ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម និង ស្រុកជើងព្រៃ និងលោកជំទាវ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី អញ្ចើញចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្នចំនួន ៣០០០នាក់ នៅស្រុកកំពង់សៀម
So,12 Januar 2020 (Time 11:58 )
ដោយ ៖ ដើម្បីប្រជាជន


ស្រុកកំពង់សៀម៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០២០ នេះឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ: អភិបាលខេត្ត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥៥០នាក់ នាំយកថ្នាំសង្កូវដើម្បីទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៣ ០០០នាក់ ដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវិទ្យាល័យសម្តេចជួន ណាត ក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងសកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំទាំង១៥ឃុំ នៃស្រុកកំពង់សៀម សមាជិកក្រុម ការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ប៊ិន ឡាដា អភិបាលស្រុក បានអានរបាយការណ៍ជូនអង្គពិធីជ្រាប អំពីស្ថានភាពទូទៅនៃវិស័យសុខាភិបាល និងសុខភាពរបស់ប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក គិលានុបដ្ឋាន លោកគ្រូពេទ្យ គិលានុបដ្ឋាយិកា។ល។ ជាបន្តបន្ទាប់ ឯកឧត្តម លេង ផាលី ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើចំណាប់អារម្មណ៍ក្នុងនាមជាប្រធានក្រុមការ ងារគ្រូពេទ្យស្ម័គ្រចិត្ត និងនៅក្នុងនាមអាជ្ញាធរខេត្ត ទាក់ទងនឹងសកម្មភាពមនុស្សធម៌ សមត្ថភាព របស់គ្រូពេទ្យ សមិទ្ធផលសម្រេចបានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងកិច្ចគាំពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយឡែកប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម។

ថ្លែងសារទៅកាន់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ឯកឧត្តមវេង សាខុនបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហម មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាព និងសុខភាពរបស់បងប្អូនជានិច្ច ហើយបានជូនពរបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានបានរំលឹកជូនអង្គពិធីដោយសង្ខេបអំពីគោល បំណងនៃកម្មវិធីនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងព្យាបាលជំងឺទូទៅគ្រប់ប្រភេទជំងឺក្នុងកម្រិតបឋមជូនបងប្អូនប្រជាពលរដ្ឋគ្របវ័យ ហើយក្នុងករណីរកឃើញអ្នកជំងឺណាម្នាក់មានកម្រិតធ្ងន់ធ្ងរក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខេត្ត ឬនៅរាជធានីភ្នំពេញដើម្បីធ្វើការព្យា បាលបន្ត។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានសុភមង្គលក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គម។ ទោះជាយ៉ាងណា ប្រទេសជាតិយើងអាចធ្វើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរ ភាពទៅបាន ដ៏រាបណាបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត កម្លាំងពលំមាំមួន។ ហេតុនេះហើយ បានជាឯកឧត្តម ហ៊ុន ម៉ានី រៀបចំកម្មវិធីនេះឡើង ហើយវានឹងកើត ឡើងជាបន្តបន្ទាប់ទៀតនៅទូទាំងខេត្ត។

ក្នុងនាមឱ្យក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឯកឧត្តមបានថ្លែងអំណរគុណ វាយតម្លៃខ្ពស់ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកាយ ចិត្ត និងថវិការបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលបានបំពេញបេសកកម្មការងារមនុស្សធម៌ដ៏ថ្លៃថ្លានេះក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុចំបងគឺចូលរួមថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានល្អប្រសើរ។ ចំពោះបងប្អូនដែលបានអញ្ជើញចូលរួម លោកបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ទើបសុខភាពល្អ ហើយត្រូវរួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្សតរៀងទៅ (យើងជាប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀមសូមអរគុណសន្តិភាព)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីភាពក្នុងពិធី បើកសន្តិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងរដ្នសភា ព្រឹទ្ធសភា និង អធិការកិច្ច

ឯកឧត្តម វេង សាខុន រដ្នមន្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលដល់មន្ត្រីក្របខណ្ឌឆ្នាំ២០១៩ នៅទីស្ដីការក្រសួង

សម្ដេចក្រឡាហោម ស ខេង អញ្ចើញដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញប្រកបដោយ សុវត្ថិភាព

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីចុះហត្ថ លេខារួមគ្នាលើឯកសារ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២០

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាគណៈអធិបតីក្នុងពិធី សម្ភោធ ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែប្រវែង៦០០០ម៉ែត្រ នៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ចើញចុះពិនិត្យ ការដ្នានស្ថាបនាផ្លូវ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាគណៈអភិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជួនសាធារណៈ City Bus

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានដឹកនាំប្រតិភូអគ្គបញ្ជាការ ទៅជូនពរឆ្នាំថ្មីឯកអគ្គរដ្នទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានស្វាគមន៍ និងកោតសសើរចំពោះការអនុវត្តផែកការ វិនិយោធសម្បទានដីសេដ្ឋកិច្ច ដាំដុះកៅស៊ូនៅកម្ពុជា របស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យ

សម្ដេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប៤១ ឆ្នាំ នៃថ្ងែជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះល្បាត ត្រួតពិនិត្យរុករក និងបង្ក្រាបបទល្មើស នៅតំបន់កន្ទុយនាគ

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អញ្ចើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារវិស័យជលផល ដែលសម្រេចបានក្នុងឆ្នាំ២០១៩ និង លើកទិសដៅបន្តឆ្នាំ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ និង ជំនាញកំព្យូទ័រ រដ្នបាល របស់កងពលតូចដឹកជញ្ចួន៩០ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ចើញចុះពិនិត្យ ស្ថានភាព ជីវភាព និង ការអភិវឌ្ឍក្រុងកោះរ៉ុង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អានុសាសន៍៤ចំនុច ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអនុញាត ឲ្យម្ចាស់មេដៃមាស ស៊ន សៀវម៉ី ចូលជួបសម្ដែងការគួរសម នៅអគ្គស្នងការ នគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចើញជាអធិបតីដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពក្នុងពិធីសម្ភោធបើកឲ្យដំណើរការ រោងចក្រវេចខ្ចប់កែឆ្នៃនិងនាំចេញផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ បាននាំយកថវិកាប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់និងគ្រួសាររងរបួស ក្នុងឧបទ្ទវហេតុបាក់ រលំអគារនៅខេត្តកែប

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំសេចក្ដីព្រាងច្បាប់ វិសោធនកម្ម ស្ដីពីអន្តោប្រវេសន៍ និងកែសម្រួលលិខិតបទដ្នាន គតិយុត្តពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងមហាផ្ទៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
953 នាក់
សប្តាហ៍នេះ :
7302 នាក់
សរុប :
1578314 នាក់