ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ
Di,05 November 2019 (Time 05:49 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid

ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដើម្បីពិនិត្យលទ្ធភាពក្នុងការកសាងកិច្ចសហប្រតិបត្តិការកម្ពុជា-ណូវែលហ្សឺឡង់លើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)។

ជាបឋម លោកស្រី Jenny Reid បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបាន អនុញ្ជាតឲ្យលោកស្រី និងគណ:ប្រតិភូបានចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើ "ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ

(E-Certification on Sanitary and Phyto-Sanitary, SPS)" ដែលកិច្ចការនេះភាគីណូវែលហ្សឺឡង់រីករាយនឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស បទពិសោធន៍ មន្ត្រីជំនាញ និងការងារបណ្តុះបណ្តាលដល់ភាគីកម្ពុជា ហើយលោកស្រីសង្ឃឹមថាកម្ពុជានឹងអាចអនុវត្តប្រព័ន្ធនេះបាននាពេលអនាគតដ៏ខ្លី ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។

ក្នុងរយៈពេល ២ថ្ងៃនៃដំណើរទស្សនកិច្ចមកកម្ពុជានេះ ទាំងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងសិក្ខាសាលាដែលបានរៀបចំដោយភាគីទាំងពីរ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈសហការដែលបានផ្តល់ពីមន្ត្រីជំនាញក្រសួង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចការរំពឹងទុក។

ហេតុនេះ ដើម្បីឲ្យកិច្ចសហការរវាងភាគីទាំងពីរប្រព្រឹត្តទៅដោយរលូន ក្រុមការងារលោកស្រីនឹងរៀបចំចងក្រងលិខិតបញ្ជាក់អំពីបំណង ដើម្បីធ្វើការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលណូវែលហ្សឺឡង់ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន តាមរយ:គម្រោងអភិវឌ្ឍលើវិស័យកសិកម្ម ការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីជំនាញកសិកម្មកម្ពុជាឲ្យបន្តការសិក្សានៅប្រទេសណូវែលហ្សឺឡង់។

លោកបានជម្រាបជូនភ្ញៀវថា ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ស្របនឹងគោលនយោបាយរបស់ក្រសួងដែលបាននិងកំពុងខិតខំបង្កើនសមត្ថភាព ក្នុងការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ ទាន់ពេលវេលា និងបរិយាកាសល្អប្រសើរសម្រាប់វិនិយោគិនស្នើសុំវិញ្ញាបនបត្រ SPS ដើម្បីនាំចេញកសិផល។

តាមរយ:បទពិសោធន៍ដែលណូវែលហ្សឺឡង់មាន លោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យនឹងដំណើរការទៅដោយរលូន ហើយក្រសួងក៏ដូចជាអង្គភាពពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចការនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
991 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1879 នាក់
សរុប :
1483884 នាក់