ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង
So,18 Oktober 2020 (Time 10:05 )
ដោយ ៖ ដើម្បីប្រជាជន


សម្តេចប្រធានរដ្ឋសភា ប្រគល់អំណោយជាអង្ករ មី ទឹកសុទ្ធ
ដល់តំណាងរាស្រ្តយកទៅចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
-------------------------------------
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាអង្ករចំនួន ២០០តោន មីចំនួន ២៨០៨កេស ទឹកសុទ្ធចំនួន ១៤០០កេស និងត្រីខចំនួន ១០០កេស ដល់តំណាងរាស្រ្ត​ ដើម្បីយកចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើម។

អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងជាពិសេសសម្តេចបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

សម្តេចប្រធានរដ្ឋសភា បានអរគុណ និងកោតសរសើរដល់តំណាងរាស្រ្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។

សម្តេចបានលើកឡើងថា “កាយវិការដ៏ប្រពៃទំាងនោះបានបង្ហាញពីវប្បធម៌ចែករំលែក សាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាយើង ដែលជានិច្ចកាលតែងតែជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលយើងជួបគ្រោះអាសន្ន ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម”។

សូមជម្រាបថា​ ចាប់ពីពេលដែលខេត្តក្រុងមួយចំនូនរបស់កម្ពុជា ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃមកនេះ សមាជិកសមាជិការដ្ឋសភា បានចុះជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទៅទីទួលសុវត្ថិភាព ព្រមទំាងធ្វើសកម្មភាពមនុស្សធម៌ ចែកនូវអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋ នៅតាមមណ្ឌលខេត្តក្រុងដែលជួបគ្រោះធម្មជាតិនេះ បន្តបន្ទាប់ផងដែរ។

ដោយតាមការព្យាករណ៌ ប៉ុន្មានថ្ងៃខាងមុខនេះរហូតដល់ថ្ងៃទី២១ ខែតុលា​ ប្រទេសកម្ពុជា អាចប្រឈមនឹងព្យុះនំាមកនូវទឹកភ្លៀង ដែលនឹងបន្តឱ្យមានការជន់លិចបន្ថែមទៀតនៅតាមតំបន់ផ្សេងៗទៀតនោះ នៅក្នុងពិធីប្រគល់អំណោយដល់តំណាងរាស្រ្តរាស្រ្តនៅឯគេហដ្ឋានរបស់សម្តេចក្នុងរាជធានីភ្នំពេញនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសត្រូវថែទាំ និងយកចិត្តទុកដាក់លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើកុមារ និងក្មេងតូចៗ ដើម្បីជៀសផុតពីការបាត់បង់អាយុជីវិត។

ជាមួយគ្នានេះ​ សម្តេចប្រធានរដ្ឋសភា​ បានលើកទឹកចិត្ត ដល់ តំណាងរាស្រ្តទាំងអស់បន្ដយកចិត្តទុកដាក់ តាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹក សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច សំដៅធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះ។
"
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្តផងដែរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់​ ទាំងទាហាន​ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន​ ត្រូវបន្តយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។ ចំណែកក្រុមគ្រូពេទ្យ ត្រូវបន្តតាមដាន និងពិនិត្យព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពនៅពេលនេះឲ្យបានល្អ៕

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
279 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
8772 នាក់
សរុប :
2091576 នាក់