ្ធភាពទៅជាគ្រួសារដែលមានជីវភាពសមរម្យ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងអាចផ្តល់ឱកាសដល់កូនៗទៅសិក្សារៀនសូត្រ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល រួមជាមួយកិច្ចសហប្រតិបត្តិការយ៉ាងប្រសើរពីដៃគូអភិវឌ្ឍន៍តាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍" គ្រួសារសម្បទានិកក៏ដូចជាប្រជាកសិករគ្រប់រូបនឹងអាចឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ ២០៥០។

ហេតុនេះ ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធបន្តចូលរួម សហការឲ្យបានពេញលេញ មានឆន្ទ: ឧត្តមគតិ និងភាពទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាឲ្យសម្បទានិកទាំងអស់មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់បច្ចេកទេសកសិកម្មទំនើប ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ការធ្វើជីវៈសុវត្ថិភាពដល់សត្វរបស់ពួកគាត់ជាប្រចាំ និងជាពិសេសត្រូវជំរុញការបង្កាត់ពូជគោសប្បនិមិត្ត ដើម្បង្កើនប្រាក់ចំណូលគ្រួសារ។

សូមបញ្ជាក់ជូនថា គោលបំណងចំបងរបស់គម្រោង LASED II នេះគឺដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។

គម្រោងបានអនុវត្តលើខេត្តគោលដៅចំនួន០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤ ៤៤១ គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អកម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងនេះមានរយ:ពេល ០៥ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ ២០១៧-២០២២ ថវិកាសរុប ២៥លានដុល្លារ ដែលជាជំនួយឧបត្ថម្ភគាំទ្របដិភាគរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
896 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7367 នាក់
សរុប :
1784280 នាក់