ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន អញ្ចើញជាអធិបតីភាពក្នុងពិធី សម្ភោធផ្លូវលំ៤៥០០ម៉ែត្រ និងប្រគល់ ១២៩ ខ្នង ផ្ទះដល់អតីតយុទ្ធវជន និងបញ្ចុះបឋមសិលាសាងសង់អគារ សិក្សា១ខ្នង នៅខេត្តបន្ទាយមានជ័យ
Sa,11 Januar 2020 (Time 02:29 )
ដោយ ៖ ដើម្បីប្រជាជន


ក្នុងពិធីសម្ពោធផ្លូវលំ៤៥០០ម៉ែត្រ​ ប្រគល់១២៩ខ្នងផ្ទះដល់អតីតយុទ្ធជន​ និងបញ្ចុះបឋមសិលាកសាងអគារសិក្សា០១ខ្នង​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តថែរក្សា​ ការពារ​ សន្តិភាព​ ។

បន្ទាយមានជ័យ​ :​ នៅព្រឹកសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ តំណាងរាស្រ្ត​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ។

អមដំណើរក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ ឯកឧត្ដម អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន​ស្រុកភ្នំស្រុក​ អធិបតីសម្ពោធដាក់ឲ្យប្រេីប្រាស់នូវផ្លូវលំ០១ខ្សែ​ប្រវែង៤៥០០ម៉ែត្រ​ ប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន១២៩ខ្នងផ្ទះ​ ជាលេីកទី២​ និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា០១ខ្នង៦បន្ទប់​នៅទីតាំងដីសម្បទានសង្គមកិច្ចការ៉េ២(២២២២ហត)នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ថ្លែងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ​ និងពាំនាំបណ្តាំសួរទុក្ខពីសម្តេចតេជោហ៊ុន​ សែន​ ជូនចំពោះមន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​គ្រប់ប្រភេទ​ ទាំងយោធា​ នគរបាល​ កងរាជអាវុធហត្ថ​ ដែលឈរជេីងក្នុងមូលដ្ឋានភូមិសាស្រ្តខេត្តបន្ទាយមានជ័យ​ និងប្រជាពលរដ្ឋយេីងទាំងអស់គ្នា​ រួមគ្នាស្រលាញ់សន្តិភាព ថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងដើម្បីមានឱកាសអភិវឌ្ឍន៍អោយកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន​ បានថ្លែងបន្តថា​ ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោហ៊ុន​ សែន​ កម្ពុជាបញ្ចប់សង្រ្គាមបានដោយខ្លួនឯង​ រក្សាបាននូវសន្តិភាព​ ស្ថិរភាពនយោបាយ​ សន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណ:ធ្វេីឲ្យប្រជាពលរដ្ឋបាននឹងនចិត្តរស់យ៉ាងសុខសាន្ត​ សុខដុម​រមនា​ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារទៅលេីកុមារ​ ស្រ្តីមានផ្ទៃពោះ​ ជនពិការ​ ជនចាស់ជរាគ្មានទីពឹង​ និងប្រព័ន្ធសន្តិសុខសង្គម​ លេីកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន​ អតីតយុទ្ធជន​ ។

ជាមួយគ្នានេះដែរ​ និងជាថ្មីម្តងទៀត​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណនិងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់សូមបន្តថែរក្សាការពារសន្តិភាព​ជាមួយសម្តេចតេជោហ៊ុនសែនដេីម្បីបន្តដំណេីរអភិវឌ្ឍន៍រីកចម្រេីន បេីគ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់។

ជាមួយវប្បធម៌ចែករំលែក​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានផ្តល់​ផ្ទះ១២៩ខ្នង​ផ្ទះនិងពាំនាំនូវអំណោយ​ផ្តល់ជូនដល់:
១.ជូនគ្រួសារអតីតយុទ្ធជនដែលបានចូលមករស់នៅក្នុងដីម្បទានសង្គមកិច្ចនេះ មានចំនួន១២៩ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស មុង ភួយ​ កន្ទេល​ ប្រេងឆា​ ទឹកសុីអុីវ​ ទឹកត្រី​ អំបិលអុីយ៉ូត សារុង​ ចង្ក្រានដី​ ឆ្នាំងដាំបាយ ឆ្នាំងសម្ល​ កំសៀវដាំទឹក​ចានដែក​ ចានបាយ-សម្ល​ ស្លាបព្រាសម​ ពិលសូឡា​ និងថវិកា១០មុឺនរៀល

២.ជូនប្រជាពលរដ្ឋចូលរួមចំនួន២០៦នាក់ក្នុងម្នាក់ៗទទួលបានសារុង១និងថវិកា២មុីនរៀល
៣.ឧបត្ថម្ភសម្រាប់ធ្វើបង្គង់អនាម័យ ចំនួន៩០កន្លែង ១កន្លែងទទួលបាន គម្រប១ ចានបង្គន់១ លូ៤កង់
៤.ឧបត្ថម្ភលូដាក់មុខផ្ទះ ចំនួន៦៦កន្លែង ១កន្លែងៗទទួលបានលូ៤កង់

៥.ជួយសាងសង់អាគារសិក្សាមួយខ្នង មាន៦បន្ទប់
៦.ជួយសាងសង់មណ្ឌលសុខភាព០១ខ្នង
៧.ឧបត្ថម្ភកងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក យោធាសឹករងស្រុក ពេទ្យ​ ក្រុមជាងទាំង៣ក្រុម ក្នុង១អង្គភាព​ៗ​ ទទួលបានថវិកា៥០មុឺន។

៨.ឧបត្ថម្ភថវិកា១លាន៨សែនរៀលដល់ក្រុមយុវជនមកពីបីស្រុកស្វាយចេក​ ថ្មពួក និងស្រុកភ្នំស្រុក។
៩.ជួយសាងសងផ្ទះជូនអតីតយុទ្ធជនចំនួន៣៦ខ្នង៕
១០.ផ្តល់អណ្តូងទឹកចំនួន២២

ពិធីសូត្រមន្តចម្រើនអាយុវឌ្ឍន មង្គល ជូនលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ ហេង ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ជើញបន្តចុះជួបសំណេះសំណាល និង នាំយកកូនឈើហូបផ្លែ និងពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ន ចំនួន២០០ គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុៈ នៅខេត្តកំពង់ឆ្នាំង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
696 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11721 នាក់
សរុប :
1900609 នាក់