ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម
Mon,16 September 2019 (Time 01:10 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបដើម្បី៖ ទី១. ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា" ទី២. ស្វែងរកទស្សននិងទិដៅយុទ្ធសាស្រ្ត និងគំតថ្មីៗដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ ទី៣. ស្នើសុំមតិ និងយោបល់ពាក់ព័ននឹង្កិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន និងទី៤. ធ្វើការពិភាក្សាលើទិសដៅអនាគតសម្រាប់កម្មវិធីជំនួយនៅកម្ពុជា។ ជាកិច្ចស្វាគមន៍ តាមរយ:លោក Luke Arnold ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលីក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈការអនុវត្តគម្រោងជាច្រើនជាពិសេសគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។ លោកបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមប្រើប្រាស់ធនធាន និងសក្ដានុពលដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទនេះ ក្រសួងបានខិតខំស្វែងរកដៃគូជាតិ និងអន្តរជាតិ ដើម្បីចូលរួមសហការលើការងារពិសោធន៍ស្រាវជ្រាវ ផ្សព្វផ្សាយបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ត្រី ការជ្រើសរើស បង្កាត់ ផ្លាស់ប្តូរ និងប្រើប្រាស់ពូជសត្វ និងដំណាំ ការប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារទីផ្សារអន្តរជាតិក្នុងទិសដៅនាំចេញកសិផលកម្ពុជានាពេលអនាគត។ ជាការឆ្លើយតប លោក Luke Arnold បានឯកភាព និងយល់ស្របតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករដែលស្ថិតក្នុងគោលដៅរបស់គម្រោងបាននិងកំពុងមានការកែប្រែយ៉ាងវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល និងសេដ្ឋកិច្ចគ្រួសារ ស្តែងចេញឲ្យឃើញតាមរយ:ពួកគាត់មានរបររឹងមាំ ក្មេងៗបានទៅសិក្សារៀនសូត្រ និយាយរួម ស្ថានភាពរស់នៅក្នុងសង្គមគ្រួសារត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ ម៉្យាងវិញទៀត អ្វីដែលឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការយុទ្ធស្រាយនៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិកម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែសង្វាក់ផលិតកម្ម និងតម្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយតបយ៉ាងមោទនថា នេះគឺអ្វីដែលរូបលោក និងក្រសួងចង់បាន ហើយក៏កំពុងជំរុញ និងអនុវត្តផងដែរតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទាំងអស់នេះ ទាមទារឲ្យមានកិច្ចសហការពេញលេញពីគ្រប់ភាគីពាក់ព័ន្ធគឺ រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ដោយត្រូវធ្វើយ៉ាងណាបង្កើនផលិតភាព ជាមួយការប្រកួតប្រជែង និងកាត់បន្ថយថ្លៃដើម។ លោកសង្ឃឹម និងជឿជាក់ថា ភាគីអូស្រ្តាលីនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះមកភាគីកម្ពុជា ជាប្រយោជន៍ដល់វិស័យកសិកម្មទាំងមូល និងប្រជាកសិករយើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្យ ឆ្នាំ២០១៩ និង លើកទិសដៅ ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពីការរៀបចំពិធី រំលឹកខួបលើកទី៤៣ ទិវាចងចាំឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ឌសពមហាឧបាសិកា សំយឿង ត្រូវជាមាតា ឯកឧត្តម ថោង សុគន្ធា

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្នក្រីក្រ ចំនួន ១០០គ្រួសារ នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទៀនព្រះវស្សា និង ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន ០៥វត្ត នៅក្នុងរាជធានី ភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការព្រមានជាចុងក្រោយ ដល់ស្នងការ រាជធានី- ខេត្ត មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតា ពុំមានខុសនឹងបទល្មើសចរាចរណ៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី បើកការដ្នានសាងសង់ស្ថានីយ៍ទឹកស្អាត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប សហការណ៍ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ឃាត់ រថយន្តមួយគ្រឿង ដឹកឈើប្រណិតឆ្នង់ ចំនួន ២១២ ដុំ គ្មានលិខិតអនុញ្ញាតពីរដ្នបាលព្រៃឈើ

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិ កាកិត្តិបណ្ឌិត សៀង ចាន់ហេង អញ្ចើញចូលរួមក្នុងពិធីបុណ្យ ព្រះសព ព្រះឥន្ទមុនី ភិន ចន្ថា ព្រះគ្រូអនុគណស្រុកអង្គស្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សាវឿន មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់ របស់សិក្ខាកាមពលទាហានថ្មីចំនួន ១៥៣ នាក់

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ដួង តារ៉ា អញ្ចើញជាអធិបតី ក្នុងពិធីសន្នីសីទសារព័ត៏មាន ស្ដីពីលទ្ធផល ដោះស្រាយបញ្ចប់វិវាទដីធ្លី ទំហំ១.១០០ ហិកតា នៅស្រុកភ្នំស្រួច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី និង បញ្ចុះបឋមសិលាសាងសង់ អគាសិស្សាថ្មី នៅបឋមសិក្សាជុបព្រីង នៅខេត្តស្វាយរៀង

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីក្នុងពិធី សំណេះសំណាល និង នាំយកអំណោយ មនុស្សធម៍ ចែកជូនប្រជាពលរដ្នខ្វះខាតចំនួន ៦០ គ្រួសារ នៅស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង សូមចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំ ដោយព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈកិត្តិយស បានទទួលអនិច្ចធម្ម ដោយព្រះរោគាពាធ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញបន្តដំណើរចុះពិនិត្យ និងវាយតម្លៃអំពីវឌ្ឍភាព នៃការអភិវឌ្ឍ ដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផល សម្រាប់នាំចេញរបស់ក្រុមហ៊ុន Greenrich group Co.Ltb នៅស្រុកកោះកុង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យ មណ្ឌលចិញ្ចឹមអណ្ដើក សរសៃ អណ្ដើកហ្លូង របស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅខេត្តកោះកុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និង នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ន ចំនួន៥៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារ រាជរដ្នាភិបាលចុះជួយ ស្រុកបាណន់ បាននាំយកបច្ច័យចំនួន ៤៥០០ដុល្លា និងទេយ្យវត្ថុមួយចំនួន ប្រគេនព្រះចៅអធិការវត្តគីរីជុំ នៅក្នុងឃុំតាគ្រាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ក្នុងពិធីបួងសួងសុំសេចក្ដីសុខ ចូលមានដល់ប្រជាពលរដ្ន ទូទាំងប្រទេស និង បញ្ជៀសជម្ងឺកូវីដ-១៩ ចេញពីកម្ពុជា ស្ថិតនៅខេត្តតាកែវ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានបន្តដំណើរចុះពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់លោក សេង ចន្ថា នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
907 នាក់
ម្សិលមិញ :
921 នាក់
សប្តាហ៍នេះ :
7378 នាក់
សរុប :
1784291 នាក់