ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អញ្ចើញចុះពិនិត្យកសិដ្នានចិញ្ចឹមបង្គារ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត
Sun,08 September 2019 (Time 09:47 AM)
ដោយ ៖ ដើម្បីប្រជាជន


ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី មកកាន់ខេត្តតាកែវ និងខេត្តកំពតរយ: ពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០១៩។ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឯកឧត្តមរដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញទៅពិនិត្យការងារតាមកម្មវិធីដែលបានគ្រោងទុក ជាបន្តបន្ទាប់ដូចខាងក្រោម៖ -កម្មវិធីទី០១៖ ឯកឧត្តមរដ្ឋមន្រ្តី និងលោក ប៉ីល សុផល អភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គារបស់ក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ដែលចិញ្ចឹមក្នុងអាងផ្លាស្ទិច មានទីតាំងនៅភូមិព្រែក អំពិល ឃុំកោះតូច ស្រុកទឹកឈូ។ លោក សុប សារាប៊ុទ្ទី ប្រធានបច្ចេកទេសបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋានបានយក បច្ចេកវិទ្យាពីប្រទេសចិនក្នុងការសាងសង់ ការចិញ្ចឹម ផ្តល់ចំណី ការគ្រប់គ្រង ប្រើប្រាស់ទឹក និងសម្អាតទឹក (water treatment)។ មានអាងចិញ្ចឹម ៣៤អាង ចិញ្ចឹមក្នុងរយ: ៣ខែ ទើបគ្រប់ទម្ងង់តាមស្តងដារទីផ្សារពី៣០-៣៥ក្បាលក្នុង ១គ.ក្រ ហើយទទួលបានតម្លៃពី៤-៥ពាន់រៀល/គ.ក្រ។ គិតមកត្រឹមបច្ចុប្បន្នក្រុមហ៊ុនបានបោះទុនវិនិយោគចំនួនជាង ១លានដុល្លារ ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខានៗសម្រាប់អភិវឌ្ឍកសិដ្ឋាន។ អាជីវកម្មនេះកំពុងស្ថិតក្នុងដំណាក់កាលសាកពិសោធន៍ពូជ ទឹក ចំណី និងលក្ខខណ្ឌចិញ្ចឹម។ល។ នាពេលខាងមុខនេះ ក្រុមហ៊ុនមានផែនការពង្រីកការចិញ្ចឹម ក្នុងដំណាក់កាលបន្តបន្ទាប់ ចំនួន ៣២ រោង លើផ្ទៃដី៣២ ហត ស្ថិតនៅទល់មុខកសិដ្ឋាននាពេលបច្ចុប្វន្ននេះ។ ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមប្រកបដោយបច្ចេកវិទ្យាខ្ពស់កំពុងដំណើរការទៅដោយរលូនយ៉ាងដូច្នេះ ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត អត់សរសើរមិនបាន បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគលើវិស័យវារីវប្បកម្ម ដែលរដ្ឋបានជលផលកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញកំណើរភោគផលចាប់ពីវារីវប្បកម្មដោយធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូល។ ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម"។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1051 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7740 នាក់
សរុប :
1433660 នាក់