ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់
So,18 Oktober 2020 (Time 04:46 )
ដោយ ៖ ដើម្បីប្រជាជន


អាជ្ញាធរខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់១,៣០០គ្រួសារ

(ពោធិ៍សាត់)៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមការងារចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ក្នុងនោះចែកចេញជា ៣ទីតាំង ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។

ក្នុងឱកាសនោះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

ផ្អែកតាមរបាយការណ៍ របស់លោកអភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ទូទាំងស្រុក មាន៩ឃុំ ក្នុងនោះ ៨ឃុំ បានលិចលង់ និងបានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ ១០,៦៣៤គ្រួសារ ស្លាប់មនុស្ស៣នាក់ និងហេដ្ឋារចនាសម្ពន្ធមួយចំនួនទៀត។

សូមជម្រាបថា អំណោយមនុស្សធម៌ទាំងនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង, ភួយ១, សារុង១, ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ ជាមួយគ្នានោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានមកពិនិត្យពិគ្រោះជំងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញចុះពិនិត្យមើលការដ្នាន និងពន្លឿនការស្ថានា សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បំពេញបន្លែមមួយចំនួនទៀត នៅក្រុងពោធិ៍សាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានអញ្ចើញចូលរួមជាអធិបតី ក្នុងទិវាជាតិអាហារ រូបត្ថម្ភលើកទី៧ ៦ វិច្ឆិកា ២០១៤ ៦ វិច្ឆិកា ២០២០ ក្រោមប្រធានបទ ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព នៅខេត្តកំពង់ចាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០២០

ឯកឧត្តម ទេសរដ្នមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ចើញជួបសំណេះណាល និងចែកកញ្ចប់អាហារ ជូនដល់ប្រជាពលរដ្ន ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៧០០ គ្រួសារ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមបន្តសម័យប្រជុំរដ្នសភា លើកទី៥ នីតិលទី៦ ឆ្នាំ២០២០ នៅវិមានរដ្នសភា

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២០

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងមូលដ្នានខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ចើញជាអធិបតីក្នុងពិធីបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យការងារសាងសង់វិមាន ឈ្នះ ឈ្នះ

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះពិនិត្យការដ្នានសាងសង់ ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ នៅខេត្តកែប

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យពិភាក្សាលើសំណើ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការដាក់ឲ្យប្រើប្រាស់ E-VISA នៅទីស្ដីរក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹង នៅទីស្ដីការក្រសួង

ឯកឧត្តម សួស គង់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកភ្នំស្រួច បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសាធារណៈ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ជូនចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន គិត ម៉េង

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៍ជំនាន់ទី២៥ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ចើញជួបសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៍ ជូនប្រជាពលរដ្នដែលខ្វះខាត ចំនួន ៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
304 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
8797 នាក់
សរុប :
2091601 នាក់