ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះសាលាជាតិកសិកម្មព្រែលៀប ដែល បានខិតខំស្វែងរកដៃគូ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីទទួលបានជំនួយឧបត្ថមគាំទ្រក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស
Fri,06 September 2019 (Time 11:29 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី០៣ ចំនួន៥១នាក់ នៅប្រទេសអ៉ីស្រាអែល។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក ជាថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងក្មួយៗនិស្សិតយ៉ាងច្រើនកុះករ។ មានមតិស្វាគមន៍ បណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀបបានអានរបាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីកម្មវិធីនិស្សិតហាត់ការនៅប្រទេសអ៉ីស្រាអែលថា ចាប់តាំងពីឆ្នាំ២០១៧ សាលាជាតិកសិកម្មព្រែកលៀប បានចាប់ផ្តើមបញ្ជូននិស្សិតចំនួន ១០នាក់ ជារៀងរាល់ឆ្នាំឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៉ីស្រាអែល តាមរយ:កូតារបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្នុងឆ្នាំ២០១៩ សាលាបានចុះអនុស្សរណយោគយល់គ្នា (MOU) ជាមួយ Sedot Regional Council Israel Center (SRCIC) លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្ម ហើយជាក់ស្តែងឆ្នាំទី១ នៃការអនុវត្ត MOU នេះ សាលា និង SRCIC បានសម្រេចបង្កើនចំនួននៃការជ្រើសរើសនិសិស្សិតរហូតដល់៥១នាក់ ឲ្យទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ នៅប្រទេសអ៉ីស្រាអែលតាមមុខវិជ្ជារៀងៗខ្លួន ដែលក្រុមទី១ នឹងត្រូវចេញដំណើរនៅថ្ងៃទី១០ ហើយក្រុមទី២ នៅថ្ងៃ១៧ ខែកញ្ញាខាងមុខនេះ។ មានមតិសំណេះសំណាល និងផ្តាំផ្ញើដល់និស្សិតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាលាជាតិកសិកម្មព្រែកលៀបដែលបានខិតខំស្វះស្វែងរកដៃគូទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវជំនួយឧបត្ថម្ភ គាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ជាក់ស្តែង លទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ សាលាទទួលបានការគាំទ្រ និងឱកាសជាបន្តបន្ទាប់ផ្តល់ដល់និស្សិតខ្មែរយើងទៅធ្វើការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ មានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងភាតរបរិស្ថាន នៅបណ្តាប្រទេសដែលកំពុងមានការជឿនលឿនក្នុងវិស័យកសិកម្ម ដូចជាប្រទេសអ៉ីស្រាអែលនេះតែម្តង។ ហើយនេះក៏ជាឱកាសរបស់ក្មួយៗដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាំងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៉ីស្រាអែលតាមរយ: SRCIC ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសដល់និស្សិតយើងទៅធ្វើកម្មសិក្សា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនដោយសង្ខេបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាពិសេសវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ ដែលទាមទារចាំបាច់ធនធានុមនុស្សពោរពេញដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ:។ ដូច្នេះ និស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាម តស៊ូ ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលដែលមានសក្តានុពលផ្នែកចំណេះជំនាញ បទពិសោធន៍ បុគ្គលដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់ក្មួយៗនិស្សិតឲ្យយកចិត្តទុកដាក់ គិតគូពិចារណា និងប្រតិបត្តិឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើទាំងបច្ចេកទេស ការគ្រប់គ្រងលើជំនាញបច្ចេកទេសទំនើប រត់ឲ្យទាន់សម័យកាលឧស្សាហកម្មទី៤ បច្ចេកទេសសមស្របតាមលក្ខខណ្ឌភូមិសាស្រ្ត អាកាសធាតុ និងក្សេត្របរិស្ថានរបស់ប្រទេសយើង។ ទី២. ត្រូវគោរពច្បាប់ វិន័យ លក្ខខណ្ឌការងាររបស់សាលា និងក្រុមហ៊ុន ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសគេ ឧស្សាហ៍ព្យាយាម និងថែរក្សាប្រពៃណី វប្បធម៌ជាតិ និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពការងារជាចម្បង។ មិនត្រូវចូលរួមពាក់ព័ន្ធរឿងនយោបាយ ឬសកម្មភាពណាដែលខុសនឹងច្បាប់នៃប្រទេសគេទ្បើយ។ ទី៣. ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ចងសម្ព័ន្ធមេត្រីភាពជាមួយមិត្តនិស្សិតអន្តរជាតិទាំងអស់ដែលរស់នៅរៀនសូត្រនិងបំពេញការងារជាមួយគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនង និងចំណេះជំនាញ។ ទី៤. ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនាមជាពលរដ្ឋល្អម្នាក់។ ដូច្នេះ ក្មួយៗត្រូវក្រេបជញ្ជក់យកទាំងចំណេះជំនាញ និងបទពិសោធន៍ដើម្បីទុកជាទុនសម្រាប់អភិវឌ្ឍខ្លួនឲ្យក្លាយជាបុគ្គលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ ឬអនុវត្តបច្ចេកវិទ្យាថ្មីៗនាពេលអនាគតក្រោយពេលក្មួយៗត្រឡប់មកមាតុភូមិវិញ។ ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្មួយៗ នឹងខិតខំប្រឹងប្រែងតស៊ូ លះបង់ ព្យាយាមធ្វើការ ដើម្បីអនាគតខ្លួនផ្ទាល់ និងកិត្តិយសជាតិផង ហើយលោកសូមជូនពរឲ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យល្អប្រសើរ មានសុវត្ថិភាព និងសូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងបំពេញការងារនៅប្រទេសអីស្រាអែល។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបណ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ភោធ សមិទ្ធផលនានា នៅវត្តដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត

ប្រជាពលរដ្នទូទាំងឃុំគៀនជ្រៃ បានសម្ដែងនូវអំណរសាទរ សប្បាយរីករាយ និង អរគុណជូនចំពោះ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ចើញមកប្រគល់ផ្ទះជូនលោកស្រី ឡាក់ ថុក ( គ ថ្លង់ ) រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមពិធីបុណ្យសពកូនប្រុស ឯកឧត្តម នាយឧត្តមសេនីយ៏ ទូច ណារ៉ុថ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើក ទិសដៅខែមីនា ឆ្នាំ២០២០

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលខណ្ឌមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិភាក្សាការងារ រវាងតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងក្រសួងការពារជាតិ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្នបាលខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ របាយការណ៍វឌ្ឍនភាពបញ្ហាប្រឈម និងទិសបន្តដៅក្នុងការ អនុវត្តផលិតកម្មកសិកម្ម

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ត្រីក្រសួងព័ត៏មាន អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយព័ត៏មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៍ ដល់បណ្ដាលអ្នកសារព័ត៏មាន នៅប្រទេសកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការជាតិលើកទី៣ នៅទីស្ដីការក្រសួងការបទេស

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម ឈ បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវអង្ករ ក្រុម ឈ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្នបាលស្រុកស្រីសន្ធរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្នានខេត្តស្វាយរៀង

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និង ឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារ ជាមួយវិស័យឯកជនក្រុមការងារ ផ្នែកកសិកម្ម កសិ ឧស្សាហកម្ម ក្រុម ក

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងសមិទ្អិផលនានា នៅវត្តស្វាយទោង ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទ ស្ត្រីបង្វិលចង្ក្រានមិនជុំ នៅមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបការងារ គណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1335 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
11089 នាក់
សរុប :
1614540 នាក់