ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរី អញ្ចើញបន្តចុះពិនិត្យចំការ បន្លែដំណាំរបស់អ្នកស្រី សោម ឌៀត និងស្វាមី ហេង គង់ ជាសមាជិកក្រុមកសិករ គម្រោង CHAIN នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ
Mon,28 October 2019 (Time 06:35 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្មវិធីទី៤ រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិនិត្យការអនុវត្តគម្រោង សាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះទៅពិនិត្យចំការបន្លែរបស់អ្នកស្រី សោម ឌៀត និងស្វាមី ហេង គង់ ដែលជាសមាជិកក្រុមកសិករគម្រោង CHAIN នៅក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ អ្នកស្រីបាន
បញ្ជាក់ថា ដំណាំបន្លែគឺជាចំណូលចម្បងសម្រាប់គ្រួសាររបស់គាត់ ដូច្នេះលទ្ធភាពក្នុងការធ្វើការដាំដុះពេញ០១ឆ្នាំគឺមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។

ហេតុនេះ កាលពីចុងឆ្នាំ២០១៧ ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីគម្រោង គាត់បានសម្រេចចិត្តវិនិយោគធ្វើផ្ទះសំណាញ់នៅចំការក្រោយផ្ទះ ដើម្បីបង្កើនផលិតភាពផលិតកម្មឲ្យបានពេញ០១ឆ្នាំ ការពារសត្វល្អិត ជំងឺបំផ្លាញបន្លែ និងជាពិសេសកាត់បន្ថយការប្រើប្រាស់សារជាតិគីមី។ ហើយក្រៅពីផ្ទះសំណាញ់ គាត់ក៏បានដាំបន្លែនៅកន្លែង ០២ផ្សេងទៀតផងដែរ គឺនៅខាងក្រោយផ្ទះនិងជាប់អូរ។

ដោយសេចក្ដីរីករាយ និងមោទនៈចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី និងស្វាមី រួមផ្សំជាមួយគុណ ប្រយោជន៍ដែលទទួលបានពីគម្រោង CHAIN និងការគាំទ្រពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កសិដ្ឋានបន្លែរបស់គាត់ត្រូវបានជ្រើសរើសជាកសិដ្ឋានបង្ហាញ សម្រាប់បង្ហាញអំពីពូជថ្មី និងធាតុចូលកសិកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់ពូជ និងធាតុចូលកសិកម្មចំនួន ០២។

ការបង្ហាញនិងសាកល្បងទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍ បទពិសោធន៍ និងការយល់ដឹងជាច្រើនអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសថ្មីទំនើបក្នុងការដាំដុះ ហើយក៏ជាទុន និងទំនុកចិត្តដ៏រឹងមាំក្នុងការសម្រេចបន្ថែមការវិនិយោគ តាមរយៈពង្រីកផ្ទៃដីដាំដុះរហូតដល់ ៧ ០០០ម៉េត្រការ៉េនៅរដូវប្រាំង និង ២ ៥០០ម៉ែត្រការ៉េនៅរដូវវស្សា។

ចំពោះប្រាក់ចំណូលវិញ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី និងសហការីជ្រាបថា សរុបក្នុងឆ្នាំ២០១៨ កន្លងទៅនេះ គឺប្រមាណជា ៨,៥ លានរៀល ដែលចំណូលនេះបានលើកកម្ពស់កម្រិតជីវភាពរបស់គ្រួសារគាត់យ៉ាងល្អប្រសើរ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគម្រោង ជាពិសេសកសិករគំរូទាំងពីរសម្រេចបាន។ ដើម្បីឲ្យការដាំដុះរបស់គាត់ទទួលបានលទ្ធផលកាន់តែជោគជ័យ លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តផ្តល់កិច្ចសហការឲ្យបានកាន់តែជិតស្និទ្ធ និងជាប្រចាំជូនគាត់ និងប្រជាកសិករទូទាំងខេត្ត។

មួយវិញទៀត ត្រូវជំរុញការធ្វើទំនើបកម្មកសិកម្មទាំងមុនការដាំដុះរហូតដល់ប្រមូលផល សម្អាត វេចខ្ចប់ និងឃ្លាំងស្តុកត្រជាក់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលយន្តការទាំងអស់នេះហើយ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នឹងធានាដល់ផលិតភាពផលិតកម្ម បរិមាណ ទីផ្សារ និងតម្លៃ។ ហើយក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករយើង។

សូមជម្រាបជូនអំពីគម្រោង សាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN)៖ គឺដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ Swiss Agency for Development and Cooperation (SDC) សម្រាប់រយៈពេល០៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ចាប់ផ្តើមអនុវត្តពីខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដោយត្រូវអនុវត្តជា ០៣ដំណាក់កាល។

ដំណាក់កាលទី១ បានបញ្ចប់នៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយបច្ចុប្បន្នកំពុងអនុវត្តដំណាក់កាលទី២។ គោលបំណងសំខាន់នៃគម្រោងគឺ ធ្វើការសម្របសម្រួលនឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារដែលបានបញ្ចូលគ្នានៅក្នុងវិស័យសាកវប្បកម្ម បន្លែសុវត្ថិភាព ពោលគឺផ្សាភ្ជាប់ក្រុមកសិករជាមួយវិស័យឯកជន ដូចជាក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម ក្រុមហ៊ុនទិញបន្លែសុវត្ថិភាព អ្នកលក់ធាតុចូលក្នុងស្រុក និងអាជីវករទិញបន្លែ ជាដើម។ រួមជាមួយ ការលើកកម្ពស់ផលិតកម្មប្រចាំរដូវប្រកបដោយភាពវៃឆ្លាត និងសុវត្ថិភាព។

ក្នុងដំណាក់កាលទី១ គម្រោងផ្តោតទៅលើការកែលម្អរផលិតកម្មជាចំបង និងបន្ទាប់មកគឺតភ្ជាប់ទៅកាន់ទីផ្សារ។ ដោយឡែក ដំណាក់កាលទី២ គម្រោងយកចិត្តទុកដាក់ជាសំខាន់ទៅលើទីផ្សារ ការផលិតបន្លែសុវត្ថិភាពក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយទីផ្សារនាំចូល និងបង្កើនជីវភាព

រស់នៅរបស់កសិករខ្នាតតូច ដោយថ្មីៗនេះគម្រោងបានជួយបង្កើតស្តង់លក់បន្លែក្នុងស្រុកនៃខេត្តព្រះវិហារបានចំនួន០២ បង្កើតបណ្តុះអាជីវកម្មបន្លែ និងជម្រុញអោយមានកសិករគំរូក្នុងខេត្តគោលដៅទាំង៤ ដើម្បីចែករំលែកបទពិសោធន៍ ការផ្សព្វផ្សាយការច្នៃប្រឌិត និងបច្ចេកទេសទៅអោយកសិករដទៃទៀតក្នុងក្រុម ឬតំបន់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
868 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7339 នាក់
សរុប :
1784252 នាក់