ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ចើញបន្តជួបសំណេសំណាល ជាមួយប្រជាសហគមន៍នេសាទមកពី១០សហគមន៍ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង
Mon,28 October 2019 (Time 10:49 AM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព និងសមិទ្ធផលនានាទទួលបានពីការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) នៅខេត្តស្ទឹងត្រែង។

នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) បានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និងធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទមកពី ១០សហគមន៍ នៃ៣៥សហគមន៍ដែលកំពុងអនុវត្តគម្រោងនេះនៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងគម្រោង M-IWRM-3 អនុវត្តនៅខេត្តរបស់លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមតិស្វាគមន៍យ៉ាងមានអត្ថន័យពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ។

តាមរយៈឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបារម្ភ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់រូប។

ពាក់ព័ន្ធនឹងគម្រោង M-IWRM-3 លោកក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអនុវត្តគម្រោងនេះឡើងក្នុងខេត្តគោលដៅទាំងពីរមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកបន្ថែមថា លទ្ធផលជាផ្លែផ្កាដែលសម្រេចបានគឺមិនអាចកាត់ថ្លៃបានពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ពុះពារគ្រប់ឧបសគ្គពីសមាជិក សមាជិកានៃសហគមន៍នេសាទទាំងអស់នោះបានទេ។

សមិទ្ធផលលេចធ្លោដែលសម្រេចបានគឺ សហគមន៍បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបញ្ចប់ការរៀបចំប្លង់ស្ថានីយផលិតត្រីពូជនៅក្នុងខេត្ត ដែលសកម្មភាពនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គឺពិតជាសំខាន់ក្នុងការការពារ និងធានាដល់និរន្តរភាពនៃពូជត្រីធម្មជាតិរបស់យើង។

មួយវិញទៀត ដើម្បីឲ្យគម្រោងទទួលបានជោគជ័យបន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញបន្តផ្តល់ការគាំទ្រ និងកិច្ចសហការឲ្យអស់លទ្ធភាពទាំងផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាលដល់សហគមន៍ ទូទាំងខេត្ត ធ្វើយ៉ាងណាបង្កើនសមត្ថភាពពួកគាត់ក្នុងការការពារ គ្រប់គ្រង អភិរក្ស និងជាពិសេសអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។

ហើយក៏ត្រូវលើកទឹកចិត្តដល់សមាជិក សមាជិកាសហគមន៍ក្នុងការធ្វើវារីវប្បកម្ម កសិកម្មជម្រុះ ការចិញ្ចឹមសត្វ និងជាពិសេសការកែច្នៃ ដើម្បីបង្កើនតម្លៃ និងប្រាក់ចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ។ ដោយឡែក សហគមន៍ទាំងអស់ក៏ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការរវាងសហគមន៍ រួមគ្នាខិតខំប្រឹងប្រែងបន្តធ្វើយ៉ាងណា ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ដែលសម្រេចបាននៅខេត្តស្ទឹងត្រែង៖ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ៣៥សហគមន៍ និងមានសមាជិក សមាជិកាសរុបចំនួន ៨ ៦៥៦នាក់ ក្នុងនោះស្ត្រីចំនួន ៥ ១៦១នាក់កំពុងទទួលការឧបត្ថម្ភគាំទ្រដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ បានបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ និងពង្រឹងច្បាប់ស្តីពីជលផល និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

សមិទ្ធផលជាវិជ្ជមានដែលគម្រោង និងសហគមន៍នេសាទទាំងអស់សម្រេចបានរួមមាន៖ បានធ្វើការកែសម្រួល និងបច្ចុប្បន្នភាពនៃផែនការគ្រប់គ្រងកន្លែងនេសាទរបស់ខ្លួន បានរៀបចំចងក្រងឯកសារ និងគោលការណ៍ណែនាំសំខាន់ៗដូចជា ការគ្រប់គ្រងនិងលើកកម្ពស់ជីវភាពសហគមន៍នេសាទ សហគ្រប់គ្រងធនធានជលផល ការបោះបង្គោលព្រំប្រទល់កន្លែងនេសាទសហគមន៍ ការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ ។

ទៀតសោត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទចំនួន ២៥នៃខេត្តស្ទឹងត្រែង បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿង ហើយក៏កំពុងដំណើរការផ្តល់ការចំណាយប្រតិបត្តិការ និងការថែទាំដល់សហគមន៍ផងដែរ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
994 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1882 នាក់
សរុប :
1483887 នាក់