ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
Mi,06 November 2019 (Time 12:47 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការីចូលជួបក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកសិកម្ម។

នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានធនាគារពិភពលោកផ្តល់ការគាំទ្រ និងតែងតាំងជានាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មី ហើយលោកសង្ឃឹម និងជឿជាក់ថា តាមរយៈលោកស្រី ធនាគារពិភពលោកនឹងបន្តផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាពជាប្រយោជន៍ដល់កម្ពុជា សេដ្ឋកិច្ចជាតិ ប្រជាជន និងប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលធនាគារពិភពលោកបានផ្តល់កន្លងមកនេះ តាមរយៈគម្រោងឧបត្ថម្ភគាំទ្រ ដូចជាគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3)

គម្រោងស្តីពីការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងថ្មីៗនេះបានអនុម័តជាផ្លូវការនូវគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលគម្រោងនេះ មានរយៈពេលអនុវត្ត ៦ឆ្នាំ (២០១៩-២០២៥) និងទឹកប្រាក់ឧបត្ថម្ភសរុបជាង ១០១ លានដុល្លារផងដែរ។

គម្រោងទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូលបញ្ជាក់ថា គឺពិតជាសំខាន់ និងបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការបង្កើតការងារនៅតាមមូលដ្ឋាន លើកស្ទួយកម្រិតជីវភាពគ្រួសាររបស់ប្រជាកសិករ កាត់បន្ថយការធ្វើចំណាក់ស្រុក លើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មក្នុងស្រុក ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាត់បន្ថយភាពក្រីក្រ ជាពិសេសឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០៣០ និង២០៥០។

ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់ទាំងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ប្រកបដោយចីរភាព ប្រសិទ្ធភាព និរន្តរភាព និងបរិយាប័ន្ន។

ទៀតសោត អង្គភាពក្រោមឱវាទក្រសួងក៏បានធ្វើបច្ចុប្បន្នភាពផងដែរ ដោយបញ្ចូលសូចនាករអាទិភាពមួយចំនួនដូចជាការបង្កើនផលិតកម្មកសិកម្ម និងការដាំដុះក្នុងផ្ទះសំណាញ់ ការលើកកម្ពស់ផលិតកម្មសត្វពោលគឺការចិញ្ចឹមមាន់ និងការបង្កាត់គោពូជសប្បនិមិត្ត ការជំរុញវារីវប្បកម្ម បែបទំនើបប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ ពិសេសការកសាង និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដែលក្រសួង និងមន្ត្រីជំនាញបានផ្តល់មកធនាគារពិភពលោក ដើម្បីរួមគ្នាអនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាស្តែង លោកស្រីបានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពក្នុងការអនុវត្តគម្រោងនានានៅតាមខេត្តគោលដៅមួយចំនួន ដោយលោកស្រីបានបញ្ជាក់ថា គឺពិតជាមានការរីកចម្រើនជាខ្លាំងទាំងកម្រិតជីវភាព ការរស់នៅ សមត្ថភាព និងបច្ចេកទេសនៃការធ្វើកសិកម្មជាអាជីពរបស់សម្បទានិក ពោលគឺពីគ្រួសារក្រីក្រគ្មានទីពឹង មកជាកសិករដែលមានប្រាក់ចំណូលជាប្រចាំតាមរយៈធ្វើកសិកម្មចម្រុះ មានទាំងចំការបន្លែ ដំណាំ ចិញ្ចឹមមាន់ និងត្រី។

លោកស្រីសង្ឃឹមថា បទពិសោធន៍ និងការយល់ដឹងរបស់លោកស្រី និងក្រុមការងារនៃធនាគារពិភពលោកនឹងអាចយកមកអនុវត្តជាប្រយោជន៍ដល់ប្រជាកសិករ ហើយធនាគារពិភពលោក រីករាយនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់រីកចម្រើនថែមទៀត។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អញ្ចើញជាអធិបតីភាពក្នុង សិក្ខាសាលាស្ដីពីការ លើកស្ទួយការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រ និងកង្វះអាហាររូបត្ថម្ភនៅកម្ពុជា

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
902 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1790 នាក់
សរុប :
1483795 នាក់