ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
Sat,05 October 2019 (Time 03:53 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការី បានឆ្លៀតយកពេលឈប់សម្រាក ចុងសប្តាហ៍ អញ្ជើញចុះមកមូលដ្ឋានដើម្បីធ្វើការសាកសួរសុខទុក្ខ តាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាល។ ជាក់ស្តែង នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តមប្រធាន បានអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តមុសិខារាម (ផ្តៅជុំ) ក្នុងភូមិផ្តៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ។ វេទិកានេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤០០នាក់ដែលបានអញ្ជើញមកពីភូមិផ្តៅជុំលិច ផ្តៅជុំកើត ចាំនាង និងភូមិឈើទាល។ មានមតិស្វាគមន៍ នាឱកាសនេះ លោក នង សៀកម៉េង មេឃុំផ្តៅជុំ និងលោក អូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល ប្រជាជន ការអប់រំ សុខាភិបាល សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ធម្មការ និងសាសនា សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព លទ្ធផលនៃការអភិវឌ្ឍមូលដ្ឋាន និងជាពិសេសលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ជាបឋម ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា និងគ្រប់កាល:ទេស: ហើយសម្តេចទាំង៤ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ដែលប្រទេសជាតិយើងត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ដោយផ្តើមចេញពីការសេសសល់នៃការបំផ្លាញស្ទើរតែទាំងស្រុងដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម។ល។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ ជាពិសេសគឺគោលនយោបាយឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗហើយទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ស្របជាមួយនឹង កំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗ ។ ទន្ទឹមនឹងនេះ ក្នុងការបន្តអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងប្រសិទ្ធភាព តម្រូវឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យ ឲ្យគ្រប់ជ្រុងជ្រោយ មុតស្រួត ស្រុះដៃគ្នា និងមានប្រសិទ្ធភាព ដើម្បីធ្វើដំណើរទៅកាន់ប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីឈានទៅសម្រេចបានមហិច្ឆតានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់មេត្តាបន្តរក្សានូវភាពអត់ធ្មត់ កុំជឿ ស្តាប់ពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព ការបះបោរ និងអំពើហឹង្សាកើតឡើងក្នុងសង្គមឲ្យសោះ។ យើងត្រូវមានភាពជឿជាក់ និងក្តីសង្ឃឹមលើការដឹកនាំរបស់រាជរដ្ឋាភិបាលប្រកប ដោយឆន្ទ:មុតមាំដោយតម្កល់ឧត្តមគតិស្នេហាជាតិ និងប្រជាជនជាធំ ថានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍ។ ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ និងជួសជុលកែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ និងការកសាងទីសេនាសេណាក់វត្តផ្តៅជុំផងដែរ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីក៏បានសម្រេចបានជួយឧបត្ថម្ភជាថវិកាតាមសំណើខាងលើ។

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាព សំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា

ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម បានឧបត្ថមនូវកុំព្យូទ័រ ចំនួន១២គ្រឿងជូនផ្នែកពុទ្ធិកមធ្យម សិក្សា នៃអគ្គធិការដ្នានពុទ្ធិកសិក្សាជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចុះជួបសំណេះសំណាលនិងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ន នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញបំពាក់មេដាយសហមេត្រីថ្នាក់សេនាជូនលោក JOHN D. WILSON និងលោកSEANL.YAN

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្នសភា អញ្ចើញចូលរួមសម័យប្រជុំរដ្នសភា លើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមាន រដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី២ នៅទីស្ដីការក្រសួង

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា បានអនុញាតឲ្យឯកឧត្តម សាអ៊ួត អាល់ សូវ៉េលីម ឯកអគ្គរដ្នទូត អារ៉ាប៊ី សាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
1221 នាក់
សប្តាហ៍នេះ :
8097 នាក់
សរុប :
1461397 នាក់