ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម
Di,05 November 2019 (Time 03:07 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (Australian Center forInternationalAgricultural Research, ACIAR)
ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញពីលោកបណ្ឌិត Peter Horne នាយកទទួលបន្ទុកកម្មវិធីស្រាវជ្រាវនៃ ACIAR ឯកឧត្ដមជាថ្នាក់ ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងអរគុណចំពោះវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។

ឆ្លៀតយកឱកាសនេះ តាមរយ:លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបាននិងកំពុងបន្តជួយដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

រាល់ជំនួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុសុទ្ធតែបានចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច។ លទ្ធផលជាផ្លែផ្កានាថ្ងៃនេះ គឺបានមកពីភាពរឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូអង្វែងនៃប្រទេសទាំងពីរ។ ជាសក្ខីភាព ថ្ងៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ACIAR នឹងចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩-២០២៩"

ដែលឯកសារនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវក្នុងវិស័យកសិកម្ម រួមចំណែកអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជា ពិសេសស្របតាមគោលនយោបាយ និងកំណែទម្រង់ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលតាមអភិក្រម “រដ្ឋ - ឯកជន - ដៃគូអភិវឌ្ឍន៍ - និងសហគមន៍កសិកម្ម”។

ថ្លែងជូនឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ ឯកអគ្គរដ្ឋទូតបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអូស្រ្តាលីនៅតែជាដៃគូសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែង រឹងមាំ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ២៥ឆ្នាំមកនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ធ្វើការកែទម្រង របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឲ្យមានការចូលរួមក្នុងការងារកសិធុរកិច្ចប្រកបដោយផែនការ និងទិសដៅច្បាស់លាស់។

នាឱកាសនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដែលអង្គការ AusAID សហការអនុវត្តគម្រោងនានាទាក់ទងវិស័យកសិកម្មជាមួយក្រសួង ក្នុងនោះលេចធ្លោជាងគេគឺ គម្រោង CAVAC ដែលកំពុងអនុវត្តជំហានទី២។ លោកជំទាវសង្ឃឹម និងជឿជាក់ថា ACIAR នឹងចូលរួមចំណែកយ៉ាងពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី ហើយរដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែបន្តធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសក្នុងវិស័យកសិកម្មឲ្យមានការរីកចម្រើនថែមទៀត។

ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តីបាន ស្នើដល់ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ACIAR ពិចារណាបង្កើនការគាំទ្រថវិកាដល់ការស្រាវជ្រាវកសិកម្មកម្ពុជាទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពផែនការមេ និងពង្រីកវិស័យស្រាវជ្រាវផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមជាមួយការបង្កើនសមត្ថភាពមន្ត្រី វិស័យឯកជន និងសហគមន៍កសិកម្មលើការកែច្នៃ វេចខ្ចប់ ស្តុកទុក និងទីផ្សារ។

ដោយឡែកស្ថាប័ន ឬវិទ្យាស្ថានដែលទទួលបន្ទុកអនុវត្តគម្រោងខាងលើក៏ត្រូវចូលរួមសហការឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាសម្រាប់ជាតិ និងប្រជាកសិករ។

សូមបញ្ជាក់ថា លិខិតបញ្ជាក់អំពីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអូស្ដ្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ស្តីពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩ ។

ក្នុងខេត្តភាគខាងត្បូងនៃប្រទេស គឺខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ព្រមទាំងខេត្តជាប់បឹងទន្លេសាបចំនួនពីរទៀតផងដែរគឺខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោលបំណងសំខាន់ៗដែលភាគីទាំងពីរបានឯកភាពក្នុងភាពជាដៃគូរក្នុងការស្រាវជ្រាវ គឺនឹងផ្តោតលើផ្នែកអាទិភាពសម្រាប់កសិកម្មចំនួន៣ រួមមាន៖

ទី១. ប្រពលវប្បកម្មនិងពិពិធកម្មកសិកម្មប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវនៅក្នុងប្រព័ន្ធដំណាំ-ស្រូវតាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត

ទី២. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មសត្វខ្នាតតូចដែលតម្រង់ទៅទីផ្សារ

ទី៣. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មទឺកសាប សម្រាប់ប្រភេទដែលសម្បូរដោយអាហារូបត្ថម្ភ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និង លោកជំទាវ អញ្ចើញ ក្នុងពិធីពុទ្ឌបរិស័ទបុណ្យមាឃបូជា ស្ថិតនៅប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1058 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10812 នាក់
សរុប :
1614263 នាក់