ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អញ្ចើញជួបសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទ នៅស្រុកចិត្របុរី ខេត្តក្រចេះ
Sun,27 October 2019 (Time 04:38 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) នៅខេត្តក្រចេះ។

បន្ទាប់ពីពិធីដង្ហែរអង្គកឋិនទានទៅវត្តមង្គលគីរី ហៅវត្តដូនមាសស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី
រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះដើម្បីពិនិត្យវឌ្ឍនភាពនៃ
ការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3)
និងសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍នេសាទដែលកំពុងអនុវត្តគម្រោងដោយផ្ទាល់។

យោងតាមរបាយការណ៍របស់ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យដឹងថា សម្រាប់ការអនុវត្តគម្រោងនេះនៅខេត្តក្រចេះ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ៣៥ ស្នើនឹងជាង ២ ០០០ គ្រួសារកំពុងទទួលការឧបត្ថម្ភគាំទ្រ ហើយសមិទ្ធផលជាវិជ្ជមានដែលសហគមន៍នេសាទទាំងអស់នេះសម្រេចបានតាមរយៈគម្រោងរួម

មាន៖ បានធ្វើការកែសម្រួល និងបច្ចុប្បន្នភាពនៃផែនការគ្រប់គ្រងកន្លែងនេសាទរបស់ខ្លួន បានរៀបចំចងក្រងឯកសារ និងគោលការណ៍ណែនាំសំខាន់ៗដូចជា ការគ្រប់គ្រងនិងលើកកម្ពស់ជីវភាពសហគមន៍នេសាទ សហគ្រប់គ្រងធនធានជលផល ការបោះបង្គោលព្រំប្រទល់កន្លែងនេសាទសហគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ។

ទៀតសោត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទទាំង២៥នៃខេត្តក្រចេះ បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿងផងដែរ។

មានមតិសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចទាំងទ្វេតែងតែបារម្ភ និងចង់ដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើង។

ពាក់ព័ន្ធនឹងគម្រោង M-IWRM-3 ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលសហគមន៍បានខិតខំប្រឹងប្រែងសម្រេចបានយ៉ាងល្អប្រសើរ។ ដើម្បីទម្រង់ទិសគម្រោងឲ្យទទួលបានលទ្ធផលកាន់តែផ្លែផ្កា លោកក៏បានណែនាំដល់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ត្រីប្រតិបត្តិគម្រោងត្រូវបន្តផ្តល់កិច្ចសហការ គាំទ្រ ព្យាយាមដោះស្រាយនូវរាល់បញ្ហាប្រឈមជូនសហគមន៍នេសាទ ។

ធ្វើយ៉ាងណាបង្កើនសមត្ថភាព ប្រសិទ្ធភាពការងារតាមរយៈវគ្គបណ្ដុះបណ្ដាលដែលត្រូវបញ្ជូលបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបលើការការពារធនធានជលផល ការងារគ្រប់គ្រង និងការកែច្នៃផលត្រីប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារសម្រាប់ទីផ្សារ។

មួយវិញទៀត ត្រូវជំរុញវារីវប្បកម្ម ជាពិសេសផ្តួចគំនិតពួកគាត់ឲ្យចេះធ្វើកសិកម្មចម្រុះ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការពឹងអាស្រ័យតែលើផលធម្មជាតិ។ ដោយឡែក សមាជិក សមាជិកាសហគមន៍ក៏ត្រូវបង្កើនសាមគ្គីភាព រួមគ្នាខិតខំប្រឹងប្រែងបន្តប្រកបដោយគំនិតច្នៃប្រឌិត ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា គម្រោង M-IWRM-3 គឺទទួលបានការឧបត្ថម្ភគាំទ្របដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៦ រហូតដល់ដល់ឆ្នាំ២០២១ ក្នុងទឹកប្រាក់សរុបចំនួន ១១លានដុល្លារអាមេរិក សម្រាប់អនុវត្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា។

គោលបំណងសំខាន់ៗរបស់គម្រោងគឺដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតប្រកបដោយចីរភាព និងនិរន្តរភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
884 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7355 នាក់
សរុប :
1784268 នាក់