ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ
Thu,11 September 2025 (Time 12:18 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ...!!

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាលើកទី២ ជាមួយ លោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះលោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់។

ដើម្បីចែករំលែកក្តីអាណិតស្រឡាញ់ និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។

យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា៖ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដោយក្នុងនោះសមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្សនិងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឲ្យបានល្អប្រសើរ។

ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ សមាជិកនៃសមាគមមូលនិធិស៊ីក្លូ ទទួលបានអត្ថប្រយោជន៍ដែលជាការឧបត្ថម្ភជាប្រចាំ រួមមាន ៖ ១- សមាជិកនីមួយៗទទួលឯកសណ្ឋានចំនួន ២កំប្លេ ក្នុងមួយឆ្នាំ, ២. ទទួលបានប័ណ្ណមូលនិធិសុខាភិបាលជាប្រចាំឆ្នាំ សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ, ៣. ទទួលប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អាហារហូបចុកចំនួន ៥ពាន់រៀល និងថ្លៃជួលស៊ីក្លូពីម្ចាស់ស៊ីក្លូ ចំនួន ២ពាន់រៀល សរុប ៧ពាន់រៀល ក្នុងមួយថ្ងៃ ដោយបានបញ្ចូលក្នុងគណនីវីង (Wing) របស់សមាជិកម្នាក់ៗរួចជាស្រេច រៀងរាល់ ១០ថ្ងៃម្តងជាទៀងទាត់, ៤. ទទួលប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំនួន ៥ម៉ឺនរៀល និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ សមាជិកមូលនិធិស៊ីក្លូ ក៏ទទួលបានការឧបត្ថម្ភបន្ថែមផ្សេងទៀត ដូចជា៖ ១. ការរៀបចំកែប្រាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ, ២. បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូទាំងអស់, ៣. បានទទួលការឧបត្ថម្ភនៅពេលដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, ៤. ទទួលថវិកាឧបត្ថម្ភសម្រាប់សមាជិកគ្រួសារដែលបានទទួលមរណភាព ក្នុងនោះ គ្រួសារសពទទួលបានថវិកាឧបត្ថម្ភចុងក្រោយចំនួន ១.០៥០.០០០ រៀល (មួយលានប្រាំម៉ឺនរៀល) ស្របតាមគោលការណ៍កំណត់របស់សមាគម, ៥. បានគិតគូរដល់សុខភាពរបស់សមាជិកទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ និងទទួលបាននូវសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ ដូចជា អាល់កុល-ជែលលាងដៃ, ក្រមា, ម៉ាស់ក្រណាត់, ម៉ាស់ប្រអប់, អង្ករ, មី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ឃីតមួយឈុត និងអាវរងារ សម្រាប់រដូវរំហើយថែមទៀតផង។

ជាមួយគ្នានេះ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនស៊ីក្លូចំនួន ១៤គ្រឿង (ដោយឆ្លាស់វេនគ្នាជាប្រចាំ) ដើម្បីចូលដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានការលំបាកក្នុងការធ្វើដំណើរ ឱ្យបានទស្សនាកម្សាន្តក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលបានបង្កើតឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ទីតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៨ម៉ឺននាក់ ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យប្រចាំសប្តាហ៍ ព្រមទាំងបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយភាពសប្បាយរីករាយនាពេលរាត្រី។ ជាមួយគ្នានេះ ចំនួនស៊ីក្លូទាំង១៤គ្រឿង ដែលបានចរាចរក្នុងតំបន់ទេសចរនេះ ពិតជាមានភាពសមល្មមគ្រប់គ្រាន់ និងមិនមានការបង្កផលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ផ្លូវថ្មើរជើងចតុមុខនោះទេ ជាពិសេសក៏បានចូលរួមជួយអភិរក្សមុខរបរស៊ីក្លូ និងបង្កើនប្រាក់ចំណូលដល់បងប្អូនអ្នកប្រកបរបរនេះផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1279 នាក់
ម្សិលមិញ :
2390 នាក់
សប្តាហ៍នេះ :
29521 នាក់
សរុប :
6392964 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់សេចក្តីរាយការណ៍ ស្តីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ជើញចូលរួមពិធី បើកពិព័រណ៍ ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ពង្រឹង និងពង្រីក សមត្ថភាព ផលិត ក្នុងស្រុក នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ GEIGER សម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទ៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញចូលរួមសូត្រមន្ត រាប់បាត្រ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័នតេជោ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមអមដំណើរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌវេនទី៤ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញចូលរួមពិធីសំណេះសំណាល​ និងចែក​អំណោយ​សមាជិក ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ (​ សុីក្លូ​ )​ ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមានសម្ថកិច្ច ត្រូវយកចិត្តទុកដាក់​ខ្ពស់ ក្នុងការស្វែង​យល់អំពីសិទ្ធិ និងនីតិវិធីក្នុងការប្រើប្រាស់ ទ្រព្យសម្បត្តិរបស់រដ្ឋ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាជីវកម្ម ថ្នល់ និងស្ពានចិន (China Road and Bridge Corporation - CRBC) ជាក្រុមហ៊ុន ស្ថាបនា ព្រែកជីក ហ្វូណនតេជោ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ កាន់បិណ្ឌវេនទី៤ នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) ស្ថិតនៅក្នុងស្រុកបាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយ ខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ នាយសេនាធិការ កងទ័ពហ្វីលីពីន នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ចើញជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនកងទ័ពជួរមុខ ២រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ាន លើកទី២២ ក្រោមប្រធានបទ ឯកភាពអាស៊ាន សម្រាប់សន្តិសុខនិងវិបុលភាព នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី