ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពាក់គ្រឿងឥស្សរិយយស សហមេត្រី ជូនសាស្ត្រាចារ្យជប៉ុនចំនួន៣នាក់ នៅទីស្ដីការក្រសួង
Sa,09 November 2019 (Time 01:56 )
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់ គឺ បណ្ឌិត Takano Katsumi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកសិកម្មតូក្យូ សាស្រ្តាចារ្យ Yoichi Sakata

និងសាស្រ្តាចារ្យ Hironobu Shiwachi រួមជាមួយជំនាញការកូរ៉េ ប្រចាំអង្គការ KOPIA កម្ពុជា ១នាក់ គឺ Mr. Song, KL DEUK ដែលមានស្នាដៃឆ្នើមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរសាទរដោយស្មោះចំពោះសាស្រ្តាចារ្យទាំង ៤រូបដែលទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ ហើយនេះគឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង តស៊ូ លះបង់ និងចែករំលែកបទពីសោធន៍ល្អៗទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា ប្រកបដោយគុណភាព។

គ្រឿងឥស្សរិយយសនេះ មិនត្រឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់សាស្រ្តាចារ្យផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាកិត្តិយសយ៉ាងឧត្តុងឧត្តមសម្រាប់សាកលវិទ្យាល័យទាំងពីរ
និង អង្គការ KOPIA ជាពិសេសសម្រាប់ប្រទេសជាតិយើងទាំងបី

(កម្ពុជា ជប៉ុន និងកូរ៉េ) ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ពេញលេញ និងយូរអង្វែងក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា តាមរយ:ការអភិវឌ្ឍ និងលើកកម្ពស់ធនធានមនុស្ស ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ភ្ជាប់ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់របស់សាកលវិទ្យល័យភូមិន្ទកសិកម្មក្នុងនាមស្ថាប័នឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់

ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្មធានាបានទាំងបរិមាណ និងគុណភាព តាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្តាសាកលវិទ្យាល័យអន្តរជាតិនានានៅទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ: គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សដែលធនធានដ៏មានតម្លៃនេះបានចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងពេលអនាគត ធានាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើវិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េ ជាពិសេសសាកលវិទ្យាល័យតូក្យូនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍធនធានមនុស្សសម្រាប់បម្រើឲ្យវិស័យកសិកម្មកាន់តែចម្រើនឡើងថែមទៀតនាពេលអនាគត។

តាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យកសិកម្មតូក្យូ ក្នុងរយៈពេលជាង១០ឆ្នាំនេះទទួលបានលទ្ធផលសំខាន់ៗជាច្រើនដូចជា៖

ទី១. ផ្តល់អាហារូបករណ៍ ដល់មន្រ្តីនិងនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិតបានចំនួន ១៣នាក់ និងអាហាររូបករណ៍ដល់និស្សិតឲ្យទៅចូលរួមសិក្ខាសាលា និងសន្និសីទវិទ្យាសាស្រ្តជារៀងរាល់ឆ្នាំ។

ទី២. បានសហការរួមគ្នាអនុវត្តគម្រោង ដើម្បីអភិវឌ្ឍន៍កសិកម្មសរីរាង្គនិងអភិរក្សបរិស្ថាន នៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី តាកែវ និង បាត់ដំបងបានចំនួន ៨គម្រោង។ គម្រោងក៏បានផ្តល់ជាកន្លែងធ្វើការអនុវត្តន៍ ការស្រាវជ្រាវ និងការធ្វើកម្មសិក្សារបស់គ្រូ និងនិស្សិតដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្តី និងការអនុវត្តន៍។

ទី៣. បានសាងសង់អាគារវិទ្យាស្ថានមួយខ្នង សម្រាប់បម្រើការងារគម្រោង និងបានផ្តល់កន្លែងធ្វើកម្មសិក្សា និងអនុវត្តន៍ជាក់ស្តែងដល់និស្សិតបានជាច្រើនរូប។ ទី៤. បានជួយពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត លើការសិក្សាស្រាវជ្រាវ តាមរយៈសន្និសីទវិទ្យាសាស្រ្តអន្តរជាតិផងដែរ។

ទី៥. ការបង្កើតវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន ហៅកាត់ អេរ៉េកុន (Institute of Environmental Rehabilitation and Conservation (ERECON)។

ដោយឡែក លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ KOPIA វិញមានជាអាទិ៍៖ ទី១. គម្រោងបណ្តុះបណ្តាលកសិករបង្កើតសហគមន៍ផលិតកម្មមាន់សាច់ រយៈពេល៥ឆ្នាំ នៅខេត្តកណ្តាល និង ខេត្តតាកែវ។

ទី២. គម្រោង ស្រាវជ្រាវ ដំទ្បូងបារាំង គម្រោងនេះបានបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវដំទ្បូងបារាំង និងបានធ្វើការពិសោធន៍លើទីវាលនៅខេត្តមណ្ឌលគិរី និងពោធិសាត់។

ទី៣. គម្រោងស្រាវជ្រាវផលិតកម្មផ្សិតតាមបែបបច្ចេកទេសទំនើប និងទី៤. បានផ្តល់អាហារូបករណ៍ដល់សាស្រ្តាចារ្យឲ្យចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗនៅក្រៅប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
891 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7362 នាក់
សរុប :
1784275 នាក់