ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារអញ្ចើញចុះពិនិត្យស្ពានបេតុងថ្មីកំពុងសាងសង់ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
Tue,03 September 2019 (Time 07:44 PM)
ដោយ ៖ ដើម្បីប្រជាជន


(ខេត្តកំពង់ចាម) នៅព្រឹកថ្ងៃអង្គារ៍ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ត្រូវនឹងថ្ងែទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ អមដំណើរដោយ ឯកឧត្តម សួស គង់ រដ្នលេខាធិការ អនុរដ្នលេខាធិការ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និង ក្រុមការងារក្រសួង-ខេត្ត អញ្ចើញចុះពិនិត្យស្ពានបេតុងថ្មី កំពុងសាងសង់ ក្នុងឃុំហាន់ជយ័ ស្រុកកំពង់សៀម ប្រវែង១២៦ ម៉ែត្រ ទទឹង១០ ម៉ែត្រ ដោយប្រើពេលសាងសង់២៥ខែ នឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដើម្បី ជំនួសស្ពានបេឡេចាស់ដែលកសាង និងប្រើបាស់ តាំងពីឆ្នាំ២០០០-២០០១ កន្លងមក កំពុងមានភាព ចាស់ទ្រុឌទ្រោម។ បន្ទាប់មក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបន្តចុះពិនិត្យមើល អំពីស្ថានភាពច្រាំងទន្លេ ក្នុងឃុំហាន់ជយ័ ដោយបាន ដឹកនាំកំលាំង ចូលរួមជួយរុះរើផ្ទះ ប្រជាពលរដ្ឋ០២ខ្នង ចេញពីកន្លែងច្រាំងបាក់ និងជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ០២គ្រួសារទៀត ដែលបាន រុះរើផ្ទះ កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងមក និងបានឧបត្ថមសំភារៈថវិកាមួយចំនួន ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ចំពោះ កំលាំង អាជ្ញាធរ និង ព្រះសង្ឃ អ្នកភូមិ យុវជន សិស្សស្មគ្រ័ចិត្ត ដែលជួយប្រជាពលរដ្ឋ រុះរើផ្ទះ បានទាន់ពេលវេលា ។ ហើយ ឯកឧត្តមអភិបាលខេត្ត បានចាត់អោយមន្ត្រីជំនាញ បន្តសិក្សារៀបចំគំរោងរៀបបាវ ខ្សាច់ទប់ច្រាំង កុំអោយបាក់ ស្រុតបន្តទៀត នៅពេលទឹកសម្រកខាងមុខ និង ចាត់អោយ អាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវបន្តចុះតាមដានស្ថានភាពច្រាំងទន្លេជាប់ជាប្រចាំ ដើម្បី ចាត់វិធានការជួយដោះស្រាយ អោយបានទាន់ពេល៕

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1031 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7720 នាក់
សរុប :
1433640 នាក់