ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kim Hyeon -soo រដ្នមន្ត្រី ក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទ នៃសាធារណៈរដ្នកូរ៉េ
Mo,25 November 2019 (Time 04:41 )
ដោយ ៖ ដើម្បីប្រជាជន


នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ៕

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្ស រណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ។

សូមបញ្ជាក់ថា៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ភាគីទាំងពីរនៅក្នុងវិស័យកសិកម្ម និងដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍធនធានមនុស្ស និងដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរលើវិស័យកសិកម្ម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហការគ្នាក្នុងវិស័យដូចខាងក្រោម៖

1. ផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្នុងតំបន់ និងអភិវឌ្ឍន៍
ជនបទ
2. ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្រៅប្រទេស
3. ផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើបច្ចេកទេសនិងព័ត៌មានដែលពាក់ព័ន្ធនឹងកសិកម្ម និងការស្រាវជ្រាវរួមគ្នាក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្មរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្មនៃប្រទេសទាំងពីរ។

4. កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍កសិកម្មសំដៅធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងប្រទេសទាំងពីរ
5. ជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងសហគ្រាស និងទីភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជន
6. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពរួមមានដី ទឹក និងធនធានសេនេទិច

7. កិច្ចសហប្រតិបត្តិការក្នុងការបង្កើនផលិតភាពកសិកម្ម គ្រឿងយន្តកសិកម្ម និងយុទ្ធសាស្ត្រមុន និងក្រោយពេលប្រមូលផល
8. កិច្ចសហប្រតិបត្តិការដើម្បីសម្របសម្រួលដល់ការវិនិយោគឯកជនក្នុងវិស័យកសិកម្ម
9. ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការលើចំនុចដែលចាប់អារម្មណ៍ផ្សេងទៀត ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ភាគីទាំងពីរ។

ដើម្បីធ្វើទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារក្រុមការងារដែលមានប្រធានមួយរូប មានឋានៈជាប្រធាននាយកដ្ឋាន ធ្វើជាសហប្រធានដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីនីមួយៗនឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ឱ្យទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចប្រជុំក្រុមការងារ។

កិច្ចប្រជុំក្រុមការងារនឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅព្រះរាជាណាចក្រកម្ពុជារៀងរាល់០២ (ពីរ) ឆ្នាំម្តងឬលើសពីនេះបើចាំបាច់ដោយភាគីទាំងពីរ។ កាលបរិច្ឆេទ ទីតាំង និង របៀបវារៈនៃការប្រជុំនីមួយៗនឹងត្រូវសម្រេចរួមគ្នាជាមុន ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតិអោយនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះ ហើយឯកឧត្តម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។

ឯកឧត្តម Kim Hyeon-Soo បានស្វាគមន៍នូវសំណើររបស់កម្ពុជា ដោយសន្យានឹងជួយដល់ការអភិវឌ្ឍន៍លើការដាំដំណាំក្នុងផ្ទះកញ្ចក់ (Green House ) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើ និងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុកដាក់ដើម្បីជួយលើកកំពស់កំរិតជីវភាពរបស់កសិកអោយឆ្លើយតបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជាអោយក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរបានពិភាក្សាយ៉ាងស៊ីជំរៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើចំនុចជាច្រើនក្នុងគោលដៅធ្វើយ៉ាងណាអោយវិស័យកសិកម្មនៃប្រទេសទាំងពីរកាន់រីកចម្រើន។ កិច្ចពិភាក្សាប្រកបដោយសេចក្តីរីករាយ ភាតរៈភាព និងមានភាពស្និទស្នាលជាទីបំផុត។

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកភ្នំស្រួច អញ្ចើញក្នុងពិធីដង្ហែរព្រះមុនី សត្ថាកោសលចារ្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីជូនដំណឹងលេខ ០២២/ ២០ ស.ជ.ណ. ច្រ ចុះថ្ងែទី១៨ ខែឧសភា ឆ្នាំ២០២០ របស់សាលារាជធានី ភ្នំពេញ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាល ចុះជួយស្រុកបាណន់ បានឧបត្ថម្ភសម្ភារៈ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជូនដល់យុវជន ស.ស.យ.ក ស្រុកបាណន់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយ មនុស្សធម៍ជូនប្រជាពលរដ្ន ខ្វះខាតចំនួន៦០នាក់ រស់នៅក្នុងស្រុកបាធាយ

លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ផ្ដល់ជូនលោកយាយ គឹម លី អាយុ ៩៦ ឆ្នាំ មានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកប្រា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការជាតិលើកទី៤ នៅទីស្ដីការក្រសួងការបរទេស

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើក វគ្គហ្វឹកហ្វឺនបំប៉នជំនាញលើកទី២ ឆ្នាំ ២០២០

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃរដ្នសភា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ចើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ចែកជូនប្រជាពលរដ្នងាយរងគ្រោះ ចំនួន៦៦ គ្រួសារ នៅស្រុកឧដុង្គ

លោកស្រីឧត្តមសេនីយ៍ត្រី ចាន់ សុឃុន នាយករងនាយកដ្នានបញ្ជួន សារ បានដឹកនាំសហការរី ចុះសួរសុខទុក្ខ និង នាំយកសម្ភារៈ និងថវិកា ផ្ដល់ជូនលោកអនុសេនីយ៍ទោ ទេព ពិសិទ្ធ ដែលកំពុងមានជំងឺ សម្រាកព្យាកបាល នៅគេហដ្នាន

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញជួបសំណេះ សំណាល និងចែកអំណោយអាហារ ស្រាយបួសខែ រ៉ាម៉ាឌន ជូនប្រជាពលរដ្ន សាសនិក ឥស្លាមចំនួន១៨៧ គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ប្រធានគណៈ ចលនា មហាជន នៃគណៈកម្មាធិការកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពីការងារគណៈចលនាហាជន

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ អញ្ចើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ន សាសនិកឥស្លាម ចំនួន១៣៧ គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សា ខុន អញ្ចើញជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើ ឯកសារផែនការ ៤ឆ្នាំ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយវិទ្យាស្ថានស្រាវជ្រាវ ដំណាំស្រូវអន្តរជាតិ នៅទីស្ដីការក្រសួង

ឯកឧត្តម គួច ចំរើន និង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទ វគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល នាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបន្តឆ្នាំ២០២០ នៅសាលាទ័ពជើងទឹក មូលដ្នានសមុទ្រ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ចើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្នមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អតីតរដ្នមន្ត្រីក្រសួងធម្មការនិងសាសនា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយនូវសេចក្ដីណែនាំ ស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញចុះត្រួតពិនិត្យការដ្នានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ ប្រភេទDBST មួយខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

លោក សែម គន្ធា បានទទួលសម្ភារការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីសប្បុរសជន សម្រាប់ចែកជូនប្រជាពលរដ្ន ចំនួន៣ខេត្គ គឺខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ចើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ឌសព ឯកឧត្តម ទេសរដ្នមន្ត្រី ហ៊ឹម ឆែម នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
574 នាក់
ម្សិលមិញ :
904 នាក់
សប្តាហ៍នេះ :
11202 នាក់
សរុប :
1775004 នាក់