ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃអគាររដ្នបាលមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង
Mon,28 October 2019 (Time 12:51 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី២ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលដែលមានកម្ពស់២ជាន់ ទទឹង ១០ម៉ែត្រ បណ្តោយ ៣០ម៉ែត្ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ

ដែលថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចក្នុងវិស័យកសិកម្មតាមការចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញទូទាំងប្រទេស។

ឆ្លៀតយកឱកាសនៃការជួបជំុមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ លោកបានលើកយកសភាពការណ៍ទូទៅនៃដំណើរការវិវឌ្ឍន៍រីកចម្រើន ក៏ដូចជាបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់ប្រទេសជាតិមកបកស្រាយជាលំអិតជូនអង្គពិធីទាំងមូលជ្រាប។

តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អដើម្បីជួយប្រជាកសិករសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ត្រូវយកស្មារតីទទួលខុសត្រូវ និងមុតស្រួចលើភារកិច្ចចំបងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពក្នុងការផ្តល់សេវាសាធារណ:ជូនសាធារណ:ជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពមានជាអាទិ៍៖

ទី១. ពង្រឹងការគ្រប់គ្រង ដឹកនាំ ផ្សព្វផ្សាយ អប់រំ និងជំរុញអភិបាលកិច្ចល្អ។ ទី២. បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលាប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។

៣. ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍"។ ៤. បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិល។

៥. រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដែលក្រសួងប្រគល់ជូន។ ៦. ត្រូវព្យាយាមបញ្ជូនមន្រ្តីចូលរួមក្នុងវគ្គអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។

៧. ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និតជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋានដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។ ៨. ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាព និងកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផលជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅ ប្រទេស។

៩. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តកម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍ អង្គភាពខ្លួន។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពក្នុង សិក្ខាសាលាស្ដីពីការ លើកស្ទួយការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រ និងកង្វះអាហាររូបត្ថម្ភនៅកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
907 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1795 នាក់
សរុប :
1483800 នាក់