ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ចំនួន២៣៧រូប នៅសាលាខេត្តកំពង់ចាម
Wed,25 September 2019 (Time 12:35 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល ជាមួយ មន្ត្រីរាជការ និង មន្ត្រីចូលនិវត្តន៍ ចំនួន ២៣៧ រូប នៅសាលាខេត្តកំពង់ចាម។ (ខេត្តកំពង់ចាម) នៅព្រឹកថ្ងៃពុធ ១២ រោច ខែបទ្របទ ឆ្នាំ កុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងែ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃពុធ១២ រោច ខែភទ្របទ ឆ្នាំកុរ ឯកសក័ ពុទ្ធសករាជ ២៥៦៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការសំណេះសំណាល ជាមួយ មន្ត្រីក្រោមឱវាទ និង មន្ត្រីចូលនិវត្ត នៅសាលាខេត្ត មុនថ្ងៃបុណ្យភ្ជំបិណ្ឌតាមទំលាប់តពីអភិបាលខេត្តមុនៗ ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា មន្ត្រីរាជការ ត្រូវបានឈប់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា សម្រាប់ចូលរួមបុណ្យ កាន់បិណ្ឌ និង ភ្ជំបិណ្ឌ ហើយពេលនេះ យើងនៅបន្តធ្វើការរហូតដល់ថ្ងៃទី២៦ ខាងមុខទៀត។ ក្នុងរយៈពេលបីថ្ងៃ នៃការឈប់សំរាក ឯកឧត្តម សូមជូនពរដល់ មន្ត្រី និង និវត្តជនទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និង បានជួបជុំក្រុមគ្រួសារ ញាតិមិត្ត នៅស្រុកកំណើត ប្រកបដោយសេចក្តីរីករាយ ព្រមទាំងបានអញ្ជើញទៅធ្វើបុណ្យទានតាមវត្តអារាមនានា ដោយទទួលបាននូវបុណ្យកុសលតាមសទ្ធាជ្រះថ្លា សមតាមបំណងប្រាថ្នារៀងៗខ្លួន។ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានរំលឹកឡើងថាៈ ក្នុងនាមជាមន្ត្រី កុំមើលបំណាំគ្នា ត្រូវមានសាមគ្គីភាពគ្នាជាធ្លុងមួយ និង ចូលរួមបំពេញការងារប្រកបដោយប្រសិទ្ធិភាព ស្របតាមគោលនយោបាយកំណែទំរង់របស់រាជរដ្ឋាភិបាលយើង។ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ មន្ត្រីរាជការ យើងត្រូវបំពេញការងារអោយបានលឿន កុំអោយមានការយឺតយ៉ាវ ហើយត្រូវប្រឹងប្រែងសម្រេចអោយបានលទ្ធផល និងមានប្រសិទ្ធភាព ដោយជៀសវាងការផ្អិបឯកសារទុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវជៀសវាង គ្រួសារនិយម បក្សពួកនិយម ឬការអន្តរាគមន៍នានា ដែលធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ហើយជះឥទ្ធិពលដល់ អង្គភាព និងថ្នាក់ដឹកនាំ។ ចំពោះការដឹកនាំ ឯកឧត្តមបានលើកឡើងថា យើងត្រូវប្រជុំគ្នាដោះស្រាយ និងសម្រេចការងាររួមគ្នា ពោលត្រូវយកការសម្រេចអង្គប្រជុំជាធំ មិនអាចប្រើសិទ្ធអំណាច ធំជាងច្បាប់នោះឡើយ ដោយត្រូវគិតគូរដល់ផលប្រយោជន៍រួមក្នុងអង្គភាពទាំងមូល ហើយផ្អែកលើច្បាប់ជាធំ ។ បើមន្ត្រីណាម្នាក់ មិនពេញចិត្ត ឬថ្នាំងថ្នាក់ចំពោះរឿងអ្វីមួយ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីដោះស្រាយភ្លាម ដោយនិយាយគ្នាត្រង់ទៅត្រង់មក កុំដើរនិយាយអុចអាល ហែកហួរផ្ទៃក្នុង ឬធ្វើការផ្សព្វផ្សាយចេញទៅខាងក្រៅ មិនល្អឡើយ ហើយ អាចជះឥទ្ធិពលមិនល្អ ដល់អង្គភាព ធ្វើអោយបែកបាក់សាមគ្គីភាពផ្ទៃក្នុង និង ប៉ះពាល់ដល់ការដឹកនាំថែមទៀត ហើយ វាជាអំពើខុសទៅនឹងវិនយ័ការងារជាមន្ត្រីរាជការ ឬ ត្រូវទទួលការដាក់ពិនយ័ទៀតផង។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថាៈ ក្នុងពេលឈប់សំរាក មន្ត្រីត្រូវសុំច្បាប់ឈប់អោយបានត្រឺមត្រូវ ហើយ ការមកបំពេញការងារ ក៏ត្រូវមកអោយបានទៀងទាត់ និង ចុះវត្តមានអោយបានត្រឹមត្រូវ ដោយប្រធានអង្គភាពនិមួយៗ ជាអ្នកទទួលខុសត្រូវ ។ ក្នុងករណី បើមានការតែងតាំងមុខដំណែងដែលនៅទំនេរ គឺត្រូវផ្នែកតាមសមត្ថភាពការងារ ចំណេះដឹង បទពិសោធន៍ការងារ និង មានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដោយមិនត្រូវគិតតែបក្សពួក ឬគ្រួសារនិយមឡើយ។ នៅចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានស្នើអោយរដ្ឋបាលខេត្ត ចាត់តាំងក្រុមយាមប្រចាំការ ក្នុងពេលឈប់សំរាកបុណ្យភ្នំទាំងបីថ្ងៃ ដើម្បីអោយមានមន្ត្រី ទទួល បម្រើសេវា ដោះស្រាយការងារនានា ក្នុងករណីចាំបាច់ណាមួយ ឬ ពេលបងប្អូនប្រជាពលរដ្ឋមានកិច្ចការបន្ទាន់ ដែលត្រូវការអោយជួយដោះស្រាយ។ ក្នុងករណី មានហេតុការណ៍ណាមួយកើតឡើង អ្នកប្រចាំការត្រូវជូនពត៌មានភ្លាមៗ ដល់ថ្នាក់ដឹកនាំដើម្បីចាត់វិធានការដោះស្រាយអោយបានទាន់ពេល។ ជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត បានចែកជូនមន្ត្រីម្នាក់ៗ នូវថវិកា មួយចំនួន និងទឹកក្រូចម្នាក់មួយកេះ ដើម្បីទៅចូលរួមបុណ្យភ្ជុំតាមស្រុកកំណើត ដោយសេចក្តីសប្បាយរីករាយ៕

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាព សំណេះសំណាលជាមួយប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ Mr. Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពជា

ឯកឧត្តម ស សុខា ចេញសេចក្ដីបដិសេធ និងថ្កោលទោស ព្រមទាំងស្នើសុំឲ្យអាជ្ជាធរមានសមត្ថកិច្ច មេត្តាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបាន យកឈ្មោះឯកឧត្តម ស សុខា ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ល្មើសច្បាប់តាមអនឡាញ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម បានឧបត្ថមនូវកុំព្យូទ័រ ចំនួន១២គ្រឿងជូនផ្នែកពុទ្ធិកមធ្យម សិក្សា នៃអគ្គធិការដ្នានពុទ្ធិកសិក្សាជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kanji KATO អនុរដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជប៉ុន នៅទីស្ដីការក្រសួង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពក្នុងពិធី បិទវត្តបំប៉នបើកបរ រថពាសដែក ប្រើប្រាស់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអា វុធហត្ថភ្នំជំរាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលនិងផ្ដល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន៤៤៣នាក់ នៅវិមានសន្តិភាព

លោកជំទាវ កិត្តសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោគដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្នានប្រាសាទព្រៃបាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចុះជួបសំណេះសំណាលនិងពិសារនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ន នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្នានស្រុកជើងព្រៃ អញ្ចើញជាអធិបតី ភាពបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ន ប្រមាណ៤០០នាក់ នៅក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអនុញាតឲ្យMr Ung Kim នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CamMJ Agricultural Park Co Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញបំពាក់មេដាយសហមេត្រីថ្នាក់សេនាជូនលោក JOHN D. WILSON និងលោកSEANL.YAN

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចំរើន មុទិតា នាយកគម្រោង LASEDII របស់ធនាគារពិភពលោក WB ប្រចាំកម្ពុជា នៅទីស្ដីការក្រសួង

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្នសភា អញ្ចើញចូលរួមសម័យប្រជុំរដ្នសភា លើកទី៣ នីតិកាលទី៦ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំ រដ្នសភាលើកទី៣ នីតិកាលទី៦ នៅវិមាន រដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩

ឯកឧត្តម សួស គង់ រដ្នលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អ ផ្លូវជនបទជំហានទី២ នៅទីស្ដីការក្រសួង

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា បានអនុញាតឲ្យឯកឧត្តម សាអ៊ួត អាល់ សូវ៉េលីម ឯកអគ្គរដ្នទូត អារ៉ាប៊ី សាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្នសភា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំថាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍វិស័យកសិកម្ មគឺត្រូវប្រែក្លាយ កសិកម្មឲ្យទៅជាកសិកម្មទំនើបមាន លក្ខណៈប្រកួតប្រជែងបរិប័ន្ន លើកស្ទួយកំណើនប្រាក់ចំណូលគ្រួសារកសិករ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
164 នាក់
ម្សិលមិញ :
1221 នាក់
សប្តាហ៍នេះ :
8115 នាក់
សរុប :
1461415 នាក់