ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញជូនដំណើរ នាយករដ្នមន្ត្រី ម៉ាឡេស៊ី និងលោកជំទាវ ចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបំពេញបានទស្សនកិច្ច រយៈពេល០៣ថ្ងែ ប្រកបដោយជោគជ័យ
Wed,04 September 2019 (Time 12:45 PM)
ដោយ ៖ ដើម្បីប្រជាជន


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ប្រកបដោយជោគជ័យ --------- បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាអស់រយៈពេល ៣ ថ្ងៃ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម បណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃពុធ ៦កើត ខែបទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី ០៤ ខែកញ្ញា ឆ្នាំ ២០១៩ នាវេលាម៉ោង ០៩ និង ០០ នាទីព្រឹកមិញនេះ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ ប្រកបដោយជោគជ័យ។ ការចាកចេញនេះត្រូវបានជូនដំណើរដោយ ឯកឧត្តម ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ជំទាវ ម៉ាណ ណាវី សមាជិករដ្នសភា និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជួបប្រជុំទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងការចុះហត្ថលេខាលើឯកសារចំនួន ២ ព្រមទាំងជួបសម្តែងការគួសមជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីផងដែរ។ បណ្ឌិត មហាធា មហាម៉ាត់ ក៏បានអញ្ជើញធ្វើបាឋកថាស្តីពី «ការរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយប្រទេសមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនារសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩ ដែលជាថ្ងៃដំបូងនៃដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់មក ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាខ្មែរឥស្លាមទូទាំងប្រទេស នៅឯសណ្ឋាគារសូហ្វីតែល ស្ដីពីសុខដុមបនីយកម្មនៅកម្ពុជា និងការចូលរួមរបស់សហគមន៍ឥស្លាមក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើតាមការឲ្យដឹងពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ការចាកចេញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីប្រទេសកម្ពុជា គឺបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានធិបតី វ្លាឌីមៀរ ពូទីន។ រីឯភរិយារបស់លោក មិនបានអមដំណើរស្វាមីទៅកាន់ប្រទេសរុស្ស៊ីទេ គឺលោកស្រីអញ្ជើញត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ីវិញតាមជើងយន្តហោះផ្សេងទៀត។ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ គឺជាវេជ្ជបណ្ឌិតមួយរូប ដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរ មុនចូលប្រឡូកក្នុងឆាកនយោបាយ។ មកដល់ពេលបច្ចុប្បន្នលោក មហាធា មានអាយុ ៩៤ឆ្នាំហើយ តែលោកត្រូវបានគេមើលឃើញថា នៅមានរាងកាយរឹងមាំនៅរឹងមាំនៅឡើយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1045 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7734 នាក់
សរុប :
1433654 នាក់