ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា
Mo,04 November 2019 (Time 01:39 )
ដោយ ៖ ដើម្បីប្រជាជន


វិមានរដ្នសភា៖ នៅព្រឹកថ្ងែចន្ទ ៨កើតខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងែទី០៤ ខែវិច្ចិកា ឆ្នាំ ២០១៩ នេះ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ អញ្ចើញចូលរួមសម័យប្រជុំ រដ្នសភា លើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៥ ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំនេះអង្គសភាបានធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ ដូចខាងក្រោម៖

១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចកិច្ចសម្រប សម្រួលការដឹកជញ្ចូនទំនិញឆ្លងកាត់។

៤-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

៥-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

អង្គសភាបានកំពុងពិភាក្សានិងអនុម័តតាមរបៀបវារៈ ដោយជាដំបូងនេះ បានពិភាក្សានិងអនុម័ត ជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើនេះ ប្រទេសកម្ពុជានិងវៀតណាម បានដំណើរការចុះបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោកនៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត សម្រេចបានលទ្ធផល៨៤%។

រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដ៍មោះមុតក្នុងសុឆន្ទៈដើម្បីសម្រេចបានព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី៕

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1109 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10863 នាក់
សរុប :
1614314 នាក់