ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពក្នុង សិក្ខាសាលាស្ដីពីការ លើកស្ទួយការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រ និងកង្វះអាហាររូបត្ថម្ភនៅកម្ពុជា
Do,31 Oktober 2019 (Time 10:55 )
ដោយ ៖ ដើម្បីប្រជាជន


នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងែទី៣១ ខែតុលា ឆ្នាំ ២០១៩ នេះ
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"។

សិក្ខាសាលាដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ សមាជិករដ្នសភា តំណាងក្រសួងអភិវឌ្ឍជនបទ ក្រសួងសុខាភិបាល លោក ខៃរ៉ូល ហាហ្វីស នាយកអង្គការមុស្លិមអេដកម្ពុជា (Muslim Aid Cambodia, MAC) ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ជាបឋម លោក ខៃរ៉ូល ហាហ្វីស មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបថា អង្គការនេះបានមកចូលរួមអភិវឌ្ឍវិស័យផលិតកម្មគោជាលក្ខណគ្រួសារនៅកម្ពុជាតាំងពីឆ្នាំ២០០៧ គោល បំណងសំខាន់របស់អង្គការគឺ ផ្តល់ជំនួយមនុស្សធម៌ដើម្បីជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះតាមរយ:លើកកម្ពស់ផលិតភាពផលិតកម្មសត្វគោជាលក្ខណគ្រួសារ។

គោលនយោបាយរបស់អង្គការក្នុងការចែកគោជូនប្រជាពលរដ្ឋ ការបណ្តុះបណ្តាលបច្ចេកទេសការជ្រើសរើស និងបង្កាត់ ពូជ ចិញ្ចឹម ផលិតចំណី ការការពារ ព្យាបាលជំងឺ និងទីផ្សារផងដែរ។

ផលប្រយោជន៍នៃការចិញ្ចឹមគោប្រៀបបានធនាគារសន្សំប្រាក់ គឺវាអាចផ្តល់ជាសាច់ ទឹកដោះ ស្បែក ឆ្អឹង និងលាមកផលិតជី ធម្មជាតិ ផលិតជាហ្គាសសម្រាប់ប្រើចំអិនអាហារ កាត់បន្ថយការប្រើឈើធ្វើពីអុស និងធ្យូង ជា ពិសេសកាត់បន្ថយផលប៉ះពាល់បរិស្ថានទៀតផង។ ទាំងអស់នេះគឺជាប្រាក់ចំណូលនិរន្តភាពសម្រាប់គ្រួសារកសិករនៅជនបទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកសមាជិកា ជា ពិសេសលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid ដែលបានសហការរៀបចំសិក្ខាសាលានេះ ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍ប្រកបដោយចីរភាព និងលើកទិសដៅអនុវត្តបន្ត

ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបសុសត្វ ២០១៦- ២០២៥ ដោយផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ ជាពិសេសមុំទី១ នៃចតុកោណទី៤ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កាទទួលបានពីកិច្ចសហការនេះជាប្រយោជន៍ដល់ន្រជាកសិករ និងសេដ្ឋកិច្ចជាតិជារួម។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ក្នុងនោះ ការលើកកម្ពស់សេវាសុខភាពសត្វ ការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការ

ពាណិជ្ជកម្មពិភព លោក (WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជាក្នុងអាស៊ាន និងក្នុងសាកលលោកផងដែរ។ ក្នុងបរិការណ៍នេះ ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រប់គ្រងអនុវិស័យនេះ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យលើផលិតផលសត្វ និងជំរុញអនុវត្តវិធានការអនាម័យសត្វដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លង រាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។

ជាងនេះទៅទៀត ការជំរុញលើកទឹកចិត្តដល់ការវិនិយោគពីវិស័យឯកជន ត្រូវបានលើក កម្ពស់សំដៅពង្រីកការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់ពីលទ្ធភាព កាត់បន្ថយការនាំចូលនូវផលិតផល និងវត្ថុធាតុដើមដែលមិនចាំបាច់ពីបរទេស និងការធ្វើចំណាកស្រុករបស់ពលករកម្ពុជា។

ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ និងផ្សាភ្ជាប់ទីផ្សារជូនកសិករ និងអ្នកផលិត ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វជាដើម ។

ទោះជាយ៉ាងណា យើងទទួលស្គាល់ថា ការអភិវឌ្ឍផលិតកម្មសត្វ ការស្រាវជ្រាវ ការអភិវឌ្ឍពូជ សត្វ និងការផ្តល់សេវាបច្ចេកទេសនៅមានកម្រិត ការអភិវឌ្ឍខែ្សច្រវាក់ផ្គត់ផ្គង់មិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ខ្វះការវិនិយោគលើការកែច្នៃផលិតផលសត្វ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារ តម្លៃអគ្គិសនីនៅខ្ពស់ ការធ្លាក់ចុះកម្លាំងពលកម្ម ស្របពេលនឹងបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

ម្យ៉ាង ទៀត ប្រព័ន្ធផលិតកម្មសត្វ ភាគច្រើនជាផលិតកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ ការរាលដាលនៃជំងឺឆ្លងសត្វផ្សេងៗក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការអភិវឌ្ឍវិស័យកសិកម្មផងដែរ។

ឆ្លើយតបទៅនឹងមូលបញ្ហានេះ ពិសេសក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍វិស័យផលិត កម្មសត្វ ដើម្បីប្រែក្លាយផលិតកម្មសត្វបែបទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ

និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ តាមរយ: ជំរុញកំណើនផលិតកម្មសត្វឱ្យកើន ៣%/ឆ្នាំ ដោយបង្កើនផលិតផលសាច់ពី ២៤០ពាន់តោននៅឆ្នាំ២០១៩ ដល់២៧០ពាន់តោននៅឆ្នាំ២០២៣ និងអត្រា % នៃការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនពី១៩% នៅឆ្នាំ២០១៧ ដល់ ៣០% នៅឆ្នាំ២០២៣ ជំរុញការចិញ្ចឹមគោពូជកូនកាត់ឲ្យបានប្រមាណ៣០% នៅឆ្នាំ២០២៣។

ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តគម្រោងនេះបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអង្គពិធីទាំងមូល ដើម្បីជាធាតុចូលសម្រាប់យកទៅពិចារណា និងអនុវត្តបន្តដូចតទៅ៖

ទី១. គ្រប់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នាឲ្យបានល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វ ជាពិសេសមួយអង្គការ Muslim Aid ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣។

ទី២. អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវជួយគាំទ្រ និងសហការផ្តល់បចេ្ចកទេសដល់ប្រជាកសិករជាមួយអង្គការ Muslim Aid ដោយត្រូវផ្សព្វផ្សាយបន្តដល់កសិករចិញ្ចឹម ការជ្រើសរើសពូជ ការបង្កាត់ដោយសិប្បនិម្មិត ការធ្វើអនាម័យ ការចាក់វ៉ាក់សាំង។

ទី៣. ត្រូវលើកកម្ពស់ការស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ពូជសត្វ និងការបង្កាត់ពូជ ដើម្បីបង្កើនផលិតភាពសត្វ ធ្វើឲ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាពផលិតផលសត្វ។ ត្រូវបន្តប្រែក្លាយការចិញ្ចឹមសត្វជាលក្ខណគ្រួសារឲ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម លើកទឹកចិត្តដល់ការចិញ្ចឹមដែលមានផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ។

ទី៤. ជំរុញនិងលើកកម្ពស់ការត្រួតពិនិត្យអនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ដើម្បីការពារជំងឺឆ្លង ធានាគុណភាពសុវត្ថិភាពសាច់សត្វ និងផលិតផលសត្វសម្រាប់អ្នកបរិភោគ។

ឯកឧត្តមសង្ឃឹមថាអង្គការ Muslim Aid នឹងខិតខំអនុវត្តភារកិច្ចរបស់ខ្លួនជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីសម្រេចតាមគោលដៅ គោលបំណង និងទទួលបានលទ្ធផលជាផ្លែផ្កា តាមការរំពឹងទុក។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
988 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1876 នាក់
សរុប :
1483881 នាក់