ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង
Mon,07 October 2019 (Time 05:28 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។ ជាបឋម ឯកឧត្តម Kanji KATO បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការីនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំំណរគុណ និងវាយតម្លៃចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមជនបទ។ ក្រោយពីដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមនិងជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ ល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។ មានប្រសាសន៍ស្វាគមន៍ តាមរយ:ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន ជាក់ស្តែងថ្មីៗនេះ អង្គការ JICA បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមីនិងវេចខ្ចប់បន្លែសុវត្ថភាព វាក់សាំងការពារជំងឺអុតក្តាម និងការងារពង្រឹកសហគមន៍កសិកម្ម ហើយជាងនេះទៅទៀតថ្មីៗនេះ ភាគីជប៉ុនបានអនុញ្ញាតឲ្យភាគីកម្ពុជានាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារជប៉ុនផងដែរ។ ដោយឡែង ចំពោះផលិតផលស្វាយ កម្ពុជាបាននិងកំពុងខិតខំជំរុញការងារបច្ចេកទេស គុណភាព សុវត្ថភាព និងស្តង់ដារធ្វើយ៉ាងណាឲ្យផលិតផលស្វាយកម្ពុជាអាចនាំចេញទីកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារធំៗបីគឺចិន កូរ៉េ និងជប៉ុននាពេលអនាគត។ ហេតុនេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីជប៉ុនជួយពិនិត្យពិចារណា ពន្លឿនសំណើរបស់ភាគីកម្ពុជាលើការនាំចេញផលិតផលស្វាយស្រស់ និងផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមអនុរដ្ឋមន្ត្រី និង ឯកអគ្គរាជទូតថ្មីនឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងជាពិសេសជំរុញការនាំចេញកសិផលកសិកម្មកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម Kanji KATO បានជម្រាបជូនថា ករណីផលិតផលស្វាយ ភាគីជប៉ុនបានកំពុងធ្វើការពិនិត្យពិចារណា ហើយនឹងធ្វើការឆ្លើយតបមកភាគីកម្ពុជាវិញនៅចុងឆ្នាំនេះ ដោយឡែកផលិតផលផ្លែឈើផ្សេងៗទៀត ភាគីជប៉ុននឹងធ្វើការពិនិត្យពិចារណាតាមសំណើសុំរបស់ភាគីកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាឲ្យលោកជំទាវ Manika Jain ឯកអគ្គរដ្នទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្នាភិបាលកម្ពុជា និងរាជ រដ្នាភិបាលឥណ្ឌា

ពិធីសូត្រមន្តចម្រើនអាយុវឌ្ឍន មង្គល ជូនលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
720 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11745 នាក់
សរុប :
1900633 នាក់