ថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងឯកឧត្តមអគ្គរដ្នទូតនៃសាធារណ រដ្នប្រជាមានិតចិន អញ្ចើញជាអធិបតីភាព ក្នុងពិធីប្រគល់សម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជួន ក្នុងក្របខណ្ឌ័ហិរញ្ញប្បទានឥតសំណង របស់រាជរដ្នាភិបាលប្រទេសចិន
Tue,10 September 2019 (Time 12:31 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានរៀបចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីដ៏អធិអធមនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងមន្រ្តីរាជការយ៉ាងច្រើនកុះករ។ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីគម្រោងឡជីវឧស្ម័ននេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថាសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជិវឧស្ម័នជូនមកកម្ពុជាចំនួន ១ ៥០០ឡ រថយន្ត ៣គ្រឿង ម៉ូតូ ១៤គ្រឿង ម៉ាស៊ីនភ្លើង ៧គ្រឿង ម៉ាស៊ីនបូមទឹក ៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩ ៦៦០ ០០០យាន់ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល ៣ឆ្នាំ ។ នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយបីតិសោមនស្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងគម្រោងហិរញ្ញប្បទានឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលទាំងពីរបានអនុវត្តគោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ឃើញថាថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។ ប្រទេសទាំពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធាន មនុស្ស កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន ២៦៨ រូបទៅចិនដើម្បីចូលរួមសិក្សា ដកស្រង់បទ ពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិនក៏បានបញ្ជូនមន្រ្តី ជំនាញមកកម្ពុជាវិញផងដែរ។ ឯកអគ្គរដ្ឋទូតសង្ឃឹមថាតាមរយ:កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជោគវាសនារួមគ្នា ប្រកបដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនបានកាន់តែច្រើនឡើងថែមទៀត។ ឆ្លៀតក្នុងឱកាស ក្នុងនាមក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ ការឯកភាពជាតិក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការ ចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាការរួមចំណែកយ៉ាងសកម្មទៅលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ការវិនិយោគដើម្បីផលប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។ ទាក់ទងពិធីប្រគល់-ទទួលសម្ភារ ឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្រោមហិរញ្ញ ប្បទានឥតសំណងរបស់ចិននាពេលនេះ លោកបានថ្លែងអំណរគុណជូនចំពោះវត្តមាន និងជា ពិសេសបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើររបស់ឯកឧត្តម Wang Wentian បានធ្វើឲ្យគម្រោងខាងលើកើតចេញជាផ្លែផ្កានាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គពិធីជ្រាបថាគម្រោងសាងសង់ឡជីវឧស្ម័ន ១ ៥០០ឡ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលទាំងពីរសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៣- ២០១៧។ ដោយហេតុថា ឡជីវឧស្ម័នបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករជាអាទិ៍៖ សំណល់ឡជាជីធម្មជាតិមានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គីសនីប្រើប្រាស់ក្នុងលំនៅឋានបានយ៉ាងល្អ និងជួយសន្សំប្រាក់ក្នុងគ្រួសារកសិករបានយ៉ាងមានប្រសិទ្ធភាព។ ហេតុផលទាំងអស់នេះហើយ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់អង្គភាពជំនាញក៏ដូចជាមន្រ្តីអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់សហការល្អជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ ដោយរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យតាមផែនការដែលបានគ្រោងទុកដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងភារកិច្ចផ្សេងៗទៀតក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់។ ក្រៅពីគម្រោងឡជីវឧស្ម័ន ឯកឧត្តមរដ្ឋមន្រ្តីក៏បានរំលឹកជូនអង្គពិធីបានជ្រាបផងដែរអំពីសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបានក្រោមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរទៅតាមអនុវិស័យនីមួយៗ មានជាអាទិ៍ ផ្នែកជំនាញកសិកម្ម ផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ជាមួយ AQSIQ ផ្នែកផលិតកម្មបសុព្យាបាល ផ្នែកព្រៃឈើ ការធ្វើទំនើបភាវូបនីយកម្មនៃកសិឧស្សាហកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍឧស្សាហូបនីយកម្ម ជលផល ការអភិវឌ្ឍធនធានមនុស្ស ទស្សនកិច្ចសិក្សា ការផ្តល់សម្ភារឧបករណ៍ផ្សេងៗ ការសាងសង់មន្ទីរពិសោធន៍នៅសាលាជាតិកសិកម្មព្រែកលៀបជាដើម។ និយាយដោយឡែក ចំពោះការងារសុខភាពសត្វ និងផលិតកម្មសត្វ សាធារណរដ្ឋប្រជាមានិតចិនបានជួយលើការសាងសង់ឡជីវឧស្ម័ន៣លើករួចមកហើយដែលបានចាប់ ផ្តើមតាំងពីឆ្នាំ២០០៤ កន្លងមកម្ល៉េះ ព្រមទាំងបានបង្កើតស្ថានីយចិញ្ចឹមជ្រូកបង្ហាញកម្ពុជា-ចិន និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ ដែលជាធាតុចូលដ៏សំខាន់ក្នុងការរួម ចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចុះពិនិត្យទីតាំងអគ្គីភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្នចំនួន០៦ខ្នង នៅក្នុងខណ្ឌឬស្សីកែវ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំយក ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនព្រះសង្ឃ ចូលរួមបុណ្យកាន់បិណ្ឌ ទី៤ នៅវត្តបុទុមវត្តីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ទៅកាន់ បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខនិងសណ្ដាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី និងប្រកាស ផ្លាស់ប្ដូលមុខងារបណ្ដោះអាសន្តមេបញ្ជាការ ស្រុកជលគីរី

ឯកឧត្តម ស សុខា រដ្នលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អញ្ចើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីការប្រឆាំងការប្រើប្រាស់សាធាតុដូរ៉ា នៅក្នុងវិស័យកីឡា

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំក្រុមការងាររបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិសាត់

រដ្នមន្ត្រីក្រសួងកសិកម្ម ក្នុងនាមរាជរដ្នាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគាពិភពលោក ដែលកន្លងមកជួយគាំទ្រក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជា ពិសេសវិស័យកសិកម្ម

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យលោក Luke Arnold ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ នៅទីស្ដីការក្រសួងកសិកម្ម

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្នរងគ្រោះដោយទឹកជំនន់ចំនួន៣៧០គ្រួសារ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភាមណ្ឌលរាជធានីភ្នំពេញ អញ្ចើញចូលរួមជាកិត្តិយស ក្នុងពិធីប្រកាស ទទួលស្គាល់គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសាខាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មី ភារកិច្ចចំពោះមុខរបស់រាជធានីភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យអូរប្រឡាយ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងកកស្ទះ នៅតាមអាងចម្រោះទឹក ១៦ហិកតា នៅក្រុងព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំសហការរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់កងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្ត កោះកុង

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ន រងគ្រោះដោយទឹកជំនន់ នៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា មណ្ឌលភ្នំពេញ អញ្ចើញចុះជួបសំណេះសំណាល និងចែកជូនអំណោយដល់ លោកតា លោកយាយ ចំនួន២០០គ្រួសារ នៅក្នុងខណ្ឌជ្រោយចង្វារ

រដ្នមន្ត្រីក្រសួងកសិកម្ម បានដឹកនាំសហការរីបន្តចុះពិនិត្យកសិដ្នានចិញ្ចឹមគោ Dong Sung Farm របស់ប្រជាកសិករ គីម វ៉ុន នៅស្រុកបរសេដ្ឋ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ចើញចុះពិនិត្យការដាំបន្លែរបស់ប្រជាកសិករ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ អញ្ចើញបន្ត ដំណើរចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាទៅជូនបងប្អូនកងទ័ពវរៈសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1061 នាក់
ម្សិលមិញ :
942 នាក់
សប្តាហ៍នេះ :
7750 នាក់
សរុប :
1433670 នាក់