ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ឌី រត្ន័ ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពជាខណ្ឌមានជ័យ ទទួលទេយ្យទានសប្បុរសធម៍ ពីព្រះគ្រូសិរីសត្ថាចារ្យ បហរាក់ ឌឿន គ្រូសូត្រឆ្វេង នៅវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ
Wed,11 September 2019 (Time 10:11 AM)
ដោយ ៖ ដើម្បីប្រជាជន


លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលទេយ្យទានពីព្រះសង្ឃនៅវត្តដំបូកខ្ពស់ (ភ្នំពេញ) នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ១១ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ ​នេះ​​ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេង នៅវត្តដំបូកខ្ពស់ ស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ ព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និង មានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចែករំលែកលើកកម្ពស់លើកម្លាំងមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា និង អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។ ជាការឆ្លើយតប លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន គ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ។ ដែលតែងតែបានបរិច្ចាគនញវទេយ្យទានជូនដល់អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ និង បន្តផ្តល់អំណោយ ជូនប្រជាពលរដ្ឋជួបបញ្ហាជីវភាពក្នុងគ្រួសារ ក៍ដូច ជាផ្តល់ជូនអ្នកផ្ទុកមេរោគអេដ៍ និងជំងឺអេដ៍រួមទាំងគ្រោះមហន្តរាយផ្សេងៗដែលតែងតែកើតលើមូលដ្ឋាន ។ បន្ទាប់មក លោកប្រធានអនុសាខាខណ្ឌមានជ័យ ក៏បានសន្យា ពេលទទួលទេយ្យទានពីព្រះចៅអធិការវត្តរួចមក និង ចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះលើផ្នែកមនុស្សធម៍ និង ឲ្យចំគោលដៅទៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ។ ក្នុងពិធីទទួល ទេយ្យទានដែលអនុសាខា បានទទួលរួមមាន៖​ - អង្ករ ៤០បាវ ស្មើនឹង ២តោន - បន្លុង ៥០ សម្រាប់ - ស្ករស ១៣ បាវ ស្មើនឹង ៨៣២ គីឡូក្រាម ។ - មី ម៉ាម៉ា ៥០ កេស - រួមទាំងថវិកា ២,០០០,០០០ រៀលផងដែរ ។​ - សរុបសំភារៈគិតជាទឹកប្រាក់ចំនួន ៩,៨៣២,៥០០រៀល ៕

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1035 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7724 នាក់
សរុប :
1433644 នាក់