ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ ដឹកនាំសហការរី បន្តដំណើរចុះពិនិត្យ ស្ថានីយ៍ជ្រាវស្រាវនិងអភិវឌ្ឍន៍ កសិកម្មកោះកេរ្ត៍ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ
Mon,28 October 2019 (Time 06:18 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍
ក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ដែលជាស្ថានីយរណបរបស់វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

តាមរបាយការណ៍របស់លោកបណ្ឌិត អ៊ុក ម៉ាក់រ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានឲ្យដឹងថា ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ បានបង្កើតឡើងក្នុងឆ្នាំ ២០០២ លើផ្ទៃដីជាង ៩៥ហិកតា។ បច្ចុប្បន្ន បានធ្វើការដាំដុះ ស្រាវជ្រាវ ពិសោធន៍ ផ្សព្វផ្សាយ និងអភិរក្សដំណាំសណ្តែកសៀង ដំឡូងមី និងឈើហូបផ្លៃមានដូចជាពូជស្វាយកែវរាជបានជាង ៥ហិកតា និងកែវទេពចំនួន ២,៥ហិកតា។

មិនត្រឹមតែប៉ុណ្ណោះ ស្ថានីយក៏បានរៀបចំជាស្រែពិសោធន៍ និងផលិតកម្មគ្រាប់ពូជស្រូវលើផ្ទៃដីជាង ១៥ហិកតាផងដែរ។ ចំពោះផ្ទៃដីដែលនៅសល់ជាង ៧០ហិកតា គឺជាដែនជម្រកព្រៃ ដែលក្រសួងសម្រេចមិនធ្វើការឈូសឆាយពង្រីកបន្ថែម ដើម្បីរក្សាទុកជាព្រៃអភិរក្ស។

រីឯហេដ្ឋារចនាសម្ព័ន្ធជុំវិញស្ថានីយវិញ គឺមានអគារការិយាល័យចំនួន ០១ខ្នង អាគារស្នាក់នៅរបស់បុគ្គលិក ០១ខ្នង ដែលមាន ០៥បន្ទប់ ឃ្លាំងសម្ភារ ០១ខ្នង អាងស្តុកទឹកចំនួន ០២ ប្រព័ន្ធស្រោចស្រព ០១ខ្សែ និងស្រះបូរាណចំនួន ០១ ដែលកំពុងគ្រប់គ្រង និងថែទាំដោយមន្ត្រីចំនួន ០៧នាក់។

ដោយបានពិនិត្យស្ថានភាព និងវឌ្ឍនភាពជាក់ស្តែងរបស់ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ភាពតស៊ូ និងឆន្ទៈយ៉ាងមោះមុតក្នុងការស្រាវជ្រាវ ផលិត អភិរក្ស និងអភិវឌ្ឍន៍ពូជដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព។

ដើម្បីឲ្យស្ថានីយកាន់តែមានភាពរីកចម្រើន លោកក៏បានផ្តល់ជាអនុសាសន៍ និងសកម្មភាពមួយចំនួនដែលមន្ត្រីប្រចាំស្ថានីយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងជាពិសេសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ត្រូវអនុវត្តមានដូចជា៖ ទី១. ត្រូវធ្វើបច្ចុប្បន្នភាព និងបន្តការស្រាវជ្រាវ ពិសោធន៍លើមុខដំណាំដែលកំពុងមានសក្តានុពលទីផ្សារខ្ពស់។

ទី២. បន្តការថែទាំ ទាំងបរិវេណ អគារ សម្ភារៈ ជាពិសេសផ្ទៃដី និងព្រៃអភិរក្សរបស់ស្ថានីយដែលជាសម្បត្តិរដ្ឋឲ្យបានគង់វង្ស។ ទី៣. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បង្កើនការគាំទ្រទាំងផ្នែកបច្ចេកទេស និងកិច្ចសហការដល់ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍។

ទី៤. ត្រូវជំរុញការធ្វើទំនើបកម្មកសិកម្ម ក្នុងការស្រាវជ្រាវ ពិសោធន៍ ដាំដុះ និងប្រមូលផល។ ទី៥. គួរបង្កើនកិច្ចសហការជាមួយវិស័យឯកជនក្នុងការស្រាវជ្រាវ និងផលិតពូជដំណាំ ដើម្បីផ្សាភ្ជាប់ជាមួយតម្រូវការទីផ្សារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
887 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7358 នាក់
សរុប :
1784271 នាក់