ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អញ្ចើញចុះពិនិត្យការបណ្ដុំកសិកម្មផលិតបន្លែ និងកសិដ្នានពហុដំណាំដែលបន្សាំនឹងការ ប្រែប្រួលអាកាសធាតុ ស្ថិតនៅខេត្តកំពង់ឆ្នាំង
Thu,26 September 2019 (Time 03:45 PM)
ដោយ ៖ ដើម្បីប្រជាជន


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោង "ការកសាងសមត្ថភាពបន្ស៊ាំតាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ដែលហៅកាត់ថា (S-RET)” នៅក្នុងឃុំចំនួន២ គឺទី១-ទស្សនាបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានកសិកម្មចម្រុះបន្សាំនឹងការប្រែប្រួលអាកាសធាតុរបស់លោកគង់ យី នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ និងទី២-កសិដ្ឋានរបស់អង្គការ Smiling Gecko (មាន់ ជ្រូក ត្រី និងសិប្បកម្មធ្វើពីឬស្សី) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នៅវេលាព្រឹកនេះ មុនឈានចូលដល់ពិធីជួបសំណេះសំណាលជាមួយគ្រសារកសិករដែលជា សមាជិករបស់គម្រោង ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យការបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ បងស្រី រិទ្ធ ចន្ថា (លេខទាក់ទង ០៩២ ៥៤៧០៧៥) ប្រធានបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសតាមរយ:គម្រោង ASPIRE កសិករតំបន់នេះបានប្តូរដំណាំស្រូវមកដាំបន្លែចម្រុះពេញមួយឆ្នាំដូចជាខ្ទឹម ជីគ្រប់មុខ ត្រសក់ សណ្តែកកួរ ភ្លៅកង្កែប។ល។ ដោយធ្វើកិច្ចសន្យាជាមួយឈ្មួញកណ្តាល។ បងស្រីចន្ថា បានសម្តែងទឹកចិត្តសប្បាយរីករាយ ដោយសារមានមុខរបរច្បាស់លាស់ ចំណូលគ្រួសារដោយនិរន្តរភាព ជួបជុំគ្រួសារ និងសុភមង្គល។ ក្រុមនេះ មានបំណងចង់ពង្រីកផលិតកម្មបន្លែបន្ថែមតាមលទ្ធភាព ដោយសារទីផ្សារមានតម្រូវការខ្ពស់ ហើយតាមរយ: ការពង្រីកផលិតកម្មនេះ ក៏សង្ឃឹមថាចំណូលគ្រួសារនឹងកើនដល់ ៥០០០ដុល្លារ/ឆ្នាំ ដែលគ្រួសារមួយចំនួនទទួលបាន ២-៣ពាន់ដុល្លារ/ឆ្នាំ រួចហើយនាពេលបច្ចុប្បន្ន។ ដោយឡែក លោកគង់ ឃី អតីតគ្រូបង្រៀនដែលជាម្ចាស់កសិដ្ឋានពហុដំណាំ បានឲ្យដឹងថាក្រុមនេះទើបចាប់ផ្តើមចងក្រងឡើងនៅខែសីហា ឆ្នាំ២០១៨ បច្ចប្បន្នក្រុមនេះមានសមាជិក ៤៣ គ្រួសារ (ស្រ្តី៣៣) មានផ្ទៃដីប្រមាណ ១៧ហត ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីគម្រោងតាមរយ:មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បងប្អូនសមាជិកចាប់ផ្តើនធ្វើការដាំដុះបន្លែមានដូចជា៖ ត្រសក់ទ្រើង ត្រឡាច សណ្តែកកួរ ត្រប់ សណ្តែកដី ល្ពៅ ដំឡូងជ្វា ននោង សាលាដ ល្ហុង ដោយបានកិច្ចសន្យាជាមួយឈ្មួញកណ្តាលដោយឲ្យតម្លៃលើសទីផ្សារ ១០០រៀល/គ.ក្រ ក្រៅពីនោះផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសហគមន៍។ លោកគង់ ឃី បានបន្ថែមថា លោកបានចិញ្ចឹមមាន់ ប្រមូលផ្សំលាមកធ្វើជីធម្មជាតិចូលរួមកាត់បន្ថយថ្លៃដើម និងអាចបង្កើនចំណូលដល់ទៅ ២ ៦៧៥ ដុល្លារ/ឆ្នាំ ហើយអនាគតគ្រោងដាក់មាន់បន្ថែម ចិញ្ចឹមត្រី និងបង្កង ហើយសង្ឃឹមថាចំណូលគ្រួសារអាចកើនដល់ ៤ ៥០០ ដុល្លារនៅចុងឆ្នាំ២០១៩ នេះ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីរកន្លែង ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជា ពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។ លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។ ដូច្នេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការ ងារបង្កបង្កើនផលធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញក្នុងពិធីពុទ្ធបរិស័ទបុណ្យមាឃបូជា ស្ថិតនៅវត្តភ្នំព្រះរាជទ្រព្យ ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមកាងារថ្នាក់ជាតិចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំ វេទិការសាធារណៈជាមួយប្រជាពលរដ្ន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និង លោកជំទាវ អញ្ចើញ ក្នុងពិធីពុទ្ឌបរិស័ទបុណ្យមាឃបូជា ស្ថិតនៅប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
956 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
10710 នាក់
សរុប :
1614161 នាក់