ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ឋាយមានជ័យ អញ្ចើញជាអធិបតីភាពក្នុងមីទ្ទីង រំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តបន្ទាយមានជ័យ
So,12 Januar 2020 (Time 12:45 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ : ជាសច្ច:ធម៌ប្រវត្តិសាស្រ្ត​ "បេីគ្មានថ្ងៃជ័យជម្នះ ៧ មករា គឺគ្មានការរស់រានមានជិវិត​ ហេីយក៏គ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ​ឡេីយ"។

បន្ទាយមានជ័យ​ :​ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី១២ ខែមករា ឆ្នាំ២០២០ នេះឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ានសមាជិកគណ:អចិន្រ្តៃយ៍គណកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ​ អមដំណើរក្រុមការងារពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ អភិបាលខេត្ត ក្រុង​ ស្រុក​ និងអាជ្ញាធរមូលដ្ឋាន​ឃុំ​ សង្កាត់​ បានចូលជាអធិបតីមីទ្ទីង​រំលឹកខួបអនុស្សាវរីយ៍លើកទី៤១​ទិវាជ័យជម្នះ ៧ មករា​និងសំណេះសំណាលជាមួយព្រះសង្ឃ​ មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និស្សិត​ សិស្សានុសិស្ស​នៅខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជិត១៥០០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណា​ក់​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធាន​​គណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានកិត្តិយស​គណបក្ស​ និងសម្តេចជាថ្នាក់ដឹកនាំគណបក្សទាំងអស់ ប្រគេននិង​ជូនពរចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ បងប្អូនជនរួមជាតិនៅខេត្តបន្ទាយមានជ័យ​ទាំង​អស់។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសម្តែងនូវការគោរពដឹងគុណ និងសេច​​ក្តីស្រឡាញដ៏ជ្រាលជ្រៅ​បំផុត ចំពោះជនរួមជាតិទាំងអស់ដែលតែងតែបានផ្តល់យុត្តិធម៌ផ្តល់ជំនឿ និង​ផ្តល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅ​គ្រប់​ដំណាក់កាលនៃប្រវត្តិសាស្រ្តកម្ពុជា និងសូមគោរព និង​ដឹង​គុណ​យ៉ាងជ្រាលជ្រៅ ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហា​ជាតិ​គ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលីកម្មយ៉ាងអង់អាច​ក្លាហាន​បំផុត ក្នុងបុព្វហេតុ​ ​ឯករាជ្យ​ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាព​នៃ​មាតុភូមិ​កម្ពុជា ។

ជាមួយគ្នានេះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា​ ជ័យជម្នះ៧មករាបានសង្គ្រោះអាយុជីវិតប្រជាជនពីការកាប់សម្លាប់បានទាន់ពេលវេលានាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត ដណ្តើមបានមកវិញនូវភាពជាម្ចាស់លើមាតុភូមិ និងជោគវាសនារបស់ខ្លួន​ និងបានប្រសិទ្ធនាម ថ្ងៃជ័យជម្នះ ៧ មករា ថាជាថ្ងៃកំណើតទីពីររបស់ខ្លួន​ ជាសច្ច:ធម៌ប្រវត្តិសាស្រ្ត​ "បេីគ្មានថ្ងៃជ័យជម្នះ ៧ មករា គ្មានការរស់រានមានជិវិត​ ហេីយក៏គ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ​ឡេីយ "។

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យជាតិ ទោះស្ថិតក្នុងកាលៈទេសៈ ស្ថានភាព​ និងក្នុងតំលៃណាក៏ដោយ​។ រាល់ការប៉ុងប៉ងណាដែលធ្វើឲ្យកម្ពុជា​ឃ្លាតចេញពីមាគ៌ា​ប្រជាធិបតេយ្យ នីតិរដ្ឋ និងច្បាប់​របស់កម្ពុជា គឺពុំអាចទទួលយកបានឡើយ​ ហេីយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋកម្ពុជា​កំពុងត្រូវបានគោរពថែរក្សា និងលើកកម្ពស់ឥតឈប់​នៅក្នុងឧត្តមប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងគណអធិបតីបានចែកអំណោយជូន​ មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ ដែលជានិវត្តន៍ជន​ គ្រួសារមានគុណបំណាច់​ចំពោះជាតិមាតុភូមិ​ចំនួន១០០នាក់​ ម្នាក់ៗទទួលបាន​ឃីត​មួយកញ្ចប់រួមមាន:មី​ ប្រេងឆា​ តែ​ ស្ករស​ អំបិលអុីយ៉ូត​ កំសៀវទឹក​ ប្រេងកូឡា​ កៅអៀក​ ទឹកដោះគោ​ ពិល​ ក្រម៉ា​ សារុង​ និងថវិកា២ម៉ឺនរៀល។

ចុងបញ្ចប់នៃកម្មវិធី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ និងគណអធិបតីបានបង្ហោះប៉ោងប៉ោង​ និងព្រលែងសត្វព្រាបជានិមិត្តរូបអរគុណ​សន្តិភាពផងដែរ។

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារនាំយក គ្រឿងឧបភោគ បរិភោគ មួយចំនួនត្រៀមទុក្ខ ចែកជូនប្រជាពលរដ្ន នៅស្រុកជើងព្រៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ចើញចូលរួមក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ៤៤ អនក្រ.បកចុះថ្ងែទី១៧ ខែមីនា ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ បានគួរបញ្ចាក់អំពីស្ថានភាព នៃកាលរីករាលដាលជំងឺកូវីដ១៩ ដែលបាននិងកំពុងកើតមានតាមបណ្ដាល ប្រទេសស្ទើរពាសពេញពិភពលោក

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងសម័យប្រជុំរដ្នសភា ជាវិសាមញ្ញនីតិកាលទី៦ និងពិនិត្យ អនុម័តសេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1131 នាក់
ម្សិលមិញ :
1487 នាក់
សប្តាហ៍នេះ :
10180 នាក់
សរុប :
1688539 នាក់