ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងលោកជំទាវ អញ្ចើញចូលរួមក្នុងពិធីពិសារអំបុក នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
Sa,09 November 2019 (Time 05:08 )
ដោយ ៖ ដើម្បីប្រជាជន


នៅសាលារដ្ឋបាលស្រុកកំពង់សៀម នារសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី ដង្ហែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណា ចក្រកម្ពុជា ថ្វាយភ្លើងជ័យនៅវិមានឯករាជ្យក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ (៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ២០១៩) និងខួបបង្កើតកងយោធពលខេមរភូមិន្ទ រួចមក

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមជា មួយសហការីបានអញ្ជើញមកចូលរួមពិធីពិសារអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ រួមមួយបងប្អូនប្រជា ពលរដ្ឋដែលអញ្ជើញមកពី ១៥ឃុំ នៃស្រុកកំពង់សៀមសរុបចំនួន ១១០០នាក់។

លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបអំពីកម្មវត្ថុនៃការរៀបចំពិធីនារសៀលថ្ងៃនេះ និងជាពិសេសស្ថានភាពជារួមនៃការរៀបចំពិធីនេះនៅទូទាំង ១៥ឃុំ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ ញាំងឲ្យពិធីដែលជាប្រពៃណី និងទំនាមទំលាប់ដ៏ប្រពៃរបស់ជាតិយើងកាន់តែត្រូវបានលើកតម្កើង និងថែរក្សាបានគង់វង្សទុកជាមរតកដល់កូនខ្មែរជំនាន់ ក្រោយ។

មានមតិនាឱកាសនេះ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះវត្តមានរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ។

វត្តមានយ៉ាងសស្រាក់សស្រាំនេះ បានបង្ហាញឲ្យឃើញនូវកំលាំងសាមគ្គីជាតិជាធ្លុងមួយយ៉ាងរឹងមាំក្នុងការគាំទ្រ និងការពារសុខសន្តិភាព ស្ថិរភាព និងជា ពិសេសការពារដាច់ខាតរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ការពារសាសនា និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតយកឱកាសដ៏មហោឡា រិកនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចសេនាវិបុលភក្តី ដែលសម្តេចទាំងបួន បានជូនពរបងប្អូនជនរួមជាតិ និងជាពិសេសប្រជាពលរដ្ឋស្រុកកំពង់សៀមឲ្យទទួលយកនូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមសប្បាយរីករាយក្នុងពិធីអកអំបុកជាមួយបងប្អូនផង។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍របស់ប្រទេសជាតិជាជំហានៗ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេស ជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗដោយជោគជ័យ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើន ប្រជាជន បើទោះបីមានការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី។

ដោយឡែក វិស័យកសិកម្ម ក្រសួងកំពុងគាំទ្រ និងលើក ទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឲ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរ ភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវគ្រប់ស្ថាប័នយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ដូច្នេះ ដើម្បីឈានទៅសម្រេចមហិច្ឆតានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ សូមបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដើម្បីរក្សាភាពសុខសាន្ត និងសុខដុមនីយកម្មក្នុងសង្គមជាតិយើងឲ្យបានគង់វង្សតរៀងទៅ។

លោកបានបញ្ជាក់ ជូនសមាជិកដែលបានចូលរួម ថាប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទាន់ដល់ជនណាដែលមិនគោរពច្បាប់តែប៉ុណ្ណោះ ។ ដូច្នេះ ក្នុងនាមពលរដ្ឋ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធម្នាក់ត្រូវតែគោរព និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះសហការី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំធ្វើពិធីដ៏ពៃណីជាប្រវត្តិសាស្រ្ត តាមអនុសាសន៍របស់សម្តេចតេជោ ដ៏យ៉ាងអធិកអធម និងសប្បាយរីករាយនារសៀលថ្ងៃនេះ ហើយឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការីបានចូលរួមទទួលទានអំបុកជាអាហារផលិតចេញពីស្រូវថ្មីដើមរដូវដែលប្រជាកសិករយើងកំពុងសប្បាយរីករាយ និងមមាញឹកក្នុងការប្រមូលផលនាពេលនេះ ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១០នាក់ ដែលជានាក់ប្រចាំការយាម នៅអតីតទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក គុណ វិចិត្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធអគារសិក្សា១ខ្នង ១២បន្ទាប់ នៅវិទ្យាល័យ ស្រេង គីម ក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញាតឲ្យលោកស្រី Dina Umali-Deininger ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខា សាលាស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិលើកទី៦៦ ០៩ វិច្ឆិកា ១៩៥៣ -០៩ វិច្ឆិកា ២០១៩ នៅវិមានឯករាជ្យខេត្តកំពង់ឆ្នាំង

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ TINA REDSHAW នៅអគ្គស្នងការនគរបាលជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោកស្រី Jenny Reid ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម រដ្នមមន្ត្រី វេង សាខុន និងលោកជំទាវឯកអគ្គរាជទូតអូស្ត្រាលី អញ្ចើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្ដីពីអាទិភាព ជាយុទ្ធសាស្ត្រស្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម

ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃនៃរដ្នសភា អញ្ចើញចូលរួមប្រជុំអនុម័ត សេចក្ដីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយះពេល០៩ខែ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រណាំងទូកង ក្នុងថ្ងែផ្ដាច់ព្រ័ត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញគោរពព្រះវិញាណក្ខន្ត សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា

បារ៉ាសដែកបានធ្លាក់ចំលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី អង្គភាពនគរបាលជាតិ ក្រសួងមហាផ្ទៃ

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យអញ្ចើញជាអធិបតី ក្នុងពិធីបើកវេសកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលារៀនសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកបវេសកាលឆ្នាំសិក្សា២០១៩-២០២០ និងទិវាគុណគ្រូ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនស្ទឹងត្រង់ ស្ថិតនៅស្រុកស្ទឹងត្រង់

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នូវតារាងបាល់បោះនៅវិទ្យាល័យឥន្ត្រទេវី

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពក្នុងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកបាណន់ ខេត្តបាត់ដំបង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
968 នាក់
ម្សិលមិញ :
174 នាក់
សប្តាហ៍នេះ :
1856 នាក់
សរុប :
1483861 នាក់