ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ
Sa,17 Oktober 2020 (Time 06:14 )
ដោយ ៖ ដើម្បីប្រជាជន


កម្រងរូបភាពសត្វស្លាបនៅកម្ពុជាជាច្រើនប្រភេទ បានដាក់តាំងបង្ហាញនៅតាមបណ្តោយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»
........................................
នៅថ្ងៃសៅរ៍ ១កើត ខែកក្តិក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយសមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា និងមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង បានរៀបចំការតាំងពិព័រណ៍សត្វស្លាបកម្ពុជា ជាលើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»

ក្រោមការដឹកនាំដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត លោក អ៊ុន ចក្រី អ្នកតំណាងនៃគម្រោង USAID ព្រៃឡង់ មន្ទីរបរិស្ថានខេត្ត អង្គការដៃគូជាតិ-អន្តរជាតិ ស្ថាប័នពាក់ព័ន្ធផ្សេងៗ យុវជនកាកបាទក្រហម យុវជនសសយក ក្រុមកាយរិទ្ធ សិស្សានុសិស្ស ប្រជាសហគម ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងក្រុមអ្នកថតរូបសត្វស្លាប និងធម្មជាតិ សរុបប្រមាណជា ២០០នាក់។

គោលបំណងនៃការរៀបចំពិព័រណ៍សត្វស្លាបនេះ គឺ
១.ផ្សព្វផ្សាយពីសក្តានុពលសត្វស្លាបកម្ពុជា នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដល់សាធារណជន
២.បង្កើនចំណេះដឹងដល់សាថារណជនអំពីសារៈសំខាន់នៃសត្វស្លាប និងការងារអភិរក្សនៅកម្ពុជា
៣.បណ្តុះចិត្តស្រឡាញ់ និងការចូលរួមពីសាធារណជន ជាពិសេសយុជន ក្នុងការថែរក្សា និងអភិរក្សសត្វស្លាបនៅកម្ពុជា
៤.ទាក់ទាញដល់វិស័យទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍។

លោក អ៊ុន ចក្រី អ្នកដំណាងមកពីគម្រោងUSAID ព្រៃឡង់បៃតង បានមានប្រសាសន៍ថា ការអភិរក្សជីវៈចម្រុះ ដូចជាព្រៃឈើ សត្វព្រៃ និងសត្វស្លាបជាដើមនេះ គឺជាផ្នែកមួយស្ថិតក្នុងគោលដៅអភិរក្សរបស់គម្រោង USAID ព្រៃឡង់ ដែលផ្តោតទៅលើការការពារ និងអភិក្សធនធានធម្មជាតិផ្សេងៗនៅក្នុងតំបន់ទេសភាពព្រៃឡង់។

ថ្មីៗនេះ គម្រោងបានដាក់ប្រព័ន្ធកាមេរ៉ា ដើម្បីចាប់រូបភាពតាមដានអំពីប្រភេទសត្វស្លាបដែលមាននៅក្នុងព្រៃនៃតំបន់ការពារធនធានធម្មជាតិ ហើយជាលទ្ធផលយើងទទួលបានវត្តមាននៃប្រភេទសត្វស្លាបកម្រមួយចំនួន ដូចជា ត្រយ៉ងយក្ខ ត្រយ៉ងចង្រ្កមពណ៌ស ទាព្រៃស្លាបស ត្មាតជាដើម..។

ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថា «ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបរិបទសង្គម យើងចាំបាច់ត្រូវគិតគូរអំពីសសរស្តម ៣យ៉ាង គឺ ទី១.កត្តាសេដ្ឋកិច្ច ទី២.កត្តាសន្តិសុខ និងសុខុមាលភាពសង្គម និងទី៣.កត្តាបរិស្ថាន»។

ឯកឧត្តមបានបន្ថែមទៀតថា «ទេសចរណ៍ធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងបានរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍន៍សង្គមជាតិ ហើយនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរណ៍សត្វស្លាបដែលអាចទាកទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត និងសិក្សាស្វែងយល់ពីការរស់នៅរបស់សត្វស្លាប។

កំណើននៃចំនួនភ្ញៀវទេសចរណ៍នេះ បានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ និងជាពិសេសបានលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមថែរក្សា និងអភិរក្សសត្វស្លាបផងដែរ»។

គួរបញ្ជាក់ផងដែរថា៖ កម្មវិធីពិព័រណ៍សត្វស្លាបនេះ រៀបចំឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ដោយមានស្តង់សម្រាប់ដាក់តាំងបង្ហាញនូវរូបភាពនៃប្រភេទសត្វស្លាបជាច្រើនប្រភេទ សៀវភៅគំនូរ សៀវភៅផ្សព្វផ្សាយអំពីបរិស្ថានផ្សេងៗ សមិទ្ធផល និងផលិតផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិផងដែរ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
356 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13078 នាក់
សរុប :
2031271 នាក់