លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង
===================
(ស្វាយរៀង)៖នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ ចំនួន ៤វត្តគឺ: វត្តបុព្វារាម( ព្រៃយាយ ) វត្តតាឡុក វត្តពោធិ៍ថ្មី និងវត្តតាពៅ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង បាននាំយកនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤វត្តរួមមាន៖ អង្ករចំនួន៤បាវ, មីចំនួន១២កេស, ទឹកដោះគោខាប់ចំនួន៤កេស, ត្រីខកំប៉ុងចំនួន៤កេស, ទឹកក្រូចចំនួន១២កេស, ទឹកផ្លែឈើចំនួន ១២កេស, ទឹកត្រីចំនួ១២យួរ, ទឹកសុីអុីវចំនួន១២យួរ, ទឹកបរិសុទ្ធចំនួន១២កេស, ស្ករសចំនួន១២គីឡូក្រាម, ប៊ីចេងចំនួន ១២គីឡូក្រាម, នំធុងចំនួន៤ធុង, សាដកចំនួន៧០ស្លាដក និងបច្ច័យកសាងចំនួន ៣,០០០,០០០រៀល និងប្រាក់ដុល្លារចំនួន ៥,០០០ដុល្លារ។
សរុបបច្ច័យចំណាយក្នុងពិធីកាន់បិណ្ឌទាំង ០៤វត្តអស់ចំនួន: ១២,៩១៤,០០០រៀល និងប្រាក់ដុល្លារចំនួន ៥,០០០ដុល្លារ ៕