ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអំពាវនាវឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីបង្កើនផលិតភាព ធានាគុណភាព ចូលរួមកំណើនសេដ្ឋកិច្ចជាតិ និងសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្នាភិបាល
Sun,08 September 2019 (Time 04:06 PM)
ដោយ ៖ ដើម្បីប្រជាជន


-កម្មវិធីទី០៣៖ នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត តាកែវ និងខេត្តកំពតសម្រាប់រយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃ០៧-០៨ ខែកញ្ញា។ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ប៉ិល កុសល អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី។ លោក អ៊ុន ប៊ុនថុល នាយកក្រុមហ៊ុន បានធ្វើបដិសណ្ឋារកិច្ច និងអត្ថាធិប្បាយតាមលំដាប់លំ ដោយនៃខ្សែច្រវាក់ផលិតកម្មរបស់សត្តឃាតដ្ឋានពី A to Z ដោយចាប់ផ្តើមពីការសាងសង់កសិដ្ឋានចិញ្ចឹម បន្តមកបង្កើតសត្តឃាតដ្ឋាននៅឆ្នាំ២០១៨ លើផ្ទៃដី ៨ហត ហើយចាប់ផ្តើមសាកល្បងដំណើរការក្នុងខែមេសាកន្លងមក មានសមត្ថភាពពិឃាតមាន់បានចំនួន១២ពាន់ក្បាល/ថ្ងៃ ប្រើពលកម្ម ៥០នាក់។ សត្តឃាតដ្ឋានបានបំពាក់ទៅដោយឧបករណ៍ និងសម្ភារ: បច្ចេកទេសទំនើប ស្វ័យប្រវត្តិពីសហភាពអឺរ៉ុប អាមេរិក និងអូស្រ្តាលី ដោយសហការវិនិយោគជាមួយក្រុមហ៊ុនម៉ាឡេស៊ី។ បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងសត្តឃាតដ្ឋាន និងស្តាប់ការអត្ថាធិប្បាយអំពី ការអនុវត្តបច្ចេកទេសពិឃាត បោចរោម យកគ្រឿងក្នុងចេញ លាងសំអាត និងបញ្ចូលក្នុងបន្ទប់ ត្រជាក់។ល។ រួចមក លោករដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការ ចូលរួមវិនិយោគសាងសង់សត្តឃាតដ្ឋានមាន់មួយនេះឡើងក្នុងខេត្តកំពត ដែលបំពាក់ដោយឧបការណ៍បច្ចេកទេសទំនើបទាន់សម័យ ធានាបានអនាម័យ គុណភាព និងសុវត្ថិភាពលើផលិត ផលសាច់ឆ្លើយតបបានយ៉ាងពេញលេញតាមតម្រូវការទីផ្សារ និងតម្រូវចិត្តអ្នកបរិភោគ ដែលតែង តែគិត និងបារម្ភអំពីគុណភាពសាច់ខ្វះអនាម័យនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់បន្ថែមដោយបង្កប់ន័យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជានាយករដ្ឋមន្រ្តី ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយពិតណាស់សមិទ្ធផលដ៏មាន តម្លៃនេះគឺជាកត្តាចំបងក្នុងការលើកទឹកចិត្ត និងចូលរួមយ៉ាងសស្រាក់សស្រាំពីវិស័យឯកជនអភិវឌ្ឍប្រទេសតាមរយ:ការដាក់ទុនវិនិយោគលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម ជាក់ ស្តែងក្រុមហ៊ុន ហ្រ្គេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក ដាក់ទុនវិនិយោគកសិដ្ឋានចិញ្ចឹមបង្គានៅស្រុកទឹកឈូ និងក្រុមហ៊ុន 3PLE FARM ដាក់ទុនវិនិយោគបង្កើតសត្តឃាតដ្ឋានមាន់ នៅស្រុកជុំគីរី ដែលកសិដ្ឋានទាំងពីរកើតលើទឹកដីខេត្តកំពត។ ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជន ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអភិវឌ្ឍវិស័យផលិតកម្មសាច់មាន់ដែលក្រសួងទាមទារចង់បាន។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានអំពាវនាវឲ្យវិស័យឯកជនចូលរួមអភិវឌ្ឍវិស័យកសិកម្ម បន្ថែមទៀតដើម្បីបង្កើនផលិតភាពផលិត ធានាគុណភាព ធ្វើការប្រកួតប្រជែង និងនាំចេញ ទាំងអស់នេះវានឹងចូលរួមថែរក្សាកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងជាពិសេសសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1077 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7766 នាក់
សរុប :
1433686 នាក់